ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកម្នាង Meghan ចោទប្រកាន់​រាជវង្ស​អង់គ្លេស​ពី​ការរើសអើង​ពូជសាសន៍ និង​មាន​បន្ទូល​ថា «ធ្លាប់​មិន​ចង់​រស់​នោះ​ទេ»


រូបភាព​ដែល​មិនបាន​បញ្ជាក់​​ថ្ងៃថត​ដែល​បាន​ចេញផ្សាញ​នៅ​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ដោយ​មាន​ការអនុញ្ញាត​ពី​ផលិតកម្ម Harpo Productions បង្ហាញ​ពី​ព្រះអង្គ Harry និង​អ្នកម្នាង Meghan នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកស្រី Oprah Winfrey។

អ្នកម្នាង Meghan ព្រះ​មហេសី​របស់​ព្រះអង្គម្ចាស់ Harry នៃ​ប្រទេស​អង់គ្លេស បាន​ចោទ​ប្រកាន់​ក្រុម​គ្រួសារ​រាជវង្ស​អង់គ្លេស​ថា​បាន​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ថា​តើពណ៌ស្បែករបស់​ព្រះ​បុត្រា​របស់​ព្រះអង្គ​នឹង​ខ្មៅ​ប៉ុណ្ណា និង​បាន​ជំរុញ​ឲ្យ​អ្នកម្នាងស្ទើរ​តែ​ធ្វើ​អត្តឃាត​ទៀត​ផង។ នេះ​បើ​យោង​តាម​បទសម្ភាសន៍​មួយ​រវាង​អ្នកម្នាង​ Meghan និង​ព្រះអង្គម្ចាស់ Harry ជាមួយ​នឹង​ទូរទស្សន៍ CBS របស់​សហរដ្ឋ​អាមេរិក ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​នៅ​ក្នុង​រាជវង្សានុវង្ស​អង់គ្លេស។

អ្នកម្នាង Meghan ដែល​មាន​ព្រះជន្ម ៣៩ ព្រះវស្សា មាន​ម្តាយ​ជា​ជនជាតិ​ស្បែក​ខ្មៅ​ និង​ឪពុក​ជា​ជនជាតិ​ស្បែក​ស​ បាន​មាន​ព្រះ​បន្ទូល​ថា​ អ្នកម្នាង​មិន​មាន​បទ​ពិសោធន៍​ច្រើន​ទេ​ មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​ចូល​ក្នុង​គ្រួសារ​រាជវង្ស​កាល​ពី​ឆ្នាំ​២០១៨​ ប៉ុន្តែក្រោយ​មក​ អ្នកម្នាង​មាន​គំនិត​ធ្វើ​អត្តឃាត និង​ចង់​ធ្វើ​ឲ្យ​រាងកាយ​ខ្លួន​ឯង​មាន​ការ​ឈឺ​ចាប់ បន្ទាប់​ពី​ស្វែង​រក​ជំនួយ​ តែ​មិន​ទទួល​បាន​ជំនួយ​ណាមួយ​នោះ​។

អ្នកម្នាង Meghan បាន​មាន​ព្រះ​បន្ទូល​ទៀត​ថា​ ព្រះ​បុត្រា​របស់​អ្នកម្នាង ដែល​មាន​ព្រះនាម​ថា​ Archie ​និង​មាន​ព្រះជន្ម ១ ព្រះវស្សា ធ្លាប់​ត្រូវ​បាន​រាជវង្ស​អង់គ្លេស​បដិសេធ​មិន​ផ្តល់​ឋានៈ​ជាព្រះ​អង្គ​ម្ចាស់​ឲ្យ​ទេ​ ដោយ​សារ​តែ​មាន​ក្តី​បារម្ភ​ក្នុង​ចំណោម​ក្រុម​គ្រួសារ​រាជវង្សអំពី​ស្បែក​ពណ៌​ខ្មៅ​របស់​ព្រះអង្គ នៅ​ពេល​ដែល​ព្រះអង្គ​ប្រសូត​មក​នោះ។

«នេះ​ជា​ការ​ប្រាប់​បន្ត​មក​ខ្ញុំ​ដោយ​ព្រះ​អង្គ​ម្ចាស់​ Harry នូវ​កិច្ច​សន្ទនាដែល​ក្រុម​គ្រួសារ​រាជវង្ស​បាន​ធ្វើ​ឡើង​»។ នេះ​បើ​យោង​តាម​ព្រះ​បន្ទូល​របស់​អ្នកម្នាង Meghan នៅ​ក្នុង​បទសម្ភាសន៍​មួយ ជាមួយ​អ្នក​ស្រី Oprah Winfrey ហើយ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយតាម​ទូរទស្សន៍ CBS ​កាល​ពីយប់​ថ្ងៃអាទិត្យ​។

អ្នកម្នាង Meghan និង​ព្រះអង្គម្ចាស់ Harry បដិសេធ​មិន​លើកឡើង​ឲ្យ​ចំ​ឈ្មោះ​ទេ​ថា​អ្នក​ណា​ជា​អ្នក​លើក​ឡើង​ពីការ​ព្រួយ​បារម្ភ​នោះ។ ព្រះ​អង្គ​ម្ចាស់ Harry មាន​ព្រះ​បន្ទូល​ថា គ្រួសារ​របស់​ព្រះអង្គ​បាន​កាត់​ផ្តាច់​នូវ​ជំនួយ​ហិរញ្ញវត្ថុ​ ហើយ​ព្រះ​បិតា​របស់​ព្រះអង្គ គឺ​ព្រះ​អង្គម្ចាស់ Charles ដែល​ជារាជ​ទាយាទអង់គ្លេស​នោះ ​មិន​បាន​ជួយ​ការពារ​ព្រះអង្គក្នុង​រឿង​នេះ​ទេ ហើយ​ដល់​ពេល​មួយ​ ព្រះអង្គ​ម្ចាស់ Charles បាន​ឈប់​ទទួល​ទូរស័ព្ទ​របស់​ព្រះអង្គ​ទៀត​ផង។

ព្រះ​រាជវាំង Buckingham មិន​ត្រូវ​គេ​រំពឹង​ថា​ នឹង​ធ្វើ​សេចក្តី​ឆ្លើយ​តប​បន្ទាន់​ណា​មួយ​នោះ​ទេ​ ជុំ​វិញ​ការ​លើក​ឡើង​ក្នុង​បទសម្ភាស៍​នេះ​ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ពេលព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ ម៉ោង​ក្នុង​ប្រទេស​អង់គ្លេស៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG