ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បំណែក​យន្តហោះ​យោធា​មីយ៉ាន់ម៉ា​ដែល​បាន​បាត់ ត្រូវ​បាន​រកឃើញ​


ផ្លូវ​ដែល​យន្តហោះ​យោធា​មីយ៉ាន់ម៉ា​បាន​បាត់
ផ្លូវ​ដែល​យន្តហោះ​យោធា​មីយ៉ាន់ម៉ា​បាន​បាត់

បំណែក​យន្តហោះ​ទាហាន​ដែល​ដឹក​អ្នកដំណើរ​ជាង​១០០​នាក់ ហើយ​ដែល​បាន​បាត់​កាល​ពី​ថ្ងៃ​ពុធ ត្រូវ​បាន​គេ​រកឃើញ។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​ក្រុមមន្ត្រី។ លោក​វរសេនីយ៍ឯក Kyaw Zeya បាន​ថ្លែង​ប្រាប់ VOA សេវាមីយ៉ាន់ម៉ា​ថា «យើង​បាន​រកឃើញ​កម្ទេច​បាក់បែក​នៅ​ជុំវិញ​ឆ្នេរ Horseshoe‍»។ លោក​បាន​លើកឡើង​ថា ក្រុម ការងារ​របស់​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ ក្រោយ​ពេល​ដែល​អ្នក​ស្រុក​ប្រាប់​អំពី​ទីតាំង​នេះ។

យន្តហោះ​យោធា​មួយ​គ្រឿង​ដែល​ដឹក​អ្នក​ដំណើរ​១២០​នាក់ បាន​បាត់​កាល​ពី​ថ្ងៃ​ពុធ ក្នុង​ជើង​ហោះហើារ​ពី​ប៉ែក​ខាង​ត្បូង​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​កាន់​រដ្ឋធានី Yangon។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​ម្នាក់​របស់​យោធា។ មាន​ការ​ភ័យខ្លាច​ថា យន្តហោះ​នោះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​មហាសមុទ្រ ដោយសារ​តែ​ជើង​ហោះហើរ​នេះ​ត្រូវ​បើក​កាត់​សមុទ្រ Andaman ។

លោក​ឧត្តមសេនីយ៍ Myat Min Oo បាន​មាន​ប្រសាសន៍​ថា យន្តហោះ​ប្រភេទ Y-8 ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​នេះ ដឹក​អ្នក​ដំណើរ​ចំនួន​១០៦​នាក់ ដែល​ភាគច្រើន​គឺ​ជា​សមាជិក​នៃ​ក្រុមគ្រួសារ​របស់​បុគ្គលិក​យោធា ហើយ​ក្រុមការងារ​លើ​យន្តហោះ​មាន​ចំនួន​១៤​នាក់ នៅ​ពេល​ដែល​យន្តហោះ​នេះ​បាន​បាត់​កាល​ពី​រសៀល​ថ្ងៃ​ពុធ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាល​ពី​មុន​នេះ គេ​និយាយ​ថា ​អ្នក​ដំណើរ​មាន​ចំនួន​៩០​នាក់។

នេះ​គឺ​ជា​រឿង​ធម្មតា​ទេ​ដែល​ជើង​ហោះហើរ​របៀប​នេះ​ដឹក​អ្នក​ដំណើរ​ជា​ជនស៊ីវិល​ដើម្បី​ជួយ​ដល់​ការ​ចំណាយ​លើ​សោហ៊ុយ​ធ្វើ​ដំណើរ សម្រាប់​ក្រុមគ្រួសារ​របស់​យោធា​ដែល​បញ្ឈរ​ជើង​នៅ​ក្នុង​តំបន់​រាង​ដាច់​ស្រយាល​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​មីយ៉ាន់ម៉ា៕

XS
SM
MD
LG