ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជិត ​២០០ ប្រទេស​យល់​ព្រម​កាត់​បន្ថយឧស្ម័នផ្ទះ​កញ្ចក់


ប្រទេស​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នៃភាព​ជា​ដៃគូ​លើកទី​២៨ ពី​ការ​បាត់​បង់​ស្រទាប់​អូហ្សូន​នៅ ទីក្រុងKigali ប្រទេស​រវ៉ាន់ដាកាលពី​ថ្ងៃទី​១៤ តុលា ២០១៦។
ប្រទេស​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នៃភាព​ជា​ដៃគូ​លើកទី​២៨ ពី​ការ​បាត់​បង់​ស្រទាប់​អូហ្សូន​នៅ ទីក្រុងKigali ប្រទេស​រវ៉ាន់ដាកាលពី​ថ្ងៃទី​១៤ តុលា ២០១៦។

ប្រទេស​ជិត​២០០​ក្នុង​ពិភពលោក​បាន​យល់​ស្រប​គ្នា​ក្នុង​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​ទូរទឹក​កក និង ម៉ាស៊ីន​ត្រជាក់។ នេះ​ជា​ជំហាន​យ៉ាង​ធំមួយ​ក្នុង​ការ​ទប់​ទល់ជាមួយ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។

កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ប្រកាសនៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ស្តី​ពី​អាកាសធាតុ​មួយ​ក្នុង​ទីក្រុង​ Kigali ​ប្រទេសរវ៉ាន់ដា។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ស.រ.អា John Kerry ​បាន​ហៅ​កិច្ច​ព្រម​ព្រៀង​របស់​ប្រទេស​ទាំង​ ១៩៧ ​នោះ​ថា​ជា​ជំហានឆ្ពោះ​ទៅ​មុខ​យ៉ាង​ធំអស្ចារ្យមួយ​។

ឧស្ម័ន hydrofluorocarbon​ ហៅ​កាត់​ថាHFC ដែល​ផលិត​ក្នុង​រោង​ចក្រនោះ ត្រូវ​បាន​គេ​យក​ម​ក​ប្រើ​ប្រាស់​កាល​ពី​រាប់​សិប​ឆ្នាំ​មុន ដើម្បីយក​មក​ជំនួស​ជាតិគីមី​ដែលនាំ​ឲ្យ​ខូត​ខាត​បរិស្ថាន ប៉ុន្តែ​ក្រោយ​មក​ត្រូវ​គេ​រក​ឃើញ​ថា​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​ពិភពលោក​កើន​កម្តៅ។​ គ្រោះ​ថ្នាក់​កើត​ចេញ​ពី​ឧស្ម័ន​នេះ​កើន​ឡើង នៅ​ពេល​ដែល​ការ​លក់​ទូរទឹកកក និង ម៉ាស៊ីន​ត្រជាក់ កាន់​តែ​ច្រើន​ខ្លាំង​ក្នុង​ប្រទេសកំពុង​អភិវឌ្ឍន៏ ដូច​ជា​ប្រទេស​ចិន និង ឥណ្ឌា​ជាដើម៕

XS
SM
MD
LG