ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​ប្តេជ្ញា​ផ្តល់​សព្វាវុធ​ថ្មី​ដល់​អ៊ុយក្រែន​ដោយសារ​«ស្ថានភាព​បន្ទាន់​ខ្លាំង»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សព្វាវុធ​ថ្មី​នឹង​បញ្ជូន​ដល់​ដៃ​កងកម្លាំង​អ៊ុយក្រែន​ដោយសារ​ «ស្ថានភាព​បន្ទាន់​ខ្លាំង» ក្រោយ​កិច្ចប្រជុំ​រយៈ​ពេល​២ថ្ងៃ​រវាង​អង្គការ​អូតង់​និង​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេសG7 នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ ​លោក Henry Ridgewell រាយការណ៍​ថា​ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​បាន​ប្រាប់​អង្គការ​អូតង់​ថា ការ​វាយប្រយុទ្ធ​គ្នា​ក្នុង​ពេល​ខាងមុខ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​កងកម្លាំង​រុស្ស៊ី​នឹង​ស្រដៀង​គ្នា​ជាមួយ​នឹង​«សង្គ្រាមលោក​លើក​ទី២»។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG