វ៉ាស៊ីនតោន —
ចំពេលដែលពិភពលោកប្រារព្ធទិវាសេរីភាពសារព័ត៌មានប្រចាំឆ្នាំកាលពីថ្ងៃទី៣ខែឧសភា ក្រុមវាគ្មិនក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងថា ការរិតត្បិតនិងការធ្វើទុក្ខបុកម្នេញចំពោះសេរីភាពព័ត៌មាន ជាពិសេសសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានការកើនឡើង នៅពេលដែលបញ្ហាសង្គម និងការតស៊ូមតិរបស់ប្រជាពលរដ្ឋក្នុងប្រទេសវៀតណាមនិងកម្ពុជាមានការកើនឡើងដែរនោះ។
នៅក្នុងសន្និសីទស្តីពី«ដំណើរឆ្ពោះទៅរកបណ្តាញព័ត៌មានសេរីក្នុងប្រទេសវៀតណាម»ដែលរៀបចំដោយវិទ្យុអាស៊ីសេរី និងអង្គការអ្នកកាសែតគ្មានព្រំដែននោះ ក្រុមវាគ្មិននានារាប់ទាំងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសស.រ.អា. អង្គការសង្គមស៊ីវិល និងអ្នកសរសេរប្លុកមកពីប្រទេសវៀតណាម បាននិយាយស្រដៀងគ្នាថា ប្រទេសវៀតណាមកាន់តែមានការរិតបន្តឹងនិងធ្វើទុក្ខបុកម្នេញសេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិ ដែលសហគមន៍អន្តរជាតិចាំបាច់ត្រូវពិនិត្យ ឡើងវិញអំពីបញ្ហានេះ។
លោក ស្កត់ ប៊ូសប៊ី (Scott Busby) ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា.ទទួលបន្ទុកផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងពលកម្ម ដែលជាវាគ្មិន បានថ្លែងថា ប្រទេសវៀតណាមត្រូវតែដោះស្រាយបញ្ហាសេរីភាពប្រព័ន្ធអ៊ីនធឺណិតនិងសេរីភាពព័ត៌មាន។
«បញ្ហាចុងក្រោយមួយដែលខ្ញុំចង់និយាយគឺថា យើងនឹងជួបជាមួយតំណាងរដ្ឋាភិបាលវៀតណាមនៅក្នុងខែនេះ ក្នុងពេលដែលមានកិច្ចពិភាក្សាប្រចាំឆ្នាំស្តីពីសិទ្ធិមនុស្សរវាងស.រ.អា.និងវៀតណាម ហើយយើងនឹងលើកបញ្ហានេះជាមួយអ្នកតំណាងប្រទេសវៀតណាម»។
លោកថ្លែងថា បណ្តាញព័ត៌មានក្នុងប្រទេសវៀតណាមមានការគ្រប់គ្រងដោយរដ្ឋ ដែលជារឿងមិនត្រឹមត្រូវ។ អង្គការព័ត៌មានត្រូវតែមានភាពឯករាជ្យក្នុងការស៊ើបអង្កេត សរសេរ និងបោះពុម្ពផ្សាយដោយសេរីអំពីស្ថានការណ៍ក្នុងប្រទេសវៀតណាម។ លោក ប៊ូសប៊ី អះអាងថា ទោះបីជាមានការបើកឲ្យប្រើប្រាស់បណ្តាញសង្គមខ្លះមែន តែមានការចាប់ខ្លួនចំពោះការបញ្ចេញមតិ និងការផ្សព្វផ្សាយ ឬបង្ហោះព័ត៌មានតាមទំព័របណ្តាញសង្គមហ្វេសប៊ុក។
«វាជាស្ថានការណ៍នៃក្តីបារម្ភយ៉ាងខ្លាំងសម្រាប់យើង បើទោះបីជាក្នុងដំណាក់កាលយើងទទួលស្គាល់ថា ពលរដ្ឋមានសិទ្ធិប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជាច្រើន ហើយពួកគេអាចប្រើប្រព័ន្ធហ្វេសប៊ុកក្តី។ ដូច្នេះនេះជាស្ថានការណ៍ស្មុគស្មាញ។ វាមិនមែនដូចកូរ៉េខាងជើងមែន តែវាក៏មិនមែនជាសង្គមសេរីដែរ នៅពេលនិយាយអំពីបញ្ហាប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនោះ»។
ប្រទេសវៀតណាមត្រូវអង្គការសារព័ត៌មានដាក់ឲ្យស្ថិតនៅក្នុងលំដាប់ប្រទេសគ្មានសេរីភាពផ្នែកសារព័ត៌មានសម្រាប់របាយការណ៍ចេញផ្សាយឆ្នាំ២០១៤នេះ។
