ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​ជាច្រើន​លើក​ទៅ​លើ​ប្រទេស​ឆាដ​និង​នីហ្សេរីយ៉ា


ទាហាន​ និង​ក្រុម​ប៉ូលិស​ឈរ​យាម​នៅ​ផ្សារ​មួយ​នៅ​ក្នុង​រដ្ឋធានី​យ៉ាមេណា (N'Djamena) នៃ​ប្រទេស​​ឆាដ (Chad)​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
ទាហាន​ និង​ក្រុម​ប៉ូលិស​ឈរ​យាម​នៅ​ផ្សារ​មួយ​នៅ​ក្នុង​រដ្ឋធានី​យ៉ាមេណា (N'Djamena) នៃ​ប្រទេស​​ឆាដ (Chad)​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។

មាន​មនុស្ស​យ៉ាង​តិច​ណាស់​១៤នាក់​បាន​ស្លាប់​ និង​៧៤នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​នៅ​ក្នុង​ផ្សារ​មួយ​មាន​មនុស្ស​កកកុញ​នៅ​ក្នុង​រដ្ឋធានី​យ៉ាមេណា (N'Djamena) នៃ​ប្រទេសឆាដ (Chad)​ ក្នុង​ទ្វីប ​អាហ្រ្វិក​កាល​ពី​ថ្ងៃសៅរ៍។​

ឧបទ្ទវហេតុ​នេះ​បាន​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​មាន​អ្នក​ស្រុក​យ៉ាង​តិច​ណាស់​១០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប៉ែក​ឦសាន​នៃប្រទេស​នីហ្សេរីយ៉ា (Nigeria) នៅ​ពេល​ដែល​កង​កុម្ម៉ង់ដូ​ធំមួយ​នៃ​ពួក​អ៊ីស្លាម​ជ្រុល​និយម​ Boko Haram បាន​វាយ​ប្រហារ​លើ​កន្លែង​តាំង​លំនៅដ្ឋាន​របស់​ពួក​គេ​ហើយ​បាន​កាន់កាប់​មហាវិថី​ធំ​មួយ​នៅ​ក្នុង​តំបន់​នោះ។​

គ្មាន​ក្រុម​ណាមួយ​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ក្នុង​ប្រទេសឆាដ​ទេ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​បន្ទោស​ពួក​ជន​សកម្ម​ប្រយុទ្ធ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ថា​ បាន​បំផ្ទុះ​គ្រាប់បែក​មួយ​ចំនួន និង​បាន​បាញ់​កាំភ្លើង​នៅ​ក្នុង​ប្រទេស​នេះក្នុង​ភាគ​កណ្តាល​ទ្វីប​អាហ្រ្វិក​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

លោក​ Paul Manga អ្នក​នាំពាក្យ​ប៉ូលិស​បាន​និយាយ​ថា «ការ​រាប់​របស់​យើង​នៅ​ពេល​នេះ​បង្ហាញ​ថា​មាន​មនុស្ស​១៥​នាក់ស្លាប់។ ​ចំនួន​នេះ​រួម​មាន​ទាំង​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ផងដែរ​ ដែល​ជា​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ដែល​មាន​ស្បៃ​មុខ​របស់​ស្ត្រី​ដើម្បី​ក្លែង​បន្លំ។​

លោក Manga បាន​ថ្លែង​ថា​ អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ​បាន​ប៉ុនប៉ង​ចូល​ទៅ​ក្នុង​ផ្សារ​មួយ​ ហើយ​បន្ទាប់មក​បាន​បំផ្ទុះ​គ្រាប់បែក​គាត់​នៅ​ពេល​ក្រុម​ប៉ូលិស​យោធា​ខិតខំ​ព្យាយាម​បញ្ឈប់​វា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG