ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​រួសរាន់​ក្នុង​ការ​ជួយ​សង្រ្គោះ​ចំណាប់ខ្មាំង​ពី​ក្រុម​រដ្ឋ​ឥស្លាម​

នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​លោក​ Shinzo Abe (កណ្តាល)​ និយាយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រុង តូក្យូ នា​ថ្ងៃ​ទី​២១​ ខែ​មករា​ ឆ្នាំ​២០១៥​។រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខ្លួន​កំពុង​ពិចារណា​លទ្ធភាព​ទាំងអស់​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ជនជាតិ​ជប៉ុន​២​នាក់​ ដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​ចាប់​។

រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខ្លួន​កំពុង​ពិចារណា​លទ្ធភាព​ទាំងអស់​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ជនជាតិ​ជប៉ុន​២​នាក់​ ដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​ចាប់​។

ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រកាស​តាម​វីដេអូ ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​អង្គារ​ថា គេ​នឹង​សម្លាប់​ចំណាប់​ខ្មាំង​ពីរ​នាក់​នេះ​ក្នុង​ពេល​៧២​ម៉ោង​ បើ​គេ​មិន​បាន​ទទួល​ប្រាក់​លោះ​២០០​លាន ដុល្លារទេនោះ។

បើ​យោង​តាម​វីអេអូ​ដែល​ចេញ​កាល​ពី​ថ្ងៃអង្គារ​នោះ ពេល​កំណត់​សម្លាប់​គឺ​ចំ​ថ្ងៃ​សុក្រ​នេះ​។ លោក​ Shinzo Abe នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្រុង​តូក្យូ​ថា លោក​បាន​ណែនាំ​ឲ្យ​មន្ត្រី​នានា​ប្រើទំនាក់​ទំនង​ការ​ទូត​តាម​តែ​អាច​ធ្វើ​បាន​ ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក Kenji Goto និង Haruna Yukawa។

លោក​នាយករដ្ឋមន្ត្រីនិយាយ​ថា​ ប្រទេស​ជប៉ុន​នឹង​មិន​ចុះចាញ់​ ភេរវកម្ម​ទេ។ ប៉ុន្តែ​លោក​និង​មន្ត្រី​ជប៉ុន​ផ្សេង​ទៀតមិន​បាន​និយាយ​ថា តើ​ជប៉ុន​នឹង​បង់​ប្រាក់​លោះ​ឬ​យ៉ាងណា​ទេ​។វីដេអូ​របស់​ក្រុម​រដ្ឋឥស្លាម​នេះ​បាន​ចេញ​ផ្សាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ ​Shinzo Abe ​បាន​សន្យា​ផ្តល់​ប្រាក់​២០០​លាន​ដុល្លារ​ជា​ជំនួយ​ស៊ីវិល​ដល់​ប្រទេស​ដែល​រង​ការ​ប៉ះ​ពាល់​ដោយ​ក្រុម​ជ្រុល​និយម​និកាយ​ស៊ូនី (Sunni)៕

XS
SM
MD
LG