ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បរិយាកាស​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​ភាព​អាប់អួ​នៅ​មុន​កិច្ចប្រជុំ​ UNCTAD លើក​ទី​១៤​នៅ​ក្រុង​ Nairobi


រូបឯកសារ៖ គំនរ​បំពង់​ទីប​ដែល​គេ​ត្រៀម​ដឹក​ចេញ​ត្រូវ​គេ​ទុក​នៅ​ក្បែរ​កំពង់​ផែ​មួយ​ក្នុង​ខេត្ត​ Jiangsu ប្រទេស​ចិន។
រូបឯកសារ៖ គំនរ​បំពង់​ទីប​ដែល​គេ​ត្រៀម​ដឹក​ចេញ​ត្រូវ​គេ​ទុក​នៅ​ក្បែរ​កំពង់​ផែ​មួយ​ក្នុង​ខេត្ត​ Jiangsu ប្រទេស​ចិន។

មន្ត្រី​ជាន់​ខ្ពស់​​១រូប​នៃ​អង្គការ​សហប្រជាជាតិ​ព្រមាន​ថា ​ភាព​រីក​រាល​ដាល​នៃ​វិសមភាព​ទូទាំង​ពិភព​លោក​ រួម​ជាមួយ​នឹង​ការ​ទាញ​យក​ផល​​ចំណេញ​ពី​ផលិតភាព​ និង​បញ្ហា​ប្រាក់​កម្រៃ​ដែល​នៅ​មាន​កម្រិត​ទាប​នោះ​ កំពុង​តែ​ធ្វើ​ឲ្យ​ភាព​រឹង​រូស​នឹង​​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​កាន់​តែ​ខ្លាំង​ឡើង។

មន្ត្រី​ជាន់​ខ្ពស់១រូប​នៃ​អង្គការ​សហប្រជាជាតិ​ព្រមាន​ថា ​ភាព​រីក​រាល​ដាល​នៃ​វិសមភាព​ទូទាំង​ពិភព​លោក​ រួម​ជាមួយ​នឹង​ការ​ទាញ​យក​ផលចំណេញ​ពី​ផលិតភាព​ និង​បញ្ហា​ប្រាក់​កម្រៃ​ដែល​នៅ​មាន​កម្រិត​ទាប​នោះ​ កំពុង​តែ​ធ្វើ​ឲ្យ​ភាព​រឹង​រូស​នឹងពាណិជ្ជកម្ម​អន្តរជាតិ​មាន​កាន់​តែ​ខ្លាំង​ឡើង។ សេចក្តី​អត្ថាធិប្បាយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុន​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​ ឬ​ហៅ​កាត់​ថា UNCATDលើក​ទី​១៤ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ក្រុង​ ណៃរ៉ូប៊ី ប្រទេស​គេនយ៉ា នៅ​ខែ​ក្រោយ​នេះ។

លោក​ Mukhisa Kituyi (មូឃីសា គីទូយី) អគ្គលេខាធិការ​នៃ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​ ឬ​ហៅ​កាត់​ថា UNCATD បាន​ថ្លែង​ថា ​ប៉ុន្មាន​ឆ្នាំ​កន្លង​ម​ក​នេះ គេ​កត់​សម្គាល់​ឃើញ​ថា​សុទិដ្ឋិនិយម​ចំពោះ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាហ្វ្រិក​កាន់​តែ​កើន​ឡើង ខណៈ​ពេល​ដែល​តំបន់​អាស៊ី​នៅ​តែ​រក្សា​បាន​នូវ​ស្ថានភាព​ខ្លួន​ជា​អ្នក​នាំ​មុខ​ខាង​ផ្នែក​សេដ្ឋកិច្ច ហើយ​តំបន់​ដទៃ​ផ្សេងៗ​ទៀត​ក៏​បាន​ទទួល​ផល​ប្រយោជន៍​ពីកំណើន​ទូទៅ​នៃ​សេដ្ឋកិច្ច​ពិភព​លោក​នេះ។

លោក​ក៏​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ តំបន់​ទាំង​អស់​នេះ​ក៏​កំពុង​តែ​ទទួល​រង​ការ​ប៉ះពាល់​ដោយ​សារ​តែស្ថាន​ភាព​សេដ្ឋកិច្ចកំពុង​មាន​ភាព​ថមថយ​ផង​ដែរ។ លោក​ថា ​ការ​ថយ​ចុះ​នៃ​ភាព​មាន​ការ​ងារ​ធ្វើ និង​ការ​កើន​ឡើង​នៃ​បំណុល​ កំពុង​តែ​ធ្វើ​ឲ្យមានភាព​រីក​រាល​ដាល​យ៉ាង​ខ្លាំង​នៃ​ការ​ធ្វើចំណាក​ស្រុក​ពី​សំណាក់​អ្នក​នៅ​ អនុ-តំបន់​សាហារ៉ា នៃ​ទ្វីប​អាហ្រ្វិក (Sub-Saharan Africa) ដើម្បី​រក​ការងារ​ធ្វើ ដែល​មិន​ធ្លាប់​កើត​មាន​ក្នុង​រយៈពេល​៧០​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ថ្លែង​ក្នុង​សម្ដី​ដើម​ថា៖ «ក្នុង​ប្រទេស​អភិវឌ្ឍ យើង​សង្កេត​ឃើញ​មាន​ចំណុច​មួយ​ចំនួន​។ មួយ​នោះ​គឺ​ថា​ ភាព​មិន​ពេញ​និយម​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​ កាន់​តែ​កើន​ឡើង​កាន់​តែ​ច្រើន​ ជាអាទិ៍ យើង​មើល​ឃើញ​ថា គណបក្ស​ធំៗ​ទាំង​ពីរ​ក្នុង​សហរដ្ឋ​អាមេរិក សុទ្ធ​តែ​ជា​អ្នក​មិន​គាំទ្រ​គោល​គំនិត​បែប​អន្តរជាតិនិយម...។ បញ្ហា​ផ្សេងៗ​ដែល​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​ ក៏​អាចបង្ក​ឲ្យ​មាន​រោគស្អប់ក្នុង​ទម្រង់មួយ​ចំនួន។ អ្នក​ឃើញ​ហើយ​ដូច​ជា​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​តំបន់​អ៊ឺរ៉ុប​ជុំវិញ​បញ្ហា​ជន​ភៀសខ្លួន​មក​ពី​តំបន់​មជ្ឈិមបូព៌ា និង​អនុ-តំបន់​សាហារ៉ា នៃ​ទ្វីប​អាហ្រ្វិក (Sub-Saharan Africa)»។

