ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្តាយ​របស់​ចំណាប់​ខ្មាំង​ជនជាតិ​ជប៉ុន​អង្វរ​ឲ្យ​មាន​ការ​ដោះ​លែង​កូន​ប្រុស​ខ្លួន


ស្រមោល​អ្នក​ដំណើរ​ម្នាក់​ត្រូវ​បាន​ថត​ចាំង​នឹង​ទូរទស្សន៍​ធំ​មួយ​ដែល​ផ្សាយ​​កម្មវិធី​ព័ត៌មាន​អំពី​រូបថត​របស់​ចំណាប់​ខ្មាំង​ជនជាតិ​ជប៉ុន​ KenJi Goto កំពុង​កាន់​រូប​អ្នក​បើកបរ​យន្តហោះ​ជនជាតិ​ហ្សក​ដានី Mu'ath al-Kaseasbeh ក្នុង​ទីក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា​ ឆ្នាំ​២០១៥។​
ស្រមោល​អ្នក​ដំណើរ​ម្នាក់​ត្រូវ​បាន​ថត​ចាំង​នឹង​ទូរទស្សន៍​ធំ​មួយ​ដែល​ផ្សាយ​​កម្មវិធី​ព័ត៌មាន​អំពី​រូបថត​របស់​ចំណាប់​ខ្មាំង​ជនជាតិ​ជប៉ុន​ KenJi Goto កំពុង​កាន់​រូប​អ្នក​បើកបរ​យន្តហោះ​ជនជាតិ​ហ្សក​ដានី Mu'ath al-Kaseasbeh ក្នុង​ទីក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា​ ឆ្នាំ​២០១៥។​

ម្តាយ​របស់​លោកKenji Gotoអ្នក​កាសែត​ជនជាតិ​ជប៉ុន ​ដែល​ត្រូវ​បាន​ក្រុម​ជ្រុល​និយម​រដ្ឋ​អ៊ីស្លាម​ចាប់​ខ្លួន ​បាន​ធ្វើ​ការ​អង្វរករនៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​ដោះលែង​លោក​ ខណៈ​ពេលកំណត់​ការ​ប្រហារ​ជីវិត​លោក​បាន​ខិត​ចូល​កាន់​តែ​ជិត។

​លោក​ស្រី Junko Ishido ​ម្តាយ​របស់​លោក Goto ​បាន​អាន​សេចក្តី​ថ្លែងការណ៍​នៅ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ ​ដោយ​អង្វរករ​ដល់​លោក​នាយក​រដ្ឋមន្រ្តី Shinzo Abe ​ឲ្យ​ធ្វើ​អ្វី​ៗ​តាម​អំណាច​របស់​លោក​ ដើម្បី​ឲ្យ​កូនប្រុស​របស់​លោកស្រី ​បាន​ទទួល​ការដោះលែង។​ លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​កូនប្រុស​របស់​លោក​ស្រី​មិនមែន​ជា​សត្រូវ​របស់​អ៊ីស្លាម​ទេ។

​ក្រុមសកម្ម​ជន​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​គំរាម​សម្លាប់​ចំណាប់​ខ្មាំង​បរទេស​ទាំង​២​នៅ​ថ្ងៃ​ពុធ​នេះ ប្រសិន​បើ​ការទាម​ទារ​ដោះ​ដូរ​អ្នក​ទោស​ម្នាក់​មិន​ត្រូវ​បាន​បំពេញ​តាម ​នេះ​បើ​យោង​តាម​សារ​វីដេអូ​ដែល​ចុះ​ផ្សាយ​តាម​ប្រព័ន្ធអ៊ីនធើណិតដែល​គេ​សន្មត់​ថា​ជា​របស់​ក្រុម​នោះ។

​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ​បាន​និយាយ​ឡើង​វិញ​ពី​សំណើ​ដែល​ឲ្យ​រដ្ឋាភិបាល​ទីក្រុង Amman ​ដោះលែង Sajida al-Rishawi ​ជា​ស្រ្តីដែល​អាជ្ញាធរ​ប្រទេស​ហ្សកដានី​បាន​ចាប់​ខ្លួន ​ចាប់​តាំង​ស្រ្តី​រូប​នោះ​បាន​ចូល​រួម​នៅ​ក្នុង​ការវាយ​ប្រហារ​ឆ្នាំ​២០០៥ដែល​បាន​សម្លាប់​មនុស្ស៦០​នាក់​នៅ​ក្នុង​រាជ​ធានី។

ចំណាប់​ខ្មាំង​ដែល​មាន​លោក Kenji Gotoអ្នក​កាសែត​ជនជាតិ​ជប៉ុន​និង​លោក​ Mu’ath al-Keseasebeh ​អ្នក​បើកបរ​ជនជាតិ​ហ្សកដានី​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ស្ថិត​នៅ​ក្នុង​ការឃុំ​ឃាំង​របស់ក្រុម​រដ្ឋ​អ៊ីស្លាម។

​ប្រទេស​ជប៉ុន​បាន​ស្នើ​សុំ​ការជួយ​ពី​ប្រទេស​ហ្សកដានី​ ដើម្បី​ឲ្យ​លោក Goto បាន​ទទួល​ការ​ដោះលែង៕

XS
SM
MD
LG