ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​រង​ការ​រិះគន់នៅ​ថ្ងៃ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​អាកាសធាតុ


រូបឯកសារ៖ បដា​បង្ហាញ​ពី​វិធានការ​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ភ្នំទឹកកក Aletsch Glacier ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០១៨។
រូបឯកសារ៖ បដា​បង្ហាញ​ពី​វិធានការ​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ភ្នំទឹកកក Aletsch Glacier ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០១៨។

ការ​ពិភាក្សា​នេះ​បាន​ទទួល​បរាជ័យ ​ដោយសារតែ​បញ្ហា​សំខាន់​មួយ ដែល​នោះ​គឺ​បញ្ហា​ថា​តើ​ត្រូវ​ឧបត្ថម្ភ​ថវិកា​សម្រាប់​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​តាម​របៀប​ណា និង​ថា​តើ​ថវិកា​រួម​ចំណែក​ទាំង​នោះ​នឹង​ត្រូវ​រាយការណ៍​តាម​របៀប​ណា។

បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​បាន​រិះគន់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​ឯ​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​បាន​ចោទ​ប្រកាន់​បណ្ដា​ប្រទេស​អ្នក​មាន​បំផុត​នានា​នៅ​លើ​ពិភពលោក​ថា​ បាន​រារាំង​កិច្ច​ព្រមព្រៀង​មួយ​ដែល​មាន​គោល​បំណង​ទប់​ស្កាត់​ការ​កើន​ឡើង​កម្ដៅ​ផែនដី។

អ្នក​ជំនាញ​នានា​មក​ពី​ជុំវិញ​ពិភពលោក​បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​សប្ដាហ៍​នេះ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ក្បួន​ច្បាប់​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​បណ្ដា​ប្រទេស​នានា​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

ប៉ុន្តែការ​ពិភាក្សា​នេះ​បាន​ទទួល​បរាជ័យ ​ដោយសារតែ​បញ្ហា​សំខាន់​មួយ ដែល​នោះ​គឺ​បញ្ហា​ថា​តើ​ត្រូវ​ឧបត្ថម្ភ​ថវិកា​សម្រាប់​កិច្ច​ប្រឹងប្រែង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​តាម​របៀប​ណា និង​ថា​តើ​ថវិកា​រួម​ចំណែក​ទាំង​នោះ​នឹង​ត្រូវ​រាយការណ៍​តាម​របៀប​ណា។

គណៈប្រតិភូ​តំណាង​ឲ្យ​បណ្ដា​ប្រទេស​ក្រីក្រ និង​ប្រទេស​តូចៗ​នៅ​លើ​ពិភពលោក​នេះ បាន​បញ្ជាក់​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​នេះ​ថា សហរដ្ឋ​អាមេរិក និង​បណ្ដា​បស្ចិម​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ដទៃ​ទៀត មិន​បាន​គោរព​តាម​ការ​ប្ដេជ្ញា​របស់​ខ្លួន​នៅ​ក្នុង​ការ​វិនិយោគ​ចំពោះ​បរិស្ថាន​នោះ​ទេ។

កិច្ច​ព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៥ មាន​គោល​បំណង​កម្រិត​ការ​កើន​ឡើង​សីតុណ្ហភាព​ពិភពលោក​ឲ្យ​នៅ​ត្រឹម​តិច​ជាង ២ អង្សា​សេ និង​ឲ្យ​នៅ​ក្រោម ១,៥ អង្សា​សេ ប្រសិនបើ​ទៅ​រួច​នៅ​ត្រឹម​ចុង​សតវត្ស​នេះ។

ដើម្បី​សម្រេច​បាន​ដូច្នេះ បណ្ដា​ប្រទេស​នានា​ឯកភាព​គ្នា​លើ​ចំណុច​មួយ​ចំនួន ដូចជា ​ការ​បង្កើត​កញ្ចប់​ថវិកា​ជា​រៀងរាល់​ឆ្នាំ​ចំនួន ១ រយ​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ទប់​ស្កាត់​ការ​កើន​ឡើង​កម្ដៅ​ផែនដី៕

XS
SM
MD
LG