ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មជ្ឈិម​បូព៌ា​ប្រឈម​នឹង​​ប្រតិកម្ម​​ដោយ​កំហឹង​ប្រឆាំង​នឹង​ការ​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល


មនុស្ស​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​ដោយ​មានកាន់​ទង់​ជាតិ​ប៉ាឡេស្ទីន និង​ទង់​ជាតិ​តួកគី ដើរ​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល កាល​ពី​ថ្ងៃទី​៨ ខែធ្នូ ក្រោយ​ពេល​លោក ដូណាល់ ត្រាំ ទទួល​ស្គាល់ទីក្រុង​​ហ្ស៊េរុយសាឡិម ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល។
មនុស្ស​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​ដោយ​មានកាន់​ទង់​ជាតិ​ប៉ាឡេស្ទីន និង​ទង់​ជាតិ​តួកគី ដើរ​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល កាល​ពី​ថ្ងៃទី​៨ ខែធ្នូ ក្រោយ​ពេល​លោក ដូណាល់ ត្រាំ ទទួល​ស្គាល់ទីក្រុង​​ហ្ស៊េរុយសាឡិម ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល។

ប៉ូលិស​អ៊ីស្រាអែល​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ក្រុម​បាតុករ​ប៉ាឡេស្ទីន នៅ​ក្នុង​ទីក្រុង Bethlehem ​ខណៈ​ដែល​ក្រុម​ប៉ាឡេស្ទីន​អំពាវ​នាវ​ឲ្យ​មាន​ទិវា​បញ្ចេញ​កំហឹង។ ប៉ូលិស​អ៊ីស្រាអែល​បាន​ដាក់​ពង្រាយ​កង​រក្សា​សន្តិសុខ​បន្ថែម​នៅក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ប្រកាសថា​ទីក្រុង​នេះ​ជា​រដ្ឋ​ធានី​នៃ​ប្រទេស​អ៊ីស្រាអែល ហើយ​ថា​ស.រ.អា​គ្រោង​ផ្លាស់​ប្តូរ​ស្ថានទូត​របស់​ខ្លួន​ទៅ​ទីនោះ។

ការ​ធ្វើ​បាតុកម្ម​កំពុង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​នៅ​មជ្ឈិម​បូពា និង​ប្រទេស​ផ្សេងៗ​ទៀត​ដែល​មាន​ជន​អ្នក​កាន់​សាសនា​ឥស្លាមភាគ​ច្រើន។

​មនុស្ស​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ស.រ.អា​ក្នុង​ទីក្រុង​គូឡាឡាំពួ ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​សុក្រ​នេះ។ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេសមាន​ពល​រដ្ឋ​កាន់​សាសនា​ឥស្លាមច្រើន​ជាង​គេ​បង្អស់នោះ បាតុករ​រាប់​រយ​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថានទូត​អាមេរិក ក្នុង​រដ្ឋធានី​ហ្សាការតា។ បាតុករ​ខ្លះ​បាន​កាន់​បដា​ដែល​និយាយ​ថា « ត្រាំ ឆ្កួត»​ «ស្លាប់​ទៅ ត្រាំ» និង «ស្លាប់​ទៅ​អាមេរិក»។

ស្រប​ពេល​ជា​មួយគ្នា​នេះ ក្រុម Hamas និយម​ជ្រុល ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បះ​បោរ​ប្រឆាំង​និង​អ៊ីស្រាអែល៕

XS
SM
MD
LG