ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាកស្រុក​សម្រុក​ទៅ​ស្ថានីយ៍​រថភ្លើង​ក្រុង​ប៊ុយដាប៉េស


ជនចំណាកស្រុក​ប្រមូលផ្តុំ​នៅស្ថានីយ៍​រថភ្លើង​ក្រុង Bicske ប្រទេស​ហុងគ្រី​នា​ថ្ងៃ​ទី០៣ ខែ​កញ្ញា ឆ្នាំ២០១៥។
ជនចំណាកស្រុក​ប្រមូលផ្តុំ​នៅស្ថានីយ៍​រថភ្លើង​ក្រុង Bicske ប្រទេស​ហុងគ្រី​នា​ថ្ងៃ​ទី០៣ ខែ​កញ្ញា ឆ្នាំ២០១៥។

ជន​ចំណាកស្រុក​ជាច្រើន​នាក់​បាន​សម្រុក​ចូល​ស្ថានីយ៍​រថភ្លើង​ដ៏​សំខាន់​មួយ​ក្នុង​ទីក្រុង​ប៊ុយដាប៉េស បន្ទាប់​ពី​អាជ្ញាធរ​ប៉ូលិស​បាន​បើក​ស្ថានីយ៍​នេះ​ឡើង​វិញ។ ជន​ទាំងនោះ​មានក្តី​សង្ឃឹម​ថា​ នឹង​បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច។​ ប៉ុន្តែ​មន្ត្រី​ហុងគ្រី​បាន​និយាយ​ថា​ នឹង​មិន​មាន​រថភ្លើង​ឆ្ពោះទៅ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច​ទេ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​កងកម្លាំង​ប៉ូលិស​បាន​ចាក​ចេញ​ពីស្ថានីយ៍​រថភ្លើង​ Keleti បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​មិន​ឈ្នះ មិន​ចាញ់​អស់​រយៈពេល​ពីរថ្ងៃ​ជាមួយនឹង​ជន​ចំណាកស្រុក​រាប់​រយ​នាក់​ ដែល​សង្ឃឹម​ថា​បាន​ឡើង​ជិះ​រថភ្លើង​ឆ្ពោះទៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ទីនោះ។

ប៉ុន្តែ​នៅ​ពេល​ដែល​គេ​អនុញ្ញាត​ឲ្យ​ជន​ចំណាកស្រុក​ទាំងនោះ​ចូល​ក្នុង​ស្ថានីយ៍​ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ​ពួកគេ​នឹង​ទៅទីណា​ដោយ​សារ​តែ​គ្មាន​រថភ្លើង​ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ទិស​ខាងលិច។​

កាលពីថ្ងៃ​ច័ន្ទ​អាជ្ញាធរ​ហុងគ្រី​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទាំងនោះ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច​ដោយ​ចេញ​ពីស្ថានីយ Keleti ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ បន្ទាប់​ពី​ប្រទេស​អាល្លឺម៉ង់​ប្រកាស​ថា ​នឹង​ទទួល​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​មន្ត្រី​ហុងគ្រី​បាន​បដិសេធ​មិន​ឲ្យ​អ្នក​ដែល​គ្មាន​ទិដ្ឋាការ​ឆ្លងកាត់៕

XS
SM
MD
LG