ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​ ផ្តល់​អាទិភាព​ឲ្យ​និយោជិត​ កម្មករ​~កម្មការនី​បោះឆ្នោត​បាន​មុន


ក្រុមកម្មករ​​រោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ក្រុមកម្មករ​​រោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

ការចេញ​សេចក្តី​ណែនាំ​របស់​ គ.ជ.ប​ ដែល​ VOA​ ទទួល​បាន​នៅ​ថ្ងៃច័ន្ទ​នេះ​ គឺ​ដើម្បី​ឲ្យ​ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ ជួយ​សម្រួល​ឲ្យ​និយោជិត​ កម្មករ​~កម្មការិនី​បាន​បោះឆ្នោត​មុន​គេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅកាត់​ គ.ជ.ប​ សម្រេច​ដាក់​ក្រុម​និយោជិត​ កម្មករ​~កម្មការិនី​ចូល​ក្នុង​ក្រុម​អាទិភាព​ ដែល​អាច​បោះឆ្នោត​បាន​មុន​ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ~សង្កាត់​ នៅថ្ងៃទី​៤​ ខែ​មិថុនា​ខាងមុខ។ ​នេះ​បើ​យោង​តាមសេចក្តី​ណែនាំ​ ស្តីពី​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​និយោជិត​ កម្មករ​~កម្មការិនី​ បាន​ចូល​បោះឆ្នោត​មុន​គេ​ ចេញ​ដោយ​ គ.ជ.ប​ កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ។

ការចេញ​សេចក្តី​ណែនាំ​របស់​ គ.ជ.ប​ ដែល​ VOA​ ទទួល​បាន​នៅ​ថ្ងៃច័ន្ទ​នេះ​ គឺ​ដើម្បី​ឲ្យ​ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ ជួយ​សម្រួល​ឲ្យ​និយោជិត​ កម្មករ​~កម្មការិនី​បាន​បោះឆ្នោត​មុន​គេ។

លោក ហង្ស ពុទ្ធា​ បញ្ជាក់​ប្រាប់​ VOA​ ថា ​ការ​សម្រេច​របស់​ គ.ជ.ប ​នេះ គឺ​ដើម្បី​លើក​ទឹកចិត្ត​ដល់​ក្រុម​និយោជិត​ កម្មករ​~កម្មការិនី ​ឲ្យ​មាន​ឱកាស​ចូលរួម​ក្នុង​ការ​បោះឆ្នោត​កាន់​តែ​ច្រើន​ និង​ពេញលេញ។

លោក ហង្ស ពុទ្ធា​ បន្ថែម​ថា៖ «អ្វី​ដែល​បាន​លើក​ឡើង​ឃើញ​ថា​ កម្មករ​លោក​ជួប​ការ​លំបាក​ ក្នុង​ការ​រៀបចំ​ខ្លួន​ទៅ​បោះឆ្នោត។ អីចឹង​ហើយ​ ក្រៅ​អំពី​ផ្តល់​អាទិភាព​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ អ្នក​ជំងឺ​ ចាស់​ជរា​ ព្រះសង្ឃ​ ជនជាតិ​ភាគ​តិច យើង​បន្ថែម​ចំណុច​មួយ​ទៀត​ព្រោះ​ យើង​ចង់​ឲ្យ​កម្មករ​ចូលរួម​បាន​ច្រើន»។

នៅ​ក្នុង​សេចក្តី​ណែនាំ​ដដែល​ បញ្ជាក់​ថា​ ដើម្បី​ទទួល​បាន​ការ​បោះឆ្នោត​មុន​គេ​ ក្រុម​និយោជិត​ កម្មករ​~កម្មការិនី​ ត្រូវ​បង្ហាញ​បណ្ណ​ការងារ​សម្គាល់​ខ្លួន​ ដែល​ចេញ​ដោយ​ស្ថាប័ន​ដែល​ពួកគេ​ធ្វើការ​ ជាអាទិ៍​សហគ្រាស​ ក្រុមហ៊ុន​ រោងចក្រ​ សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ជា​ដើម៕

XS
SM
MD
LG