ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហា​ផ្ទៃ​អំពាវនាវ​ឱ្យ​មាន​ការ​ពង្រឹង​ ​សណ្តាប់ធ្នាប់​ ​សន្តិសុខ​សង្គម​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​និង​វៀតណាម

លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ជូន​ប័ណ្ណ​សរសើរ​ដល់​លោក​នេត សាវឿន អគ្គ​ស្នងការ​នគរបាលជាតិ​​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​(ឡេង ឡែន/VOA)

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​ណែនាំ​ឱ្យ​អាជ្ញាធរ​ក្នុង​ស្រុក​ពង្រឹង​ការ​ការពារ​សណ្តាប់ធ្នាប់​សន្តិសុខ​ ​សង្គម​និង​ ​បង្ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ ​និង​វៀតណាម​នា​សប្តាហ៍​ខាង​មុខ។​ នេះ​យោង​តាម​សេចក្តី​ប្រកាស​ពីរ​ដាច់​ដោយ​ឡែក​ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។​

ការដង្ហែ​ម៉ុងសាយ​ ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ ២០១៣ ​(Reuters)
ការដង្ហែ​ម៉ុងសាយ​ ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ ២០១៣ ​(Reuters)

ក្នុង​សេចក្តី​ណែនាំ​មួយ​ដែល​ចេញ​ដោយ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​កាល​ពី​ថ្ងៃ​សុក្រ​ នាយ​ឧត្តមសេនីយ៍​ នេត សាវឿន​ ​បាន​បញ្ជាក់​ប្រាប់​អាជ្ញាធរ​ថ្នាក់​ក្រោម​ ​ឱ្យ​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​រក្សា​សន្តិសុខ​ ​តាម​ទី​សាធារណៈ​ ​វត្ត​អារាម​នានា​ ​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​ ​បង្ការ​ភាព​កក​ស្ទះ​ចរាចរណ៍​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដើម្បី​ ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។​

ក្នុង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត ​ដែល​ចេញ​ដោយ​ ​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ បាន​អំពាវនាវ​ដល់​ពល​រដ្ឋកម្ពុជា​ ​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​គោរព​ច្បាប់​ចរាចរណ៍។ ​លោក​ ស ខេង​ ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​បើកបរ​គួរ​ជៀសវាង​ការ​បើកបរ​ក្នុង​ភាព​ស្រវឹង​ ​ឬ​ហួស​ល្បឿន​កំណត់​ផង​ដែរ។

ហ្វូង​មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​រថយន្ត​ក្រុង​មួយ​ដែល​បាន​បុក​ជាមួយ​ម៉ូតូ​នៅ​ជាង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០០៩។ អ្នក​បើក​ម៉ូតូ​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ។ (AP Photo/Heng Sinith)

​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ ​និង​វៀតណាម​ ​ដែល​មាន​រយៈពេល​ ​បី​ថ្ងៃ​និង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ខាង​មុខ។​ ការ​អំពាវនាវ​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ទាំង​ពីរ​ ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ចំនួន​ជនជាតិ​ចិន​មាន​ការ​កើន​ឡើង​ជា​គំហុក​ក្នុង​ប្រទេស​កម្ពុជា​ និង​ខេត្ត​ព្រះសីហនុ​ ដែល​នាំ​ឱ្យ​មាន​ក្តី​បារម្ភ​អំពី​ពលរដ្ឋ​ក្នុង​ខេត្ត៕

XS
SM
MD
LG