ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួនាទី​របស់​សារព័ត៌មាន​ក្នុង​ការរាយការណ៍​ព័ត៌មាន​ពី​កម្ពុជា


លោក​ផៃ​ ស៊ីផាន រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ​មួយ​រូប​ដែរ​នៃ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស។
លោក​ផៃ​ ស៊ីផាន រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ​មួយ​រូប​ដែរ​នៃ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ អ្នក​នយោបាយ​ អ្នកជំនួញ អ្នក​សិក្សា​ស្រាវជ្រាវ និង​ពលរដ្ឋ​សាមញ្ញ​បាន​ពឹង​ពាក់​បណ្តាញ​ផ្សព្វផ្សាយ​ដើម្បី​បាន​ដឹង​ពី​ព័ត៌មាន​នៅ​ជុំ​វិញ​ខ្លួន​គេ និង​ពី​ទីកន្លែង​នានា​នៅ​ជុំវិញ​ពិភពលោក។ នៅ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​ដែល​គោរព​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​បណ្តាញ​សារព័ត៌មាន​ប្រតិបត្តិការ​យក​ព័ត៌មាន​ដោយ​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេស​នេះ។​

យ៉ាង​ណា​ក៏​ដោយ​យើង​សង្កេត​ឃើញ​មាន​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន​ជាច្រើន​នៅ​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាច​លំហរ​នៃ​សេរី​ភាព​សារព័ត៌មាន​នេះ​រួម​តូច​ទៅៗ​និង​ទាមទារ​ឱ្យ​មាន​ការ​អនុម័ត​ច្បាប់​មួយ​ចំនួន​ដែល​អាច​ធានា​បាន​នូវ​លំហរ​សេរី​ភាព​សម្រាប់​ពួកគេ​អនុវត្ត​ការងារ។

ចូលរួម​ជា​វាគ្មិន​នៅ​យប់​នេះ​យើង​មាន​លោក​ផៃ​ ស៊ីផាន រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ​មួយ​រូប​ដែរ​នៃ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ ហើយវាគ្មិនម្នាក់ទៀតគឺ លោកប៉ា​ ងួន​ទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕

តើអ្នក​យល់​ថា​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​មាន​កម្រិត​វិជ្ជាជីវ​:​និង​សេរីភាពកម្រិត​ណា​ដែរ?
XS
SM
MD
LG