ទីភ្នាក់ងារព័ត៌មានរដ្ឋភូមាបាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលនិងពួកឧទ្ទាមភាគតិច Kokang នៅជិតព្រំដែនប្រទេសចិននៅក្នុងប្រទេសភូមា ឬក៏មីអាន់ម៉ានោះ បានបណ្តាលឲ្យស្លាប់ទាហាន៤៧នាក់និងធ្វើឲ្យរបួស៧៣នាក់ទៀត។
សារព័ត៌មាន The Global New Light of Myanmar បានរាយការណ៍នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលបានជូនព័ត៌មានដល់ក្រុងប៉េកាំងថា ពីព្រោះការវាយប្រយុទ្ធគ្នាដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ៩ ខែកុម្ភៈ បានបង្ខំឲ្យជនស៊ីវិលជាច្រើនពាន់នាក់រត់ឆ្លងព្រំដែនចូលទៅក្នុងប្រទេសចិន។
សារព័ត៌មាននិយាយថា ក្រុមបំបែកខ្លួន Kokang បានវាយប្រហារទៅលើបន្ទាយទាហាន ដោយមានគោលដៅដណ្តើមយកក្រុង Laukai ដែលជារដ្ឋធានីរបស់ក្រុមដែលគ្រប់គ្រងដោយខ្លួនឯង Kokang នៅជិតព្រំដែនប្រទេសចិន។ គេមិនដឹងថាមានក្រុមឧទ្ទាមប៉ុន្មាននាក់បានស្លាប់ឬត្រូវរបួសទេ៕