ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ម៉ិកស៊ិក​បដិសេធ​មិន​ព្រម​ចេញ​ប្រាក់​សម្រាប់​ការ​សាងសង់​របង​ព្រំដែន​ដ៏​អាក្រក់​នោះ​ទេ


លោក​ Luis Videgaray រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ម៉ិកស៊ិក​ធ្វើ​សន្និសីទ​កាសែត​នៅ​វិមាន​ជាតិ​ក្នុង​ក្រុង​ម៉ិកស៊ិក។
លោក​ Luis Videgaray រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ម៉ិកស៊ិក​ធ្វើ​សន្និសីទ​កាសែត​នៅ​វិមាន​ជាតិ​ក្នុង​ក្រុង​ម៉ិកស៊ិក។

រដ្ឋាភិបាល​ប្រទេស​ម៉ិកស៊ិក​បាន​និយាយ​ថា ​ខ្លួន​នឹង​មិន​ចេញ​ប្រាក់​សម្រាប់​ការ​សាង​របង​ព្រំដែន​ដ៏​អាក្រក់ ដែល​ស្នើ​ឡើង​ដោយ​លោក Donald Trump ​បេក្ខជន​ប្រធានាធិបតី ខាង​គណបក្ស​សាធារណ​រដ្ឋ​នោះ​ទេ។

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្សាយ​តាម​ទូរទស្សន៍​មួយ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Luis Videgaray បាន​ផ្តល់​ចម្លើយ​ជា​ផ្លូវការ​ផ្ទាល់​ ជា​លើក​ទីមួយ ចំពោះ​សំណើ​សង់​របង​នៅ​តាម​បណ្តោយ​ព្រំដែន​សរអានិង​ប្រទេសម៉ិកស៊ិក ដើម្បី​កាត់​បន្ថយ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ហើយ​ឲ្យ​ប្រទេស​ម៉ិកស៊ិក​ចេញ​លុយ​នោះ។

«គ្មាន​កាលៈទេសៈ​ណា​ដែល​ប្រទេស​ម៉ិកស៊ិក​នឹង​ចេញ​លុយ​ដើម្បី​សង់​របង​ដែល​លោក Trump ​បាន​ស្នើ​ឡើង​នោះ​ទេ»។ នេះ​ជា​សម្តី របស់​លោក Videgaray កាល​ពី​យប់​ថ្ងៃ​ពុធ។ លោក​បាន​ថ្លែង​ថា​ គំនិត​នេះ​ផ្អែក​ទៅ​លើ​ភាព​ល្ងង់​ខ្លៅ ហើយ​ថា​មិន​បាន​សម្អាង​ទៅ​លើ​ភាព​ជាក់​ស្តែង នៃ​ការ​បង្រួប​បង្រួម​ទ្វីប​អាមេរិក​ខាង​ជើង​ទាល់​តែ​សោះ»។

អាត្ថាធិប្បាយ​របស់​បេក្ខជននាំ​មុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ អំពី​រឿង​ជន​អន្តោប្រវេសន៍​ក្នុង​ប្រទេស​ម៉ិកស៊ិក និង​អំពី​របង​ព្រំដែន​បាន​នាំ​ឲ្យ​មាន​រឿង​ចម្រូង​ចម្រាស់​មួយ​ចំនួន៕

XS
SM
MD
LG