ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ខាង​ក្រៅ​ស្ថាន​ទូត​អាមេរិក បាតុករ​មីយ៉ាន់ម៉ា​រិះគន់​ការ​ប្រើ​ពាក្យ​រ៉ូហ៊ីងយ៉ា​


បាតុករ​ ដែល​រួម​មាន​ទាំង​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​ផង​នោះ​ បាន​តវ៉ា​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​ ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ដោយ​ប្រឆាំង​នឹង​ស្ថានទូត​ទៅ​នឹង​ការ​ប្រើ​ពាក្យ «រ៉ូហ៊ីងយ៉ា»។
បាតុករ​ ដែល​រួម​មាន​ទាំង​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​ផង​នោះ​ បាន​តវ៉ា​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​ ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ដោយ​ប្រឆាំង​នឹង​ស្ថានទូត​ទៅ​នឹង​ការ​ប្រើ​ពាក្យ «រ៉ូហ៊ីងយ៉ា»។

បាតុករ​រាប់​រយ​នាក់ ​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ស្តី​ពី​ការ​ប្រើ​ប្រាស់​ពាក្យ​រ៉ូហ៊ីងយ៉ា​ដើម្បី​ពណ៌នា​ថា​ជា​ក្រុម​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ប្រទេស​នោះ។

បាតុករ​ដែល​បាន​ចូលរួម​ដោយ​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​ខ្លះ ​កំពុង​អំពាវនាវ​ដល់​ក្រុម​ដែល​ត្រូវ​បាន​គេហៅ​ថា​បង់ហ្គាលី និយាយ​សំដៅ​ពួកគេ​ថា ​ជា​ជន​អន្តោប្រវេសន៍​ខុស ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជា​ច្រើន ​បាន​រស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជា​ច្រើន​ជំនាន់​មក​ហើយ។

ការ​តវ៉ា​ប្រឆាំង ​បាន​ចាប់​ផ្តើម​បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក ​បាន​ប្រើ​ពាក្យ​រ៉ូហ៊ីងយ៉ា ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ពាក់​ព័ន្ធ​នឹង​ការ​លង់​ទឹក​ស្លាប់​របស់​មនុស្ស​រាប់​សិប​នាក់​បន្ទាប់​ពី​ទូក​របស់​ពួកគេ ​បាន​ក្រឡាប់​នៅ​ផ្ទៃ​ទឹក​ទល់​មុខ​នឹង​រដ្ឋ Rakhine។

លោក Scott Marciel ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​អត្ថាធិប្បាយទៅ​កាន់ VOA ផ្សាយ​ជា​ភាសា​មីយ៉ាន់ម៉ា​ថា «តាម​ធម្មតា ​យើង ​ហៅ​ពួកគេទៅ​តាម​អ្វី​ដែល​ពួកគេ​សុំ​ឲ្យ​ហៅ។ ការ​ហៅ​នេះ ​មិន​មែន​ជា​រឿង​នយោបាយ​ទេ ​គ្រាន់​តែ​ជា​ការ​ហៅ​ធម្មតា‍»។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា មិន​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដល់​ក្រុម​រ៉ូហ៊ីងយ៉ាថា​ជា​ក្រុម​ជន​ជាតិ​ភាគ​តិច​ទេ​ដោយ​បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​សិទ្ធិ​និង​សញ្ជាតិ​ដល់​ពួកគេ។

ពួកគេ ​មិន​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​ពួកគេ​មិន​អាច​រៀបការ​ ឬ​មាន​កូន​ដោយ​គ្មាន​ការ​អនុញ្ញាត​ផ្លូវ​ការ។​ ជន​ជាតិ​រ៉ូហ៊ីងយ៉ា ក៏​បាន​ត្រូវ​គេ​រារាំង​មិន​ឲ្យ​ទទួល​បាន​ការ​សិក្សា​ជាន់​ខ្ពស់​ហើយ​បាន​ប្រឈមការគំរាម​កំហែង​ជា​ខាង​ហិង្សាជា​ប្រចាំ​ពី​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​សាសនា​ជ្រុល​និយម៕

XS
SM
MD
LG