ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភូមា​ប្រកាស​អាសន្ន​និង​អនុវត្ត​ច្បាប់​អាជ្ញា​សឹក​នៅ​តំបន់​​ភាគ​ខាង​ជើង


ទាហាន​ភូមាន​ដើរ​នៅ​លើ​ផ្លូវ​មួយ​ក្បែរ​ទីក្រុង Laukkai​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ប្រទេស​ភូមា​បាន​ប្រកាស​ភាព​អាសន្ន​ ហើយ​បាន​អនុវត្ត​ច្បាប់​អាជ្ញាសឹក​រយៈពេល​៣​ខែ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្លាប់​រស់​រវាង​កង​ទ័ព​យោធា​របស់រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគ​តិច​។

សេចក្តី​សម្រេច​នេះ​ត្រូ​វបាន​ប្រកាស​ឡើង​ដោយ​លោក​ប្រធានាធិបតី Thein Sein តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃ​អង្គារ​នេះ ដោយ​សារ​តែ​ប្រជាជន​នៅ​តំបន់ Kokang ជា​ច្រើន​នាក់​បាន​នាំគ្នា​រត់​គេច​ខ្លួន​ពី​កន្លែង​ប្រយុទ្ធ​គ្នា​ ដែល​បាន​សម្លាប់​កង​យោធា​រដ្ឋាភិបាល​យ៉ាង​តិច​៥០​នាក់​ និង​ក្រុម​ឧទ្ទាម​ចំនួន​២៦នាក់​ នេះ​បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​អង្គារ មនុស្ស​២​នាក់​បាន​រង​របួស នៅ​ពេល​ដែល​រថយន្ត​ដឹក​ជញ្ជូន​របស់​កាកបាទ​ក្រហម​ភូមា​ត្រូវ​បាន​បាញ់​រះ នៅ​ពេល​ដែល​រថយន្ត​នេះ​កំពុង​ដឹក​ប្រជាជន​ទៅ​កន្លែង​សុវត្ថិភាព​នៅ​ទីក្រុង​ Laukkai ក្បែរ​ព្រំដែន​ចិន។ នៅ​មិន​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​នេះ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ក្រុម​ឧទ្ទាមក៏​ដោយ។

សារព័ត៌មាន​រដ្ឋ​របស់​ចិន​បាន​ប៉ាន់​ស្មាន​ថា ប្រជាពលរដ្ឋ​យ៉ាង​តិច​ណាស់​៣​ម៉ឺន​នាក់​នៅ​ភូមា​បាន​រត់​ឆ្លង​ព្រំដែន​ចូល​ទៅ​ខេត្តYunnan ប្រទេស​ចិន ចាប់​តាំង​ពី​សប្តាហ៏​មុន ដែល​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពង្រឹង​ការ​ល្បាត​តាម​ព្រំដែន ហើយ​អំពាវនាវ​ឲ្យ​មាន​ភាពស្ងប់​ស្ងាត់​នៅ​ក្នុង​តំបន់៕

XS
SM
MD
LG