ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់រយ​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សំណើ​វិសោធនកម្ម​ច្បាប់​ធ្វើ​បាតុកម្ម


លោកស្រី Aung San Suu Kyi មេដឹកនាំ​មីយ៉ាន់ម៉ា​ថ្លែង​ក្នុង​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ​មីយ៉ាន់ម៉ា នៅ​ក្នុង​ក្រុង Naypyitaw ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកស្រី Aung San Suu Kyi មេដឹកនាំ​មីយ៉ាន់ម៉ា​ថ្លែង​ក្នុង​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ​មីយ៉ាន់ម៉ា នៅ​ក្នុង​ក្រុង Naypyitaw ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

សកម្មជន​សិទ្ធិមនុស្ស​រាប់រយនាក់​ធ្វើ​ការ​តវ៉ា​នៅទូទាំង​ទីក្រុង​រ៉ង់ហ្គូន​កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ ​ដើម្បី​ប្រឆាំង​នឹង​សំណើ​វិសោធនកម្ម​ច្បាប់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធីនៅ​ក្នុង​ប្រទេស​មីយាន់ម៉ា។

VOA ផ្សាយ​ជា​ភាសា​ភូមា​រាយការណ៍​ថា​ មាន​អ្នក​តវ៉ា​ជាង៥០០នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ទីក្រុង​កាល​ពី​ថ្ងៃចន្ទ​ ខណៈ​ដែល​ក្រុមអង្គការ​សង្គមស៊ីវិល​ជិត​២០០នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​ប្រឆាំង​នឹង​ការធ្វើ​វិសោធនកម្ម​នេះ។

ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ជួបប្រជុំ​ និង​ការ​ដើរ​ហែរក្បួន​ដោយ​សន្តិវិធី​នឹង​អាច​ចោទ​ប្រកាន់​ក្រុម​បាតុករ​ពីបទព្រហ្មទណ្ឌ​បាន​ងាយស្រួល​ជាងមុន​ ក៏​ដូចជា​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ពី​អំពើ​ហិង្សា​នានា​ផងដែរ។

លក្ខខណ្ឌ​នៅក្នុង​ច្បាប់​នោះ​បាន​ចែង​ថា «ជនណា​ដែល​ញុះញ៉ុង​ បញ្ចុះបញ្ចូល​ដោយ​ចេតនា​ ឬ​ដឹង​ពី​ការ​ប្រឆាំង​នឹង​សន្តិសុខជាតិ​ នីតិរដ្ឋ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​សីលធម៌​សាធារណៈ»​ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​៣ឆ្នាំ។

រដ្ឋាភិបាល​ស៊ីវិល​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​ជ័យលាភីណូប៊ែល​ លោកស្រី Aung San Suu Ky​ បាន​ស្នើ​ឲ្យ​បន្ថែម​លក្ខខណ្ឌ​កាល​ពី​ខែមុន​ ដែល​តម្រូវ​ឲ្យ​អ្នក​ដែល​រៀប​ចំ​បាតុកម្ម​តវ៉ា​ត្រូវ​ផ្តល់​ពត៌មាន​លម្អិត​ពី​ថវិកា​ចាយវាយ​របស់​ពួកគេ​ រួម​ទាំង​ពី​ប្រភព​ដែល​ផ្តល់​ថវិកា​ទាំងនេះ​ផងដែរ។

សំណើ​វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅក្នុង​សភា​ជាន់ខ្ពស់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃចន្ទ ​ខណៈ​មាន​ការ​ជំទាស់​ពី​សមាជិកសភា​មួយ​ចំនួន​ ក៏​ដូចជា​គណបក្ស​ប្រឆាំង​ផងដែរ។

ច្បាប់​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១១​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដើម្បី​ជួយ​លើក​កម្ពស់​សេរីភាព​ក្នុង​ការ​បញ្ជេញមតិ​ ដែល​បាន​រង​ការ​បង្ក្រាប​នៅ​ក្រោម​របប​យោធា​កាល​ពី​ពេលមុន​ ជាពិសេស​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ ប្រសិន​បើ​ទទួល​បាន​ការ​អនុញ្ញាត​ជាមុន៕

XS
SM
MD
LG