លោក Kituyi (គីទូយី​) បន្ថែម​ថា ការ​ជជែក​ពិភាក្សា​គ្នា​អំពី​ពាណិជ្ជកម្ម​នៅ​ក្រុង Doha (ដូហា) ដែល​ដំបូង​ឡើយ​ស្ថិត​នៅ​ក្រោម​រចនាសម្ព័ន្ធ​នៃអង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​តាំង​ពី​ឆ្នាំ​២០០១​មក​នោះ នៅ​តែ​ជាប់​គាំង។ លោក​ថា សុទិដ្ឋិនិយម​ដែល​ថា​បញ្ហា​ជុំ​វិញ​ប្រាក់​ជំនួយ​សម្រាប់​វិស័យ​កសិកម្ម​ក្នុង​ស្រុក​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​ដំណើរ​ការ​ពហុភាគី​នោះ​ មាន​ការ​ថយ​ចុះ។

លោក​បន្ត​ទៀត​ថាសន្និសីទ UNCTAD លើក​ទី​១៤​នេះ នឹង​មិន​អាច​ធ្វើ​ឲ្យបញ្ហា​នៃ​ការ​ជជែក​ពិភាក្សា​គ្នា​នៅ​ក្រុង Doha មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ដោយ​សារ​តែ​ការ​ជជែក​នេះ​នៅ​ស្ថិត​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​នៅ​ឡើយ។

លោក Kituyi (គីទូយី​) បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ យើង​ត្រឡប់​មក​មើលស្ថាន​ភាព​ជាក់​ស្តែង​វិញ​ យើង​អាច​លើក​ជា​សំណួរ​សួរ​ថា តើ​យើង​អាច​ស្គាល់​រសជាតិថ្មី​នៃ​ការ​អភិវឌ្ឍ​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​នោះ​ដោយ​របៀប​ណា? ​តើ​យើង​អាច​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​នោះ​ រស់ឡើង​វិញ​ប្រកប​ដោយ​ថាមពល​វិជ្ជមាន​ ដោយ​មានការ​រាប់​បញ្ចូល​មួយពោរពេញ​ទៅ​ដោយ​ភាព​រីកចម្រើន ឱកាស​ថ្មីៗ​សម្រាប់​មនុស្ស​គ្រប់​គ្នា និង​ការ​បើក​ទូលាយ​មធ្យោបាយ​ដើម្បី​ទទួល​បាន​ផលិតផល​ដែល​មាន​គុណភាព​ក្នុង​តម្លៃ​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​បាន ដោយ​វិធី​ណា​ដែរ? ហើយ​ថា​តើ​យើង​អាច​វាយ​បក​យ៉ាង​ណា ​ទៅ​នឹង​គោល​គំនិត​ដែល​ថា ពាណិជ្ជកម្ម​អន្តរជាតិ​គឺ​ជា​ការ​ប្លន់​ទី​ផ្សារ និង​ឱកាស​ការងារ​ពី​ប្រទេស​អ្នក​មាន​នោះ ដោយ​របៀប​ណា?»

លោក​ Kituyi (គីទូយី) អគ្គលេខាធិការ​នៃ​សន្និសីទ​ UNCATD មាន​ប្រសាសន៍​ថា សំណួរ​ទាំង​នេះ​គឺ​សុទ្ធ​តែ​សំណួរ​ដែល​សមស្រប​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​នេះ។ លោក​ថា កិច្ចប្រជុំ​នៅ​ក្រុង​ Nairobi នេះ អាច​ផ្តល់​ឱកាស​ឲ្យមាន​ការ​លើក​ឡើង​ពី​សំណួរ​ទាំង​អស់​នេះ ក៏​ដូច​ជា​បញ្ហា​ពិបាក និងចម្រូងចម្រាស​ដទៃ​ទៀត ដែល​បច្ចុប្បន្ន​នេះ ​ប្រទេស​មួយ​ចំនួនគ្មាន​ការ​តាំង​ចិត្ត​ដោះ​ស្រាយ និង​មានហេតុផល​នយោបាយ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទាំង​អស់​នេះ។

ប្រែ​សម្រួល​ដោយ​ ហឿន សុភ័ក្ត្រ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG