យ៉ាងតិចមានមនុស្ស៧៣នាក់បានស្លាប់ ដោយសារការផ្ទុះបំពង់ឧស្ម័នប្រេងក្នុងតំបន់ កណ្តាលនៃប្រទេសម៉ិកស៊ិកកាលពីថ្ងៃសុក្រ។ នេះជាការបញ្ជាក់ឲ្យដឹងរបស់អភិបាលរដ្ឋ ហ៊ីដាលហ្គោ (Hidalgo) នៃប្រទេសនេះ កាលពីថ្ងៃសៅរ៍។
លោក អូម៉ា ហ្វេយ៉ាដ (Omar Fayad) បានថ្លែងផងដែរនៅឯសន្និសីទសារព័ត៌មាន មួយក្នុងទីក្រុងម៉ិកស៊ិកថាយ៉ាងតិចមានមនុស្ស៧៤នាក់ផ្សេងទៀតបានរងរបួស។ ក្រុមមន្ត្រីបានអះអាងថាការលិចឧស្ម័ន ហើយបណ្តាលឲ្យផ្ទុះនេះ គឺត្រូវបង្កដោយ ក្រុមចោរលួចប្រេងដែលបូមប្រេងខុសច្បាប់ក្នុងបំពង់ឧស្ម័ន ក្នុងរដ្ឋហ៊ីដាលហ្គោ។
បើតាមខ្សែអាត់ វីដេអូ បានបង្ហាញថាប្រេងដែលលិច បានបាញ់ចេញទៅលើមេឃ ហើយមនុស្សម្នាបាននាំគ្នាប្រមូលប្រេងដាក់ក្នុងធុង និង ធុងសំរាម ហើយនឹងកំប៉ុង ផ្សេងៗ មុនពេលផ្ទុះ។
លោកអភិបាលរដ្ឋ អូម៉ា ហ្វេយ៉ាដ បានថ្លែងថា៖ «ខ្ញុំទទូចឲ្យពលរដ្ឋទាំងអស់មិនត្រូវចូលរួមលួចឧស្ម័នទេ។ មួយផ្នែកក្រៅពីរឿងខុសច្បាប់ វាក៏ធ្វើឲ្យជីវិតលោកអ្នក ហើយ ក្រុមគ្រួសារលោកអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ទៀត»។
លោកប្រធានាធិបតីប្រទេស ម៉ិកស៊ិក អានដ្រេ ម៉ានូអែល (Andres Manuel) បានបើក យុទ្ធនាការបង្ក្រាបចំពោះរឿងលួចឧស្ម័ន ដោយបានអំពាវនាវដល់រដ្ឋាភិបាលលោក ទាំងមូល ជួយពលរដ្ឋនៅតំបន់ផ្ទុះឧស្ម័ន។
រដ្ឋាភិបាលនិយាយថាការលួចឧស្ម័ននេះបានធ្វើឲ្យប្រទេសបាត់បង់ថវិកា៣ពាន់លាន ក្នុងមួយឆ្នាំ៕