ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​ភិបាល​នៃ​ការផ្សាយ​សម្តែង​ការ​មិន​ពេញ​ចិត្ត​រដ្ឋាភិបាល​កម្ពុជាក្នុង​ការ​ផ្អាក​ការផ្សាយ​កម្មវិធី​របស់​វីអូអេ​និង​អាស៊ីសេរី ក្នុង​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់


រដ្ឋ​ធានី​វ៉ាស៊ីនតោន៖ ក្រុម​ប្រឹក្សា​ភិបាល​នៃ​ការផ្សាយ​នៅ ថ្ងៃ​នេះ​បាន​ថ្កោលទោស​ការសម្រេចរបស់​ក្រសួង​ព័ត៌មាន​កម្ពុជា​ក្នុ​ងការ​បង្ខំ​ស្ថានីយ៍​វិទ្យុ​ FM ​ឱ្យ​ផ្អាក​ការផ្សាយ​កម្មវិធី​ក្នុង​ពេល​បោះ​ឆ្នោត​ពី វិទ្យុ​អាស៊ី​សេរី និង​សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ)។

ក្រសួង​ព័ត៌មាន​បាន​ហាម​ឃាត់​ស្ថានីយ៍​វិទ្យុ​ជា​ដៃ​គូ​ចំនួន​ប្រាំ​ក្នុង​ប្រទេស​កម្ពុជា​មិន​ឱ្យ​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​អាស៊ី​សេរី​និងវីអូអេ​នៅ ថ្ងៃ​សៅរ៍​ ទី​២ ខែ​មិថុនា និង​ថ្ងៃ​អាទិត្យ​ទី​៣ ខែ​មិថុនា ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ក្នុង​ប្រទេស​ក​ម្ពុជា។ កម្មវិធីផ្សាយ​នោះ​ត្រូ​វ​បាន​ដក​ចេញ​ពី​ម៉ោង​ផ្សាយ​នៅ​ស្ថានីយ៍​វិទ្យុ​ទាំ​ង​នោះ​ដោយ​មិន​មាន​ការ​ជូន​ដំណឹ​ង​ជា​មុន។​

លោក​ Michael Lynton ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ការ​ផ្សាយ​បាន​បញ្ជាក់​ថា៖

«សកម្មភាព​នេះ​ផ្ទុយ​គ្នា​ទៅ នឹង​គោលការណ៍​នៃ​ការបោះ ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ។ កម្ម​វិធីព័ត៌មាន​ជួយ​អប់​រំ​ពលរដ្ឋ​ឱ្យ​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់​ហើយ​គួរ​តែទទួល​បាន​ការលើក​ទឹក​ចិត្ត គឺ​មិនមែន​ហាមឃាត់​ដូច្នេះ​ទេ។ ការព្យាយាម​ក្នុង​ការ​បំបិទ​សំឡេង​អាស៊ីសេរី​និង​វីអូអេ គឺ​ផ្ទុយ​គ្នា​ទៅ នឹង​គោល​បំណង​នៃ​ការកសាង​សង្គម​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា»។

វិទ្យុ​អាស៊ី​សេរី និង​វីអូអេ​ដើ​រ​តួរ​នាទី សំខាន់​ក្នុង​ការ​ជូន​ដំណឹង​ដល់​អ្នក​បោះ ឆ្នោត​កម្ពុជា​អំពី​បញ្ហា​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត ហើយ​ផ្តល់​នូវ​វេទិការ​ឱ្យ​មាន​គំនិត​នយោបាយ​គ្រប់និន្នាការនៅ ក្នុង​ប្រទេស។ ដោយ​សារ​តែ​មាន​ការ​ហាម​ឃាត់​របស់​រដ្ឋាភិបាលលើ​ការផ្សព្វផ្សាយ​របស់​បណ្តាញ ព័ត៌មានពីបញ្ហា​នយោបាយ​ព្រោះ​ខ្លាច​មាន​ឥទ្ធិពលលើ​លទ្ធផល​ឆ្នោត​ បណ្តាញ​ព័ត៌មាន​ទាំង​នោះ​ផ្តោត​កម្មវិធី​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​តែ​លើ​ព័ត៌មាន​ដែល​ចាំ​បាច់​ដល់​ការ​បោះ ឆ្នោត​ដូច​ជា​នៅ​ពេល​ណា​ដែល​ស្ថានីយ៍​បោះ​ឆ្នោត​បើក​និង​បិទ​ប៉ុណ្ណោះ។

កម្មវិធី​ចំនួន​ពីរ​របស់​វីអូអេ​ផ្នែក​ខេមរភាសា​នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា បាន​ផ្សាយ​ជា​ធម្មតា​តាម​រលក​ធាតុ​អាកាស​ AM ​រលក​ធាតុ​អាកាស​ខ្លី​និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG