ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​៖ ​ជនជាតិ​ខ្មែរ​១២នាក់​ទៀត​ឆ្លង​វីរុស​កូរ៉ូណា


រូបឯកសារ៖ ពលរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ កំពុងធ្វើដំណើរតាមដងផ្លូវដោយមានពាក់ម៉ាស់ការពារ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាថ្មី ដែលករណីឆ្លងលើកទីមួយបានកើតឡើងនៅខេត្តព្រះសីហនុ លើជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរពីទីក្រុងវូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។

ក្រសួង​សុខាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា កម្ពុជា​បាន​រក​ឃើញ​ជនជាតិ​ខ្មែរ​១២​នាក់​ទៀត ​ឆ្លង​វីរុស​កូរ៉ូណា(COVID19) ដែល​ចំនួន​សរុប​នៃ​ការ​ឆ្លង​នេះ បាន​ឡើង​ទៅ​ដល់​២៤​ករណី​នៅ​ទូទាំង​ប្រទេស។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​១១​នាក់ ​ទើប​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី។ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន ពួកគេ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៥ និង​រាជធានី​ភ្នំពេញ។

ក្រសួង​កំពុង​ស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ទៅ​ចូលរួម​ពិធី​សាសនា​នោះ និង​អ្នក​ប៉ះពាល់​ជាមួយ​ពួកគេ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ដាច់​ដោយ​ឡែក​មួយ​ទៀត ក្រសួង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​«រក្សា​ភាព​នឹងនរក្នុង​ចិត្ត​កុំ​មាន​ការ​ភ័យ​ខ្លាច ជឿ​ទុក​ចិត្ត​លើ​វិធាន​ការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ១៩​នេះ​របស់​រាជរដ្ឋាភិបាល»។

ក្រសួងសុខាភិបាល​ក៏​បាន​សម្រេច​ប្រើប្រាស់​សណ្ឋាគារ​ Great Duke អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩​នេះ៕​

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG