ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​២០០នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​វិហារ​គ្រិស្ត​សាសនា និង​សណ្ឋាគារ​ក្នុង​ប្រទេស​ស្រីលង្កា


ប៉ូលិស​ស្រីលង្កា​កំពុង​ពិនិត្យ​កន្លែង​ផ្ទុះ​គ្រាប់​បែក នៅ​សណ្ឋាគារ Shangri-la នៅ​ក្នុង​រដ្ឋធានី Colombo ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
ប៉ូលិស​ស្រីលង្កា​កំពុង​ពិនិត្យ​កន្លែង​ផ្ទុះ​គ្រាប់​បែក នៅ​សណ្ឋាគារ Shangri-la នៅ​ក្នុង​រដ្ឋធានី Colombo ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

​មន្ត្រី​ស្រីលង្កា​និយាយថា ​មនុស្ស​ជាង​ ២០០នាក់ ​បាន​ត្រូវសម្លាប់​ ហើយរាប់​រយនាក់​ទៀត ​បាន​រងរបួស​នៅ​ក្នុងការ​ផ្ទុះ​ជាបន្ត​បន្ទាប់​នៅ​ថ្ងៃ​បុណ្យ Easter នៅ​ថ្ងៃ​អាទិត្យ​នៅវិហារ​គ្រិស្ត​សាសនា​និង​សណ្ឋាគារ។

​ក្រុមមន្ត្រី ​និយាយ​ទៀត​ថា ​មនុស្ស​៧​នាក់​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុងការ​ទាក់​ទិន​ទៅ​នឹង​ការ​ផ្ទុះ​នោះ។

​ប្រទេស​ស្រីលង្កា ​បាន​ដាក់​បម្រាម​គោចរ ​ដែល​បាន​ចូល​ជា​ធរមាន​ភ្លាមៗ ​ហើយ​បាន​បិទ​បណ្តាញ​ព័ត៌មាន​សំខាន់ៗ​ និង​ការ​បញ្ជូន​សារ​តាម app ​ដើម្បី​រារាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ពាក្យ​ចចាម​អារ៉ាម។

ការផ្ទុះ​ចំនួន​៦​ បាន​ត្រូវ​គេ​រាយការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្ យ​នៅ​ឯ​វិហារ​គ្រិស្ត​សាសនា​ចំនួន ៣ កន្លែង​ និង​សណ្ឋាគារ​ ៣ កន្លែង។

ការផ្ទុះ​២​ទៀត ​បាន​ត្រូវគេ​រាយការណ៍​ បន្ទាប់​ពី​ការ​ផ្ទុះ​ចំនួន​៦​ដំបូង ​ការ​ផ្ទុះ​មួយ​នៅ​ក្នុង​ទីក្រុង Dehiwala និង​ទីក្រុង Dematagoda នៅ​ក្បែរដ្ឋ​ធានី។

​នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​ស្រីលង្កា​ លោក Ranil Wicramesighe ​បាន​សម្តែងនូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ។​ លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖

«ខ្ញុំ​មើល​ឃើញ​ការផ្ទុះ​នេះ​ថា​ជា​វិបត្តិ​ដ៏​ធំមួយ ​ដែល​នឹង​នាំ​ប្រទេស ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ឆ្ពោះ​ទៅ​កាន់​អស្ថិរភាព។​ខ្ញុំ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ដល់​ការ​វាយ​ប្រហារ​ទាំង​នេះ ​ដែល​ដៅលើ​ទី​កន្លែង​សាសនា​និង​សណ្ឋា​គារ​ប្រណិត។ ​យើងទាំងអស់​គ្នា​ត្រូវ​តែ​លើក​ស្ទួយ​ច្បាប់​របស់​ប្រទេស»។

​ទីភ្នាក់​ងារ​ព័ត៌មាន​ Associated Press ​បាន​ដក​ស្រង់​សម្តីមន្ត្រី​សន្តិសុខ​ម្នាក់​មក​ចុះ​ផ្សាយថា ​ការ​ផ្ទុះ២ ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ពួក​អ្នក​ដាក់​គ្រាប់​បែក​អត្ត​ឃាត។

​អាជ្ញា​ធរ ​និយាយថា វិហារ​គ្រិស្ត​សាសនា​មួយឈ្មោះ Saint Anthony's ​និង​សណ្ឋាគារ​ទាំងអស់​ដែលរងការវាយ​ប្រហារ​ដោយ​ការ​ផ្ទុះ​លើក​ទី១ ស្ថិត​នៅ​ក្នុង​រដ្ឋ​ធានី​ Colombo៕

XS
SM
MD
LG