ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​លើកលែង​ការចោទ​ប្រកាន់​អតីត​ប្រធានាធិបតី​ ហ៊ូស្នី មូបារ៉ាក់


ប្រធានាធិបតី​ដែល​ត្រូវ​បណ្តេញ​ពី​តំណែង​របស់​អេហ្ស៊ីប​ លោក ហ៊ូស្នី មូបារ៉ាក់ (Hosni Mubarak)​ អាយុ​៨៦ឆ្នាំ ស្ថិត​នៅ​លើ​គ្រែ​សែង​ ជាប់​កូន​ប្រុស​របស់​គាត់​ ហ្កាម៉ាល់ (Gamal) ឆ្វេង​ទី​ពីរ​ ក្នុង​ទ្រុង​ជន​ជាប់ចោទ​ក្នុង​អំឡុង​ពេល​សវនាការ​តុលាការ​មួយ​នៅ​ក្នុង​ទីក្រុង​គែរ ​​ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​សៅរ៍ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។
ប្រធានាធិបតី​ដែល​ត្រូវ​បណ្តេញ​ពី​តំណែង​របស់​អេហ្ស៊ីប​ លោក ហ៊ូស្នី មូបារ៉ាក់ (Hosni Mubarak)​ អាយុ​៨៦ឆ្នាំ ស្ថិត​នៅ​លើ​គ្រែ​សែង​ ជាប់​កូន​ប្រុស​របស់​គាត់​ ហ្កាម៉ាល់ (Gamal) ឆ្វេង​ទី​ពីរ​ ក្នុង​ទ្រុង​ជន​ជាប់ចោទ​ក្នុង​អំឡុង​ពេល​សវនាការ​តុលាការ​មួយ​នៅ​ក្នុង​ទីក្រុង​គែរ ​​ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​សៅរ៍ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

អតីត​ប្រធានាធិបតី​អេហ្ស៊ីប​ហ៊ូស្នី មូបារ៉ាក់ (Hosni Mubarak) ​ត្រូវ​បាន​តុលាការ​លើក​លែង​ការចោទ​ប្រកាន់​ទាំង​អស់​ ដែល​រួម​មាន​ការចូលរួម​ពាក់​ព័ន្ធ​ក្នុង​ការ​សម្លាប់​បាតុករ​ក្នុង​ពេល​បះបោរ​ឆ្នាំ​២០១១​ដែល​បាន​បណ្តេញ​រូបលោក​ចេញ​ពី​តំណែង។​

ចៅក្រមម្នាក់​បាន​ឡើង​ថ្លែង​បន្តិច​នៅ​ថ្ងៃ​សៅរ៍​នេះ​ នៅ​ក្នុង​បន្ទប់​តុលាការ​ដែល​មាន​មនុស្ស​កកកុញ​ មុន​នឹង​ប្រកាស​ថា​រាល់​បទចោទ​ប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​មេដឹកនាំ​ដែល​ត្រូវ​គេ​ទម្លាក់​ពី​អំណាច​រូបនេះ​ត្រូវ​បាន​លើកលែង​ចោល។​

អ្នក​ចូលរួម​ក្នុង​បន្ទប់​តុលាការ​បាន​ផ្ទុះ​សំឡេង​អបអរ​សប្បាយ​ នៅ​ពេល​ដែល​សាលក្រម​នោះ​ត្រូវ​បាន​ប្រកាស។ កូនប្រុស​របស់​លោក​មូបារ៉ាក់ និង​ជន​ជាប់​ចោទ​ដទៃ​ទៀត​បាន​ថើប​ថ្ងាស​របស់​លោក​ក្នុង​ពេល​ដែល​លោក​ស្តាប់​សាលក្រម​ពី​គ្រែ​សែង​។

នៅ​ក្នុង​សាលក្រម​ដ៏​វែង​អន្លាយ ចៅក្រម​បាន​ទទូច​សុំ​កុំ​ឱ្យ​អ្នក​សារព័ត៌មាន​ធ្វើ​អត្ថាធិប្បាយ​ឬ​វិភាគ​អ្វី​អំពី​សំណុំ​រឿង​នេះ​ រហូត​ទាល់​តែ​ពួកគេ​អាន​ឯកសា​ដែល​មាន​១.៤៣០​ទំព័រ​ពន្យល់​ពី​ការសម្រេចចិត្ត​នេះ។​

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​៦​រូប​ទៀត​ដែល​រងការ​ចោទ​ប្រកាន់​ថា​បាន​បញ្ជា​ឱ្យ​មាន​ការ​បាញ់​សម្លាប់​បាតុករ​រាប់​រយ​នាក់​ក៏​ត្រូវ​លើក​លែង​ការចោទ​ប្រកាន់ដែរ។ លោក​មូបារ៉ាក់​និង​មន្ត្រី​ដទៃ​ទៀត​ត្រូវ​រងការ​ចោទ​ប្រកាន់​ពី​បទ​បញ្ជា​ឱ្យ​សម្លាប់​បាតុករ​រាប់​រយ​នាក់។​

អតីត​មេដឹកនាំ​ដែល​មាន​វ័យ​៨៦​ឆ្នាំ​នេះ​ក៏​ត្រូវ​បាន​លើកលែង​ការចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​លោក​និង​កូនប្រុស​ឈ្មោះ​អាឡា (Alaa) និង​ហ្កាម៉ាល់ (Gamal​)។ ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ​លោក​ទទួល​ទោស​បីឆ្នាំ​ទាក់​ទង​នឹង​ ការចោទប្រកាន់​ក្នុង​ការ​គៃ​បន្លំប្រាក់​ក្នុង​ករណី​ផ្សេង​មួយ​ទៀត។​

លោក​ប្រធានាធិបតី​ដែល​បាន​ដឹកនាំប្រទេស​អេហ្ស៊ីប​ជិត​បី​ទសវត្សរ៍​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​គុក​មួយ​ជីវិត​ក្នុង​ឆ្នាំ​២០១២​ទាក់ទង​នឹង​ការសម្លាប់​បាតុករ។ សាលក្រម​នោះ​ត្រូវ​បាន​តុលាការ​កំពូល​បញ្ជូន​ត្រឡប់​ឱ្យ​មក​ធ្វើការ​កាត់​ទោស​ជាថ្មី​ឡើង​វិញ​បន្ទាប់​ពី​លោក​បាន​ប្តឹង​ជំទាស់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG