ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃពុធបានបន្តស្ថានភាពគ្រាអាសន្នចំនួន៦ខែទៀត ដែលនេះជាការពន្យារពេលការបោះឆ្នោតម្តងទៀតដែលខ្លួនបានសន្យាថានឹងរៀបចំ ក្នុងពេលដែលខ្លួនប្រយុទ្ធនឹងក្រុមប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
មីយ៉ាន់ម៉ាបានស្ថិតក្នុងស្ថានភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបញ្ចប់ពិសោធន៍១០ឆ្នាំនៃលទ្ធិប្រជាធិបតេយ្យហើយបានបណ្តាលឱ្យមានការតវ៉ាដ៏ធំមួយនិងការបង្ក្រាបលើពួកប្រឆាំង។
៣ឆ្នាំកន្លះក្រោយមក ពួកយោធាកំពុងខិតខំដោយលំបាកដើម្បីបង្ក្រាបការរាលដាលនៃក្រុមប្រឆាំងប្រដាប់អាវុធហើយកាលពីពេលថ្មីៗនេះបានខូចខាតជាទម្ងន់ដោយ សារការចងសម្ព័ន្ធរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច។
ពួកមេដឹកនាំយោធាមិនអាចធ្វើការបោះឆ្នោតថ្មីទៅតាមផែនការបន្ទាប់ពីស្ថានភាពគ្រាអាសន្ន២ឆ្នាំដំបូង«បណ្តាលមកពីសកម្មភាពភេរវកម្ម»។ នេះបើតាមទូរទស្សន៍ MRTV។
ទូរទស្សន៍ MRTV បានរាយការណ៍ថាសមាជិកទាំងអស់របស់ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខជាតិរបស់ក្រុមយោធា«បានសម្រេចជាឯកឆន្ទដើម្បីបន្តពេលនៃស្ថាន ភាពគ្រាអាសន្នសម្រាប់រយៈពេល៦ខែទៀត»។
ប្រធានក្រុមប្រឹក្សាយោធាលោក Min Aung Hlaing បានស្នើបន្ត«ដើម្បីរៀបចំការបោះឆ្នោតប្រកបដោយសុពលភាពនិងសុក្រិតមួយដែលជាការបោះឆ្នោតមួយដែលពួកយោធាសន្យានឹងអាចធ្វើឡើងនៅឆ្នាំ២០២៥៕
វេទិកាបញ្ចេញមតិ