ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ប្រារព្ធ​ខួប​​ឯករាជ្យ​ជាតិ​


ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក​ Thein Sein ឈរ​លើ​រថយន្ត​ក្នុង​ពិធី​គម្រប់​ខួប​ឯករាជ្យ​ជាតិ​លើក​ទី​៦៧ នៅ​ក្រុង​ Naypyitaw នា​ថ្ងៃ​ទី​០៤ ខែ​មករា​ ឆ្នាំ​២០១៥​។
ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក​ Thein Sein ឈរ​លើ​រថយន្ត​ក្នុង​ពិធី​គម្រប់​ខួប​ឯករាជ្យ​ជាតិ​លើក​ទី​៦៧ នៅ​ក្រុង​ Naypyitaw នា​ថ្ងៃ​ទី​០៤ ខែ​មករា​ ឆ្នាំ​២០១៥​។

ប្រទេស​មីយ៉ាន់ម៉ា​បានប្រារព្ធ​ខួប​ឆ្នាំទី​៦៧ឯករាជ្យ​ជាតិ​របស់​ខ្លួន​ជាមួយ​ការ​ដង្ហែរក្បួន​ព្យុហយាត្រា​នៅ​ក្នុង​រដ្ឋធានី Naypyitaw។​

កងយោធពល​នៃប្រទេសក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​បង្ហាញ​កង​យន្តហោះ​ប្រយុទ្ធ​ កង​រថក្រោះ​និង​កាំភ្លើង​ធំ​រយៈចម្ងាយ​វែង​។​ ប្រធានាធិបតី​ប្រទេស​មីយ៉ាន់ម៉ា​លោ​ក ថេន​ សេន (Thein Sein) ក្រុម​អ្នកតំណាង​មក​ពី​ក្រសួង​នានា​និង​ក្រុម​ភ្ញៀវ​បរទេស​បាន​ចូល​រូម​ក្នុង​ពិធី​បុណ្យឯករាជ្យនេះ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.លោក​ចន ឃែរី (John Kerry) បានសរសើរ​ប្រជាពលរដ្ឋមីយ៉ាន់ម៉ា​ ​តាង​នាម​លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា​ (Barack Obama) និង​ប្រជារាស្ត្រ​អាមេរិក។​លោក​បាន​មានប្រសាសន៍​ថា​ទិវា​នេះ​ជា​ពេល​វេលា​ស​មរម្យ​មួយ​ដើម្បី​ថ្លែងជាថ្មី​អំពីការ​សន្យា​របស់​ស.រ.អា ​ក្នុង​គាំទ្រ​មីយ៉ាន់ម៉ា​ នៅ​ពេល​ដែល​មីយ៉ាន់ម៉ា​ធ្វើ​ដំណើរ​បន្ត​«នៅ​លើ​មាគ៌ានៃ​កំណែទម្រង់​ឆ្ពោះ​ទៅ​កាន់​ឋានៈជា​ប្រទេស​ជាតិ​មួយ​ទំនើប ប្រជាធិបតេយ្យ ប្រកប​ដោយ​សន្តិភាព​ និង​មាន​សេដ្ឋកិច្ច​រស់រវើក»។

មីយ៉ាន់ម៉ា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេសអង់គ្លេសកាល​ពី​ថ្ងៃ​ទី​៤​ខែ​មករា​ឆ្នាំ១៩៤៨៕

XS
SM
MD
LG