ប៉ូលិសចំនួន៥នាក់និងជនស៊ីវិល២នាក់ត្រូវបានបាញ់ ខណៈដែលប៉ូលិសធ្វើការទៅលើករណីមួយកាលពីថ្ងៃអាទិត្យ នៅក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក។
ការិយាល័យប៉ូលិសសង្កាត់ Douglas បាននិយាយថា ម្នាក់ក្នុងចំណោមប៉ូលិស៥នាក់នោះត្រូវបានសម្លាប់ ហើយជនសង្ស័យត្រូវបានបាញ់ និងមិនគំរាមកំហែងដល់សុវត្ថិភាពប្រជាពលរដ្ឋទៀតទេ។
ស្នងការប៉ូលិសបានសរសេរសារមួយបង្ហោះលើបណ្តាញសង្គម Twitter ថា «ជនសង្ស័យត្រូវបានបាញ់និងជឿថាបានស្លាប់ហើយ ហើយមិនបង្កជាការគំរាមកំហែងដល់សុវត្ថិភាពពលរដ្ឋទៀតទេ»។
កាលពីព្រឹកថ្ងៃអាទិត្យ ការិយាល័យប៉ូលិសបានចេញសេចក្តីប្រកាសមួយហាមឃាត់ដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់ក្បែរនោះ ឲ្យស្នាក់នៅក្នុងផ្ទះនិងត្រូវនៅឲ្យឆ្ងាយពីបង្អួច៕