ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សណ្ឋាគារ​២​នៅ​ទីក្រុង Mogadishu ​ទទួល​ការ​វាយ​ប្រហារ


ទីក្រុង Mogadishu។
ទីក្រុង Mogadishu។

បុរស​ប្រដាប់​អាវុធ Al-Shabab បាន​វាយ​ប្រហារ​សណ្ឋាគារ​២​ក្នុង​រដ្ឋធានី​ នៃ​ប្រទេស​សូម៉ាលី កាល​ពីយប់​ថ្ងៃ​សុក្រ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​អស់​៦​នាក់។

សាក្សី​និយាយ​ថា​ រថយន្ត​បង្កប់​គ្រាប់​បែក​បាន​ផ្ទុះ​ឡើង​នៅ​របង​នៃ​សណ្ឋាគារ Weheliye វ៉េហេលីយេ និង ស៊ីយ៉ាត ក្នុង​ទីក្រុង Mogadishu ហើយ​ថា ក្រុម​ជន​ប្រដាប់​អាវុធ​បាន​សម្រុក​ចូល​សណ្ឋាគារ​ទាំង​នោះ។

រដ្ឋ​មន្ត្រី​ធន​ធាន​នេសាទ​នៃ​ប្រទេស​សូម៉ាលី Mohamed Omar Emooy ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​សូម៉ាលី​រាប់​សិប​នាក់​ដែល​ស្ថិត​ក្នុង​សណ្ឋាគារ Weheliye ​នៅ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​នោះ។

​លោក Emooy ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា លោក​ទើប​តែ​ឈប់​តម​អាហារ​ក្នុង​ពេល Ramadan ​នៅ​ពេល​ដែល​មាន​ការ​ផ្ទុះ​យ៉ាង​ធំ​មួយ​នៅ​ខាង​ក្រៅ​របង​សណ្ឋាគារ។ លោក​ថ្លែងថា កង​កម្លាំង​សន្តិសុខ​បាន​ធ្វើ​អន្តរាគម​បន្ទាប់​ពី​ការ​ផ្ទុះ​ភ្លាមៗ ហើយ​បាន​បញ្ឈប់​ការ​វាយលុក​នោះ។

​មន្ត្រី​សន្តិសុខ​សូម៉ាលី​ម្នាក់​បាន​ប្រាប់​វីអូអេ​ថា ជន​ប្រដាប់​អាវុធ al-Shabab ​៤​នាក់​ត្រូវ​បាន​សម្លាប់​នៅ​របង​សណ្ឋាគារ Weheliye៕

XS
SM
MD
LG