ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និយាយ​អំពី​ការ​តវ៉ា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd ថា «យើង​មិន​ត្រូវ​ទុក​ឲ្យ​ការ​ឈឺចាប់​នេះ​បំផ្លាញ​យើង​នោះ​ទេ»


បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden (ស្ដាំ) និង​ភរិយា​គឺអ្នកស្រី Jill Biden ដើរ​យក​កម្រង​ផ្កា​មក​ដាក់​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ Delaware Memorial Bridge Veterans Memorial Park កាល​ពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្រុង New Castle រដ្ឋ Delaware។
បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden (ស្ដាំ) និង​ភរិយា​គឺអ្នកស្រី Jill Biden ដើរ​យក​កម្រង​ផ្កា​មក​ដាក់​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ Delaware Memorial Bridge Veterans Memorial Park កាល​ពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្រុង New Castle រដ្ឋ Delaware។

លោក Joe Biden ដែល​ជា​អ្នក​ដែល​គេ​សន្មត់​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​អំពាវនាវ​ដល់​ក្រុម​បាតុករ​ដែល​តវ៉ា​ប្រឆាំង​នឹង​ភាព​ឃោរឃៅ​របស់​ប៉ូលិស កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា ស្រប​ពេល​ដែល​ភាព​ចលាចល​កំពុងតែ​រាលដាល​ឡើង​នៅ​តាម​ទីក្រុង​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

លោក Biden បាន​ចេញ​សេចក្ដី​ប្រកាស​ដូច​នេះ នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​នៅ​តាម​ទីក្រុង​ធំៗ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​កំហឹង​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ដែល​បាន​ស្លាប់​ក្រោយ​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​សង្កត់​ជង្គង់​ពី​លើ​ក​របស់​លោក​អស់​ជាង ៨ នាទី នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota។

លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​តាម​អ៊ីម៉ែល​ដូច្នេះ​ថា៖ «ការ​តវ៉ា​ចំពោះ​ភាព​ឃោរឃៅ​ដូច​នេះ​គឺ​ត្រឹមត្រូវ និង​ចាំបាច់។ ប៉ុន្តែ​ការ​ដុត​បំផ្លាញ​សហគមន៍ និង​ការ​បំផ្លាញ​ដែល​មិន​ចាំបាច់​នានា​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​កំពុង​រង​ការ​ឈឺចាប់ ប៉ុន្តែ​យើង​មិន​ត្រូវ​ទុក​ឲ្យ​ការ​ឈឺចាប់​នេះ​បំផ្លាញ​យើង​នោះ​ទេ»។

ការ​លើក​ឡើង​របស់​លោក Biden នេះ​គឺ​ស្រប​ទៅ​តាម​ការ​លើក​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​របស់​លោក John Lewis ដែល​ជា​សកម្មជន​សិទ្ធិ​ពលរដ្ឋ​ស្បែក​ខ្មៅ​ដ៏​ល្បី​ឈ្មោះ​ម្នាក់ និង​ជា​សមាជិក​រដ្ឋ​សភា​ប្រចាំ​រដ្ឋ Georgia៕

XS
SM
MD
LG