ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​បទ​ចោទ​ប្រកាន់​ឃាតកម្ម និង​មនុស្ស​ឃាត​​​ក្នុង​ករណី​លោក Floyld មាន​ន័យ​យ៉ាង​ណា?

បាតុករ​​ម្នាក់​កាន់​បរដា​សរសេរ​ថា «យុត្តិធម៌​សម្រាប់​ លោក George Floyd» ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​បុរស​ជនជាតិ​ស្បែកខ្មៅ ដែល​បាន​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ចាប់​ នៅ​ក្រុង Minneapolis សហរដ្ឋអាមេរិក ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០។

លោក Derek Chauvin អតីត​មន្ត្រី​ប៉ូលិស​ប្រចាំ​ទីក្រុង Minneapolis រដ្ឋ Minnesota ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd។ ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើង ៤ ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា និង​បន្ទាប់ពី​មាន​ការ​តវ៉ា​ហិង្សា​កើត​ឡើង​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​នេះ។

កាល​ពី​ថ្ងៃ​សុក្រ លោក Mike Freeman មេធាវី​ប្រចាំ​សង្កាត់ Hennepin បាន​ចោទ​ប្រកាន់​លោក Chauvin អាយុ ៤៤ ឆ្នាំ ពី​បទ​ឃាតកម្ម​កម្រិត​ទី ៣ និង​បទ​មនុស្ស​ឃាត​កម្រិត​ទី ២។ លោក Chauvin ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​សង្កត់​ជង្គង់​លើ​ក​របស់​លោក Floyd អស់​រយៈ​ពេល​ជិត ៩ នាទី។

លោក Derek Chauvin អតីត​មន្ត្រី​ប៉ូលិស​ប្រចាំ​ទីក្រុង Minneapolis រដ្ឋ Minnesota ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd។ ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើង ៤ ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ​២០២០។

ខាង​ក្រោម​នេះ​ជា​និយមន័យ​នៃ​បទ​ចោទ​ប្រកាន់​ខាង​លើ៖

ឃាតកម្ម​កម្រិត​ទី៣៖ យោង​តាម​ច្បាប់​របស់​រដ្ឋ Minnesota ជន​ណា​ដែល​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ជីវិត​មនុស្ស «តាម​រយៈ​ការ​ប្រព្រឹត្តិ​អំពើ​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​អ្នក​ដទៃ និង​បង្ហាញ​ពី​គំនិត​មិន​សមរម្យ​ដោយ​មិន​គិត​ពី​ជីវិត​មនុស្ស គឺ​មាន​ទោស​ពី​បទ​ឃាតកម្ម​កម្រិត​ទី៣»។

ជន​ដែល​មាន​ទោស​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មិន​លើស​ពី ២៥ ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​មិន​លើស​ពី ៤ ម៉ឺន​ដុល្លារ ឬ​ក៏​ទាំង​ពីរ។
មនុស្ស​ឃាត​កម្រិត​ទី ២៖ យោង​តាម​ច្បាប់​របស់​រដ្ឋ Minnesota ជន​ណា​ដែល «បង្កើត​ហានិភ័យ​ណាមួយ​ដោយ​មិន​សម​ហេតុផល និង​យក​ឱកាស​នោះ​បង្ក​ឲ្យ​មាន​ការ​ស្លាប់ ឬ​ក៏​របួស​លើ​រាង​កាយ​ធ្ងន់​ធ្ងរ​ដោយ​ចេតនា» គឺ​ត្រូវ​មាន​ទោស​ពី​បទ​មនុស្ស​ឃាត​កម្រិត​ទី ២។

ជន​ដែល​មាន​ទោស​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មិន​លើស​ពី ១០ ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​មិន​លើស​ពី ២ ម៉ឺន​ដុល្លារ ឬ​ក៏​ទាំង​ពីរ។

លោក Freeman រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់ Hennepin បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត​ទំនង​ជា​ត្រូវ​ធ្វើ​ឡើង​ប្រឆាំង​នឹង​មន្ត្រី​ប៉ូលិស ៣ រូប​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​ចោទ​ថា​បាន​ពាក់​ព័ន្ធ​ក្នុង​ការ​ស្លាប់​របស់​លោក Floyd ប៉ុន្តែ​លោក​បដិសេធ​មិន​បញ្ជាក់​ពី​បទ​ចោទ​ទាំង​នោះ។

មន្ត្រី​ប៉ូលិស ៣ រូប​ផ្សេង​ទៀត ដែល​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ស្លាប់​របស់​លោក Floyd គឺ​លោក Tou Thao អាយុ ៣៤ ឆ្នាំ លោក J. Alexander Kueng អាយុ ២៦ ឆ្នាំ និង​លោក Thomas K. Lane អាយុ ៣៧ ឆ្នាំ។ អ្នក​ទាំង ៣ និង​លោក Chauvin ត្រូវ​បាន​នាយកដ្ឋាន​ប៉ូលិស​ប្រចាំ​ទីក្រុង​ Minneapolis បញ្ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃ​អង្គារ៕

XS
SM
MD
LG