ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​នៅ​ក្នុង​ការ​តវ៉ា​នៅ​ប្រទេស​ស៊ូដង់


ពលរដ្ឋ​ស៊ូដង់​ស្រែក​ពាក្យ​ស្លោក​នៅ​ក្នុង​បាតុកកម្ម​មួយ​ប្រឆាំង​នឹង​ក្រុមប្រឹក្សា​យោធា​ នៅ​ក្នុង​ក្រុង Khartoum ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
ពលរដ្ឋ​ស៊ូដង់​ស្រែក​ពាក្យ​ស្លោក​នៅ​ក្នុង​បាតុកកម្ម​មួយ​ប្រឆាំង​នឹង​ក្រុមប្រឹក្សា​យោធា​ នៅ​ក្នុង​ក្រុង Khartoum ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

សេចក្ដីរាយការណ៍​ពី​ប្រទេសស៊ូដង់ បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច​ណាស់​១១​នាក់​ត្រូវ​បាន​សម្លាប់​ នៅ​ក្នុង​ហេតុការណ៍​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ចុង​ក្រោយ​បង្អស់ ដែល​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​ស៊ីវិល​នៅ​ក្នុង​ប្រទេស​នេះ។

ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ ខណៈ​ដែល​បាតុករ​រាប់​ម៉ឺន​នាក់​បាន​នាំ​គ្នា​ទៅ​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ក្នុង​រដ្ឋធានី Khartoum និង​តំបន់​ដទៃទៀត ចាប់​តាំង​ពី​មាន​ការ​បង្ក្រាប​ទៅ​លើ​បាតុករ​ដែល​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​កាល​ពី​ខែ​មិថុនា​មក។ កាល​ពី​ថ្ងៃ​ចន្ទ មាន​ការ​រាយការណ៍​ថា មាន​ការ​តវ៉ា​បន្ថែម​ទៀត។

នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​ប្រើប្រាស់​ទៅ​លើ​ជនស៊ីវិល។

មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ប្រាប់ VOA កាល​ពី​ថ្ងៃ​ចន្ទ​ថា «ការ​បាញ់​គ្រាប់​ពិត​ពី​សំណាក់​កងកម្លាំង​សន្ដិសុខ​ស៊ូដង់​ទៅ​លើ​អ្នក​តវ៉ា​ដែល​ធ្វើ​បាតុកម្ម​ដោយ​សន្ដិវិធី​គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ហើយ​យោធា​គួរ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​នេះ‍»។ ​

មន្ត្រី​រូប​នោះ​បាន​បន្ថែម​ទៀត​ថា​«ការ​ធ្វើ​បាតុកម្ម​ដោយ​សន្ដិវិធី​នៅ​ក្នុង​រដ្ឋធានី Khartoum និង​នៅ​ក្នុង​ទីក្រុង​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស ស៊ូដង់ កាល​ពី​ថ្ងៃ​ទី​៣០ ខែមិថុនា បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ទាមទារ​របស់​ប្រជាជន​ស៊ូដង់​ចង់​បាន​រដ្ឋាភិបាល​មួយ​ដែល​ដឹកនាំ​ដោយ​ជនស៊ីវិល‍»។​

អ្នក​រៀបចំ​ការ​តវ៉ា​នោះ​បាន​ប្រើប្រាស់​បណ្ដាញ​សង្គមហ្វេសប៊ុក ដើម្បី​បកអាក្រាត​ពី​សកម្មភាព​របស់​យោធា​កាល​ពី​ថ្ងៃ​អាទិត្យ៕

XS
SM
MD
LG