ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Mueller នឹង​ស៊ើបអង្កេត​ថាតើ​លោក​ Flynn បាន​ទទួល​លុយ​ពី​រដ្ឋាភិបាល​តួកគី​ឬទេ


រូបភាពឯកសារ៖ ទីប្រឹក្សា​សន្តិសុខជាតិ​ Michael Flynn បាន​មកដល់​ដើម្បី ថ្លែង​សុន្ទរកថានៅ​ក្នុង​ការប្រជុំខ្លី​មួយ​នៅសេតវិមាន​​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃទី០១ កុម្ភៈ ២០១៧។
រូបភាពឯកសារ៖ ទីប្រឹក្សា​សន្តិសុខជាតិ​ Michael Flynn បាន​មកដល់​ដើម្បី ថ្លែង​សុន្ទរកថានៅ​ក្នុង​ការប្រជុំខ្លី​មួយ​នៅសេតវិមាន​​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃទី០១ កុម្ភៈ ២០១៧។

បើ​តាម​កាសែត​ The New York Times លោក Robert Mueller ស្មាក្តី​ពិសេសបាន​សាកសួរសាក្សី​ថា​តើ​លោក Michael Flynn អតីត​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី Trump បាន​ត្រូវ​បង់ប្រាក់​ជា​សម្ងាត់​ដោយ​រដ្ឋាភិបាល​តួកគី ឬ​ទេ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៦។​

សារព័ត៌មាន​ The New York Times បាន​រាយការណ៍​ថា​កាលពី​ពេល​ថ្មីៗនេះ​លោក Mueller បានសុំ​ដល់​អាជ្ញាធរ​សេតវិមាន​ឱ្យ​ប្រគល់​ឯកសារ​ទាក់ទិន​នឹង​លោក​ Flynn ហើយ​នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុម​លោក Mueller សុំ​ឱ្យ​សេតវិមាន​ប្រគល់​ឯកសារ​ឱ្យ​ពួក​គេ។ កាសែត​នេះ​បាននិយាយ​ថា​ការសុំ​ឯកសារ​មិនមែន​ជា​ដីកា​កោះ​សាក្សី​ជាផ្លូវការទេ។​

លោក​ Flynn បាន​កាន់តំណែង​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​ប្រធានាធិបតី​ Donald Trump បាន​តែ​២៤​ថ្ងៃ ក៏ប៉ុន្តែលោក​បានក្លាយ​ទៅ​ជាមនុស្សម្នាក់​ក្នុង​បណ្តា​ជន​សំខាន់ៗនៅ​ក្នុង​ការ​ស៊ើបអង្កេត​អំពី​លទ្ធភាព​នៃ​ការឃុបឃិត​គ្នា​រវាង​ប្រទេស​រុស្សី​និង​ពួក​អ្នកធ្វើការ​ឃោសនា​បោះឆ្នោត​ឱ្យ Trump។

សារព័ត៌មាន The New York Times បាន​រាយការណ៍​ថារដ្ឋអាជ្ញា​បាន​ស៊ើប​អង្កេត​អំពី​ការ​ទាក់ទង​រកស៊ី​ជំនួញ​របស់​លោក Flynn ជាមួយ​អ្នកជំនួញ​អាមេរិកាំង​ដើមកំណើត តួកគី ម្នាក់ដែល​បាន​ធ្វើការ​ជា​មួយ​លោក Flynn កាលពី​ឆ្នាំទៅមិញ និង​កំពុង​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ដឹង​ថា​តើ​រដ្ឋាភិបាល​

តួកគី នៅ​ពីក្រោយការ​បង់ប្រាក់​កាស​ឱ្យលោក Flynn ឬទេ៕

XS
SM
MD
LG