ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ឧទ្ធម្ភាគចក្រ​​យោធា​​​​ធ្លាក់​​​នៅ​​​វៀតណាម​​​សម្លាប់​​​មនុស្ស​​​១៦​​​នាក់


នាយទាហាន​​​វៀតណាម​​​ឈរមើល​​​កម្ទេច​​​ឧទ្ធម្ភាគចក្រ​​​ដែល​​​កំពុង​​​ឆេះ​​​នៅ​​​ទីក្រុង​​​ហាណូយ ប្រទេស​​​វៀតណាម​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ទី​​​៧ កក្កដា។ (AP Photo/Vietnam News Agency/Bui Doan Tan)

ពួក​មន្ត្រី​វៀតណាម​បាន​និយាយ​ថា​ឧទ្ធម្ភាគចក្រយោធា​មួយ​គ្រឿង​ដែល​បំពេញ​បេសកកម្ម​ហ្វឹកហ្វឺន​លោត​ឆត្រ​បាន​ធ្លាក់​នៅ​ជិត​ទីក្រុង​ហាណូយ​ដែល​បណ្តាលឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៦​នាក់​បាន​ស្លាប់។​

មាន​មនុស្ស​៥នាក់​ទៀត​ដែល​ជិះ​ក្នុង​នោះ​ក៏​បាន​ត្រូវ​របួស​ដែរ​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ បើ​តាម​សេចក្ដី​រាយការណ៍ ជន​រងគ្រោះ​ទាំង​អស់​ជាយោធា​។​

ពួក​មន្ត្រី​និយាយ​ថា​ឧទ្ធម្ភាគចក្រធុន​ MI-171 ​ផលិត​ក្នុង​ប្រទេស​រុស្សី​បាន​ធ្លាក់​តែ​ប្រមាណ​១៥​នាទីក្រោយ​ពី​បាន​ហោះ​ទ្បើង ​ហើយ​បាន​ឆេះ​សន្ធោសន្ធៅ​នៅ​ខាង​លិច​ក្រុង​ហាណូយ។​ សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​អំពី​បុព្វហេតុ​នៃ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ​ហើយ។​

លោក​ឧត្ដម​សេនីយ៍​ឯក​ Vo Van Tuan ​បាន​និយាយ​ថា​បញ្ហា​បច្ចេកទេស​ទំនង​ជា​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​នេះ​ហើយ​បញ្ជាក់​ថា​គ្មាន​សកម្មភាព​វិច្ឆេទកម្ម​នោះ​ទេ។

XS
SM
MD
LG