ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន​ជនជាតិ​ម៉ិកស៊ិក​ត្រូវ​គេ​ធ្វើ​បត្យាប័ន​មក​កាន់​សហរដ្ឋ​អាមេរិក


លោក Robert Capers (រូប​ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​ក្រុង Brooklyn ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​ការ​ចោទប្រកាន់​លើ Joaquin "El Chapo" Guzman។
លោក Robert Capers (រូប​ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​ក្រុង Brooklyn ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​ការ​ចោទប្រកាន់​លើ Joaquin "El Chapo" Guzman។

រដ្ឋាភិបាល​ម៉ិកស៊ិក ​បាន​ធ្វើ​បត្យាប័ន Joaquin “El Chapo” Guzman មេជួញ​ដូរ​ថ្នាំ​ញៀន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដែល​នៅ​ទី​នោះ​ជន​នោះ​ប្រឈម​ការ​ចោទ​ប្រកាន់​ការ​ជួញ​ដូរ​ថ្នាំ​ញៀន ​ឃាតកម្ម ​ហើយ​និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត។

ជន​នោះ​បាន​ទៅ​ដល់​ទីក្រុង​ញូវយ៉ក​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​ត្រូវ​គេ​រំពឹង​ថានឹង​រងការ​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​សុក្រ​នេះ។​ ទីក្រុង​ញូវយ៉ក​ជា​យុត្តាធិការ​មួយ​នៃ​យុត្តាធិការ​ជា​ច្រើន​ក្នុង​សហរដ្ឋ​អាមេរិក​ដែល Guzman ​ប្រឈម​ការ​ចោទ​ប្រកាន់។

ពួក​មន្រ្តី​ម៉ិកស៊ិក​បាន​ប្រកាស​បត្យាប័ន​នេះ​នៅពេល​ដែល Guzman ​បាន​ស្ថិត​នៅ​ក្នុង​យន្តហោះ​លើ​អាកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ​ពួកគេ​មិន​មាន​បញ្ចេញ​ពី​ទិសដៅ​ចុងក្រោយ​របស់​ជន​នោះ​ទេ។

មេ​ថ្នាំ​ញៀន Sinaloa ​ដែល​មាន​ទោស​នេះ​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ហើយ​ដើម្បី​ប្រយុទ្ធ​ការ​ធ្វើ​បត្យាប័ន​នេះ។ ​ជន​នោះ​បាន​ត្រូវ​ជាប់​គុក​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ជិត​ព្រំ​ដែន​ទីក្រុង Juarez ​ភាគ​ខាង​ជើង។ ​ជន​នោះ​បាន​ត្រូវ​ចាប់​ខ្លួន​ម្តង​ទៀត​កាល​ពី​មួយ​ឆ្នាំ​មុន​បន្ទាប់​ពី​ការ​ហែកគុក​គេច​ខ្លួន​លើក​ទី២។

Guzman ​បាន​រត់​គេច​ខ្លួន​ចេញពី​គុក Altiplano ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៥ ​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំ​ទូលាយ​ថា​ជា​ការ​អាម៉ាសមុខ​ដ៏​ខ្លាំង​មួយ​ដល់​រដ្ឋាភិបាល​ប្រធានាធិបតី Enrique Pena Nieto នៃ​ប្រទេស​ម៉ិកស៊ិក។ ជន​នោះ​រួច​ចេញ​ពី​គុក​ដោយ​ការ​វារ​ឡើង​តាម​រូង​មួយ​នៅ​ក្នុង​បន្ទប់​ទឹក​ក្នុង​គុក​ទៅ​កាន់​រូង​ក្រោម​ដី​ដែល​មាន​ប្រវែង១,៥ គីឡូម៉ែត្រ។​ ជន​នោះ​បាន​ត្រូវ​ចាប់​ខ្លួន​មួយ​ខែ​ក្រោយ​មក​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា​មួយ​នៅ​ក្នុង​រដ្ឋ Sinaloa ដែល​ជារដ្ឋ​កំណើត​របស់​ខ្លួន៕

XS
SM
MD
LG