ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​មីយ៉ាន់ម៉ានិង​ក្រុម​ឧទ្ទាម​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​សន្តិភាព


ប្រធានាធិបតី​មីយ៉ាន់ម៉ាលោក​ Thein Sein និង​លោក​ Naing Han Tha មេដឹកនាំ​ក្រុម​សម្រប​សម្រួល​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​​ទូទាំង​ប្រទេស​ជាតិ ចាប់​ដៃ​គ្នា​បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​​សេចក្តី​ព្រាង​​ឈប់​បាញ់​គ្នា​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​សន្តិភាព​មីយ៉ាន់ម៉ា​ នៅ​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោន​ កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៥។
ប្រធានាធិបតី​មីយ៉ាន់ម៉ាលោក​ Thein Sein និង​លោក​ Naing Han Tha មេដឹកនាំ​ក្រុម​សម្រប​សម្រួល​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​​ទូទាំង​ប្រទេស​ជាតិ ចាប់​ដៃ​គ្នា​បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​​សេចក្តី​ព្រាង​​ឈប់​បាញ់​គ្នា​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​សន្តិភាព​មីយ៉ាន់ម៉ា​ នៅ​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោន​ កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៥។

រដ្ឋាភិបាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​និង​តំណាង​ក្រុម​មក​ពី​ក្រុម​ឧទ្ទាម​ជន​ជាតិ​ភាគ​តិច​សំខាន់​ៗ​ចំនួន​១៦ ​បាន​ចុះ​ហត្ថលេខា​លើសេចក្តី​ព្រាងឈប់​បាញ់​គ្នា​មួយ​ ដែល​មាន​គោលបំណង​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​នោះ។

ថ្លែង​នៅ​ឯ​ការចុះ​ហត្ថលេខា​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោន ​ប្រធានាធិបតី Thein Sein ​បាន​សរសើរ​គម្រោង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ថា ​ជា​ជំហានទី​មួយ​ឆ្ពោះ​ទៅ​កាន់​ការសន្ទនា​ខាង​នយោបាយ​ជាមួយ​ក្រុម​ឧទ្ទាម។

​មុន​ពេល​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​ត្រូវ​ចុះ​ហត្ថលេខា ក្រុម​ឧទ្ទាម​ដំបូង​មាន​ផែនការ​ធ្វើ​សន្និសីទដើម្បី​បញ្ចប់​លក្ខខណ្ឌ​នោះ។ គ្មាន​កាល​បរិច្ឆេទ​សម្រាប់​សន្និសីទ​នោះ​ត្រូវ​បាន​កំណត់​ទេ។

​អង្គការ​សហប្រជាជាតិ​បាន​សរសើរ​សេចក្តី​ព្រាងនៃ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នាទូទាំង​ប្រទេស​ជាតិ​ ឬ NCA ​ថា​ជា​សមិទ្ធិផល​ជា​ប្រវត្តិសាស្រ្ត​និង​សំខាន់​មួយ។

លោក Vijay Nambiar​ ទី​ប្រឹក្សា​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ការចុះ​ហត្ថលេខា​លើសេចក្តី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា ​ជា​ជំហាន​មុន​ដំបូង​ឆ្ពោះ​ទៅ​កាន់​ការសន្ទនាកាន់​តែ​ធំ​ឡើង​ដើម្បី​ដោះ​ស្រាយបញ្ហា​នយោបាយ​និង​យោធាដែល​នឹង​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការរួបរួម​និង​ចុះសម្រុង​គ្នា​របស់​មីយ៉ាន់ម៉ានៅ​ថ្ងៃ​អនាគត។

«កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​នេះ​ជា​សញ្ញា​មួយ​នៃ​កម្រិត​ថ្មី​នៃ​ការទុក​ចិត្ត​គ្នា​ ជឿជាក់​ ហើយ​និង​កិច្ច​សហប្រតិបត្តិការ​ដែល​កើត​មាន​ឡើង​រវាង​អតីត​គូ​សត្រូវ​ ហើយ​ពន្លកនៃ​ការផ្លាស់​ប្តូរ​ក្នុង​ប្រទេស​ភូមា​កំពុង​ចាប់​ផ្តើម​ហើយ»៕

XS
SM
MD
LG