ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​មីយ៉ាន់ម៉ា​សារភាព​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​អ្នកសែត​ពីរនាក់


អ្នក​កាសែត​ Reuters លោក Wa Lone (កណ្ដាល ជួរមុខ) និង​លោក Kyaw Soe Oo (កណ្ដាល ជួរក្រោយ) ត្រូវ​បាន​នាំ​មក​សវនាការ​កាល​ពី​ថ្ងៃទី​២០​ មេសា ២០១៨ នៅ​តុលាការ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។

មន្រ្តី​ប៉ូលិស​មីយ៉ាន់ម៉ា​ម្នាក់​ដែល​បាន​ធ្វើ​សក្ខីកម្ម​ចំពោះ​ករណី​កាត់​ទោស​អ្នកកាសែតមីយ៉ាន់ម៉ា​ពីរ​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រំលោភ​ច្បាប់​សម្ងាត់​របស់​រដ្ឋ​នោះ បាន​និយាយ​ថា​ លោក​ និង​សហការី​ម្នាក់​ទៀត​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​បញ្ឆោត​អ្នក​កាសែត​ទាំងពីរ​នាក់​នេះ។

លោក​ Wa Lone ​និង​លោក ​Kyaw Soe Oo​ អ្នកយក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារពត៌មាន Reuters ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែធ្នូ​ និង​ប្រឈម​នឹង​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៤ឆ្នាំ។ ពួក​គេ​ទាំងពី​រត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​រំលោភ​លើ​ច្បាប់​សម្ងាត់​របស់​រដ្ឋ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​សម័យ​អាណានិគម​ដែល​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិការ​សន្តិសុខជាតិ។

ក៏​ប៉ុន្តែ​នៅ​អំឡុង​ពេល​សវនាការ​របស់​តុលាការ​កាល​ពី​ថ្ងៃ​សុក្រ​ មេ​បញ្ជាការ​ប៉ូលិស​ លោក ​Moe Yan Naing​ បាន​សារភាព​ថា​ឧត្តមសេនីយ៍ត្រី ​Tin Ko Ko​ បាន​រៀបចំ​ឲ្យ​ពួក​ប៉ូលិស​ជួប​ជាមួយ​នឹង​អ្នក​កាសែត​ទាំង​ពីរ​នេះ​ និង​បាន​ប្រគល់​ឯកសារ​សម្ងាត់​ទៅ​ឲ្យ​ពួកគេ​ និង​បាន​គំរាម​ពួកប៉ូលិស​នោះ​ថា​ប្រសិន​បើ​ពួកគេ​មិន​ចាប់​ខ្លួន​អ្នកកាសែត​ទាំង​ពីរ​នាក់​នោះ​ទេ​ ពួក​ប៉ូលិស​ទាំងនេះ​នឹង​ត្រូវ​ជាប់​គុក​ខ្លួន​ឯង។

មេធាវី​ការពារ​ក្តី​ លោក​ Than Zaw Aung ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​សវនាការ​នេះ​ថា​ សក្ខីកម្ម​របស់​មន្រ្តី​ប៉ូលិស​នេះ​គឺ​ជារឿង​ដែល​មិន​នឹក​ស្មាន​ដល់។

លោក​មេធាវី​រូបនេះ​បាន​និយាយ​ថា៖«យើង​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ ដែល​ការ​ពិត​ត្រូវ​បាន​លាតត្រដាង​ឡើង​ ហើយ​យើង​បាន​គិត​តាំង​ពី​ដំបូង​មក​ម៉្លេះ​ថា​ ករណី​នេះ​ត្រូវ​បាន​គេ​រៀបចំ​ឡើង។ យើង​មិន​ដែល​ធ្លាប់​គិត​ថា​ប៉ូលិស​នឹង​សារភាព​ដូច្នេះ​ទេ។ ការ​ធ្វើ​សក្ខីកម្ម​នេះ​នឹង​ជួយ​ការពារ​យ៉ាងខ្លាំង​ដល់​អ្នកកាសែត​ទាំងពីរ​នាក់​នេះ‍»៕

XS
SM
MD
LG