ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូក​ដឹក​អ្នក​ដំណើរ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​បាន​ក្រឡាប់​ដោយ​បាន​សម្លាប់​មនុស្ស​​យ៉ាង​ហោច​ណាស់​២១​នាក់


ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ធ្វើ​ដំណើរ​តាម​ទូក​នៅ​ក្នុង​ទន្លេ​ក្នុង​ក្រុង Buthidaung ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥។
ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ធ្វើ​ដំណើរ​តាម​ទូក​នៅ​ក្នុង​ទន្លេ​ក្នុង​ក្រុង Buthidaung ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥។

ទូក​មួយ​ដែល​ដឹក​មនុស្ស​ជាង​៦០​នាក់​បាន​ក្រឡាប់​ចូល​ទៅ​ក្នុង​ទឹក​ក្នុង​រដ្ឋធានី Sittwe នៃ​រដ្ឋ Rakhine ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​អង្គារ ដែលបាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​២១​នាក់ ដោយ​រួម​មាន​ទាំង​កុមារ​ចំនួន​៩​នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​មន្រ្តីម្នាក់​របស់អង្គការ​សហប្រជាជាតិ។ ​

លោកស្រី Janet Jackson អ្នក​សម្រប​សម្រួល​ខាង​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា ជន​រងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​៦​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​មួយ​ក្នុង​តំបន់ ហើយ​ជន​រងគ្រោះ​ដទៃ​ទៀត​នៅ​តែ​បាត់​ខ្លួន​នៅ​ឡើយ។

លោកស្រី​ក៏​បាន​មាន​ប្រសាសន៍​ថា អ្នក​ដំណើរ​ភាគច្រើន​នៅ​លើ​ទូក​នោះ​គឺ​ជា​ជន​ផ្លាស់​ប្ដូរ​លំនៅ​ពី​ជំរំ Sin Tet Maw សម្រាប់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ ដែលទទួល​បាន​ការ​អនុញ្ញាត​ឲ្យធ្វើ​ដំណើរ​ទៅទិញ​ទំនិញ​នៅ​ទីផ្សារ។ ​

លោកស្រី Jackson បាន​មាន​ប្រសាសន៍​ថា «ឧបទ្ទវហេតុ​នេះ​គឺ​ជា​ការ​រំលឹក​ដ៏​សោកសៅ​មួយ​ទៅ​ដល់​ភាព​ដែល​ងាយ​រងគ្រោះ​ដែល​សហគមន៍​ និង​ក្រុម​គ្រួសារ​ជួប​ប្រទះ​នៅ​តាម​តំបន់​ក្នុង​រដ្ឋ Rakhine នេះ ដែល​នៅ​ទីនេះ​ពួកគេ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​តែ​មួយ​នេះ​គត់​ដើម្បី​ទៅ​ដល់ផ្សារ​ទិញ​ទំនិញ​ និង​សេវាកម្ម​មូលដ្ឋាន​នានា​ដែល​ចាំបាច់​សម្រាប់​ជីវភាព​រស់​នៅ​របស់​ពួកគេ»។​

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​មិន​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​មិន​អាច​រៀបអាពាហ៍ពិពាហ៍​ ឬ​មាន​កូន​ដោយ​គ្មាន​ការអនុញ្ញាត​បាន​នោះ​ទេ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG