ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​មីយ៉ាន់ម៉ា​ទម្លាក់​គ្រាប់បែក​លើ​ទី​ប្រជុំ​ជន​តាម​បណ្តោយ​ព្រំដែន​ចិនក្នុង​ថ្ងៃ​ទី​២


រូបភាពថតបានកាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បង្ហាញពីកាំជ្រួចដែលត្រូវបានបាញ់ចេញពីមូលដ្ឋានយោធាមីយ៉ាន់ម៉ាក្នុងសង្កាត់ Lashio ភាគខាងជើងរដ្ឋ Shan។
រូបភាពថតបានកាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បង្ហាញពីកាំជ្រួចដែលត្រូវបានបាញ់ចេញពីមូលដ្ឋានយោធាមីយ៉ាន់ម៉ាក្នុងសង្កាត់ Lashio ភាគខាងជើងរដ្ឋ Shan។

យោធា​មីយ៉ាន់ម៉ា បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​ក្នុង​ថ្ងៃ​ទី​២​ លើ​តំបន់​ព្រំដែន​ជាប់​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រុម​ឧទ្ទាម​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាល​ពី​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា។

ការ​វាយប្រហារ​នេះ​កើត​ឡើង ពេល​យោធា​ប្រយុទ្ធ​ជាមួយ​ក្រុម​ប្រដាប់​អាវុធឆ្លង​តំបន់​ប៉ែក​ខាងជើង​ដែល​ជា​ទឹកដី​វិនិយោគ​ចិន​ និង​ជា​ទី​ដែល​យោធា​និយាយ​ថា​ខ្លួន​បាន​បាត់បង់។

យន្តហោះ​យោធា​មួយ​គ្រឿង​បាន​វាយប្រហារ​លើ​ទីតាំង​មួយ​ក្បែរ​ទី​ក្រុង Laiza ក្នុង​រដ្ឋ Kachin​ នៅ ​ម៉ោង១២ ៤៥នាទី​ ម៉ោង​ក្នុង​ស្រុក។ នេះ​បើ​យោង​តាម​អ្នកនាំ​ពាក្យ​កង​ទ័ព​ឯករាជ្យ​រដ្ឋ Kachin ​ឬ​ហៅ​កាត់​ថា​ KIA គឺលោក​វរសេនីយឯក Naw Bu ដែល​បាន​ប្រាប់ AFP។

លោក​និយាយ​ថា​ មិន​ទាន់​មាន​របាយការណ៍​ពិស្តារ​អំពី​ចំនួន​មនុស្ស​ស្លាប់​ឬ​របួស​ពី​ការ​វាយប្រហារ​នេះ​ទេ។ លោក​ថា​ការ​វាយប្រហារ​នេះ កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​យន្តហោះមួយ​គ្រឿង​បាន​ទម្លាក់​គ្រាប់​បែ ក​៣​គ្រាប់​លើ​ទី​ក្រុង Laiza ដោយ​សម្លាប់​មនុស្ស​ម្នាក់​និង​ធ្វើ​ឲ្យ​របួស​១២​នាក់។

នៅ​ថ្ងៃ​ទី​៣១ ​ខែ​តុលា ក្រុម​ទាហាន​និង​មន្ត្រី ត្រូវ​បាន​សម្លាប់​ ពេល​កងទ័ព KIA ប៉ុនប៉ង​កាន់កាប់​ផ្លូវ​សំខាន់​មួយ​ខ្សែ​ក្នុង​រដ្ឋ Kachin។ នេះ​បើ​ផ្អែក​តាម​កាសែត Global Light of New Myanmar ដែល​យោធា​គ្រប់គ្រង៕

XS
SM
MD
LG