ប្រែសម្រួលដោយ លី សុខឃាង
មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ ភូមា (Burma) លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) បានទទូចសុំឲ្យមានកិច្ចសហការគ្នាក្នុងចំណោមមេដឹកនាំនៅក្នុងប្រទេសរបស់លោកស្រី ដើម្បីធ្វើកិច្ចការសម្រាប់ភាពល្អប្រសើររបស់ប្រទេសនេះ។
មានប្រសាសន៍ដោយសង្ខេបក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ លោកស្រីបានថ្លែងថា ពេលវេលាបានមកដល់ហើយសម្រាប់ប្រជាពលរដ្ឋ ភូមា ក្នុងការទទួលយកការទទួលខុសត្រូវ សម្រាប់ការធ្វើឱ្យប្រទេសរបស់ខ្លួនក្លាយទៅជាប្រទេសប្រជាធិបតេយ្យ។
លោកស្រី អ៊ុង សានស៊ូជី កំពុងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រី ទៅកាន់សហរដ្ឋអាមេរិក នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដែលដំណើរទស្សនកិច្ចនេះមានរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដំណើរទស្សនកិច្ចមួយរបស់លោកប្រធានាធិបតី ថេន សេន (Thein Sein) ដែលនឹងធ្វើការបង្ហាញមុខលើកដំបូងជាអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
បន្ទាប់ពីត្រូវបានសាកសួរ ថាតើលោកស្រីមានការព្រួយបារម្ភអំពីការឆក់យកការផ្តោតការចាប់អារម្មណ៍ពីលោកប្រធានាធិបតីដែរឬយ៉ាងណានោះ លោកស្រីបានថ្លែងថា លោកស្រីមិនគិតថា ប្រជាពលរដ្ឋគួរគិតគូអំពីរឿងនេះ ទាក់ទងទៅនឹងបញ្ហាបុគ្គលភាពនោះទេ។
«ខ្ញុំគិតថា យើងគួរគិតរឿងនេះថាជាគោលដៅរួមវិញ។ ប្រសិនបើយើងទាំងអស់គ្នាចង់សម្រេចបាននូវលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដសម្រាប់ ភូមា យើងត្រូវតែរៀនធ្វើការរួមគ្នា ហើយមិនត្រូវគិតអំពីផលប៉ះពាល់របស់យើង ក្នុងនាមជាបុគ្គលភាពនោះទេ ទោះជានៅក្នុងប្រទេសរបស់យើង ឬនៅក្នុងពិភពលោកទាំងមូលក៏ដោយ»។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យរូបនេះ ដែលបានចំណាយពេលអស់ជាច្រើនឆ្នាំនៅក្រោមការឃុំឃាំងនៅក្នុងផ្ទះ ក្នុងអំឡុងពេលនៃរបបគ្រប់គ្រងយោធា បាននិយាយថា លោកស្រីស្វាគមន៍ការដកចេញនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេស ភូមា។
«ឥឡូវនេះ វាដល់ពេលវេលាហើយ ដែលប្រជាពលរដ្ឋ ភូមា ទទួលខុសត្រូវចំពោះការធ្វើឲ្យប្រទេសនេះមានលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមានការកោតសរសើរយ៉ាងខ្លាំង ចំពោះអ្វីដែលសភាសហរដ្ឋអាមេរិកបានធ្វើអស់រយៈពេលជាច្រើនឆ្នាំ ក្នុងការគាំទ្រចលនារបស់យើង ប៉ុន្តែឥឡូវនេះ យើងត្រូវតែខិតខំធ្វើកិច្ចការនេះដោយខ្លួនឯង ជាការពិតណាស់ ដោយមានការគាំទ្រនិងជំនួយជាបន្តពីបណ្តាមិត្តភក្តិទាំងឡាយ»។
លោកស្រី អ៊ុង សានស៊ូជី បានជួបជាមួយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-moon) កាលពីថ្ងៃសុក្រ ដែលលោកបានថ្លែងថា លោកស្រីបានក្លាយទៅជា «និមិត្តរូបនៃសិទ្ធិមនុស្សជាសាកលមួយ»។
«យើងមានសេចក្តីរំពឹងនិងសង្ឃឹមយ៉ាងធំធេង ដែលថាលោកស្រី នឹងដឹកនាំមាគ៌ានៃការផ្សះផ្សានេះ និងលទ្ធិប្រជាធិបតេយ្យប្រកបដោយការចូលរួមយ៉ាងទូលំទូលាយ ព្រមទាំងការអភិវឌ្ឍប្រទេសរបស់លោកស្រី រួមជាមួយលោកប្រធានាធិបតី ថេន សេន នៃប្រទេស ភូមា»។
បន្ទាប់ពីនោះ មេដឹកនាំលទ្ធិប្រជាធិបតេយ្យរូបនេះ បានជួបជាមួយបុគ្គលិកអង្គការសហប្រជាជាតិមកពី ភូមា ដែលត្រូវបានស្គាល់ថាជាប្រទេសមីយ៉ាន់ម៉ា (Myanmar) ផងដែរនោះ។ បុគ្គលិកម្នាក់ឈ្មោះ នីន យូ (Hnin Yu) បាននិយាយថា លោកស្រី អ៊ុង សានស៊ូជី បានទទូចសុំឲ្យពលរដ្ឋភូមា នៅបរទេសចូលរួមក្នុងសម័យអន្តរកាលរបស់ ភូមា»។
«លោកស្រី បាននិយាយថា នៅក្នុងវិធីមួយ មិនថាអ្នកនៅទីកន្លែងណាឡើយ អ្នកក៏អាចជួយបានដែរ។ អ្នកមិនចាំបាច់នៅក្នុងប្រទេសដើម្បីជួយនោះទេ អ្នករាល់គ្នាអាចចូលរួមបានទាំងអស់គ្នា»។
កាលពីយប់ថ្ងៃសុក្រ លោកស្រី អ៊ុង សានស៊ូជី ត្រូវបានផ្តល់ជូនពានរង្វាន់មួយទៀត ដែលម្តងនេះបានមកពីក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) ដែលលោកស្រីនឹងក្លាយទៅជា «ពលរដ្ឋសកលលោកប្រចាំឆ្នាំ» របស់ក្រុមប្រឹក្សានេះ។ កាលពីថ្ងៃពុធ លោកស្រីបានទទួលមេដាយមាសពីសភាសហរដ្ឋអាមេរិក៕