ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនចំណាកស្រុក​មក​ដល់​អូទ្រីស​ដោយ​ថ្មើរជើង និង​តាម​រថយន្ត​ក្រុង


ផ្លូវ​ដំណើរ​របស់​ជនចំណាកស្រុក​ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប។
ផ្លូវ​ដំណើរ​របស់​ជនចំណាកស្រុក​ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប។

ប្រទេស​អូទ្រីសបាន​ស្វាគមន៍​ជន​ចំណាកស្រុក៣.០០០​នាក់​នៅ​ទី​កន្លែង​ចំនួន​ពីរ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

ជន​ចំណាក​ស្រុក​ប្រហែល​១.​៥០០​នាក់​បាន​ឆ្លង​កាត់​ពី​ប្រទេស​ហុងគ្រី​ដោយ​ធ្វើដំណើរ​ដោយ​ជើ​ង​ចូល​ក្នុង​ទីក្រុង Nickelsdorf ព្រំដែន​នៃ​ប្រទេស​អូទ្រីស​ ដែល​នៅ​ទី​នោះ​ពួកគេ​បាន​ជួប​ជាមួយ​ប៉ូលិស​ និង​បុគ្គលិក​កាកបាទ​ក្រហម​ដែល​បាន​នាំ​ពួកគេ​ឲ្យ​ជិះ​រថយន្ត​ក្រុង​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​វីយ៉ែន។

នៅ​ទីក្រុង​ព្រំ​ដែន​មួយ​ទៀត​នៃ​ប្រទេស​អូទ្រីស ​ជន​ចំណាក​ស្រុក​ប្រហែល​១.​៦០០នាក់​នៅ​លើ​រថយន្ត​ក្រុង​ដែល​ចេញ​ពី​ប្រទេស​ហុងគ្រី ​បាន​ទៅ​ដល់​ទីក្រុង Heiligenkreuz ​ដែល​នៅ​ទី​នោះ​ពួកគេ​បាន​ជិះ​រថយន្ត​ទៅ​កាន់​ទីក្រុង​វីយ៉ែន និង​ទីក្រុង Graz ​ដែល​ជាទី​ក្រុង​ធំ​ទី​២។

លោកManfred Tschankមន្រ្តី​ប៉ូលិស​អូទ្រីស​និយាយ​ថា «យើង​មើល​ឃើញ​រូប​ភាព​នេះ ​តើ​ស្ថានភាព​នៅ​ព្រំ​ដែននៅប្រទេសផ្សេង​ទៀត​ ​ជន​ចំណាក​ស្រុក​ត្រូវ​បាន​គេ​ធ្វើ​បាប​យ៉ាង​ដូចម្តេច។

យើង​ជា​ប៉ូលិស​អូទ្រីស ​ដែល​មាន​ការ​ជួយ​ពី​កងទ័ព​អូទ្រីស ​មាន​វិធី​ដោះ​ស្រាយ​ផ្សេង​ពីគេ​។​ យើង​ព្យាយាម​ធ្វើ​ឲ្យ​ជន​ចំណាក​ស្រុក​មាន​ភាព​ស្ងប់​ស្ងាត់ ​យើង​ខិត​ខំ​ស្ថាបនា​បរិយាកាស​ប្រកប​ដោយ​ភាព​កក់​ក្តៅ​ ​ហើយ​យើង​បាន​ទទួល​ជោគជ័យ​រហូត​មក​ទល់​ពេល​នេះ។ ​ជន​ចំណាក​ស្រុក​មានអារម្មណ៍​ថា ​មាន​សុវត្ថិភាព​ក្នុង​ប្រទេស​អូទ្រីស​ជាង​ប្រទេស​ណា​ៗ​ទាំងអស់ នេះ​ជា​ការ​មាន​ប្រកប​ដោយ​ភាព​ប្រសើរ​របស់​យើង ​ប៉ុន្តែ​ក៏​មាន​ភាពប្រសើរដល់​ជនចំណាក​ស្រុក​ទាំង​នោះ​ដែរ។

ប្រទេស​ក្រូអាតបាន​បញ្ជូន​ជន​ចំណាក​ស្រុក​យ៉ាង​ហោច​ណាស់១.០០០​នាក់​ទៅ​កាន់​ប្រទេស​ហុងគ្រី​តាម​រថភ្លើង​ និង​រថយន្ត​ក្រុង​កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​និយាយ​ថា ​ក្រូអាត​លែង​ចុះ​ឈ្មោះ​ ឬ​ទទួល​យក​អ្នកមក​ដល់​ថ្មី​ទៀត​ហើយ៕

XS
SM
MD
LG