លោក ដូ ហុងឌៀម ប្រធានអង្គការផ្នែកតស៊ូមតិមួយក្នុងរដ្ឋកាលីហ្វ័រញ៉ាឈ្មោះវៀតតាន់ (Viet Tan) ដែលជាវាគ្មិនមួយរូបបានថ្លែងថា ប្រទេសវៀតណាមបានបង្កើនការរំលោភបំពានសិទ្ធិមនុស្ស និងធ្វើទុក្ខបុកម្នេញ៣ឆ្នាំចុងក្រោយនេះ ដោយមានការចាប់ខ្លួនកើនច្រើនបីដង បើប្រៀបធៀបនឹងពេលមុនៗ នៅពេលមានកំណើនតស៊ូមតិដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងនៅពេលមានការសរសេររឿងរ៉ាវជាច្រើនពីប្រទេសវៀតណាម។ រឿងការធ្វើទុក្ខបុកម្នេញនេះ លោកចាត់ទុកថា ជាការសងសឹករបស់វៀតណាមដើម្បីពង្រឹងអំណាចនៃការដឹកនាំផ្តាច់ការរបស់ខ្លួន។
«ក្នុងប្រទេសវៀតណាម រដ្ឋាភិបាលវៀតណាមជារដ្ឋាភិបាលពុករលួយ។ ពួកគេមិនគ្រាន់តែរំលោភសិទ្ធិមនុស្សទេ គឺថែមទាំងពុករលួយទៀតផង។ ពួកគេរំលោភបំពានពលរដ្ឋតាមរយៈការប្លន់ដីធ្លីពលរដ្ឋ។ មន្ត្រីពុករលួយក្លាយជាអ្នកមានស្តុកស្តម្ភ។ មន្ត្រីកាន់អំណាចវៀតណាមឥឡូវមានបាន តែពលរដ្ឋជាទូទៅក្រីក្រ។ ដូច្នេះគ្មានភាពស្មើគ្នាទេក្នុងប្រទេសវៀតណាម។ ដូច្នេះនិយាយឲ្យខ្លីទៅ អ្នកកាសែត ប្រជាជន អ្នកកាសែតឯករាជ្យ និងអ្នកសរសេរប្លុក គេសរសេររឿងរ៉ាវយ៉ាងច្រើន»។
យល់ស្រដៀងគ្នានេះដែរ លោក ចន ហ្វ័ក (Jon Fox) នៃអង្គការ ACCESS ក្នុងប្រទេសអាមរិកបានថ្លែងថា បញ្ហាក្នុងប្រទេសវៀតណាមនិងបញ្ហាលើពិភពលោកមិនមែនបណ្តាលមកពីបណ្តាញសង្គមទេ តែរឿងរ៉ាវកើតឡើងដោយអំពើពុករលួយ រឿងមិនគោរពសិទ្ធិមនុស្ស រឿងមិនគោរពបរិស្ថាននោះហើយដែលបង្កជាបញ្ហា ហើយរដ្ឋមិនត្រូវរិតត្បិតបណ្តាញសង្គមទេ។
«ដូច្នេះការវាយប្រហារលើបណ្តាញសង្គមប្រព័ន្ធ Twetter និង Facebook មិនមែនជាការដោះស្រាយបញ្ហាទេ។ ដូចជាអង្គការសិទ្ធិមនុស្សដែរ យើងជឿទៅលើតម្លៃនៃសិទ្ធិមនុស្សជាសំខាន់និងជាមូលដ្ឋាន ដែលចាំបាច់ត្រូវតែគោរពនិងគាំពារ។ ហើយល្គឹកណារដ្ឋាភិបាលឬអ្នកកាន់អំណាចមិនអនុវត្តតាមទេ រឿងនេះនឹងក្លាយជាបញ្ហា ដូចប្រវត្តិសាស្ត្របានបញ្ជាក់ឲ្យដឹងស្រាប់ គឺថាមិនថាឡើយពលរដ្ឋនៅទីណាទេ ក្នុងពិភពលោកនេះ គឺមានបំណងប្រយុទ្ធប្រឆាំងនឹងការជិះជាន់ ទោះតាមបច្ចេកវិទ្យាអ្វីក៏ដោយ»។
លោកថ្លែងថា ការរំលោភសិទ្ធិមនុស្សនិងការរិតត្បិតប្រព័ន្ធអ៊ីនធឺណិតនិងព័ត៌មាននេះមិនមែនមានតែនៅក្នុងប្រទេសវៀតណាមទេ គឺក្នុងប្រទេសកម្ពុជាផងដែរ។
«ការចាប់ពិរុទ្ធផ្នែកប្រព័ន្ធអ៊ីនធឺណិតកើតមានគ្រប់កន្លែងទូទាំងពិភពលោក ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ ហើយយើងបានឃើញកំណើននៃការណ៍នេះក្នុងប្រទេសដូចជាកម្ពុជា ដែលមានសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិតច្រើន គឺមានកំណើននៃការគាបសង្កត់កាន់តែច្រើន ជាពិសេសក្នុងប្រទេសកម្ពុជា។ យើងឃើញមានជម្លោះដីធ្លីនិងវិវាទផ្នែកការងាររបស់កម្មករជាច្រើនត្រូវគេពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណិតដែលអ្នករៀបចំឬអ្នកពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណិតមានការប្រយ័ត្នប្រយែងអំពីរឿងរ៉ាវទាំងនោះ។ យើងបានឃើញប្លក់ (Blog) ត្រូវគេបិទ ចោល។ យើងបានឃើញអ៊ីនធឺណិតត្រូវគេផ្តាច់។ យើងឃើញរឿងនេះកើតឡើង ក្នុងប្រទេសកម្ពុជា។ រឿងនេះជាបញ្ហា ហើយរឿងនេះជាបញ្ហាប៉ះពាល់យ៉ាងអាក្រក់លើបញ្ហាសិទ្ធិមនុស្សនិងសមត្ថភាពរបស់ពលរដ្ឋក្នុងការអនុវត្តសិទ្ធិបញ្ចេញមតិនិងការទទួលបានការគោរពសិទ្ធិមនុស្សជាមូលដ្ឋាននោះ»។
ប្រទេសកម្ពុជាត្រូវគេចាត់ទុកថា ជាប្រទេសគ្មានសេរីភាពសារព័ត៌មានដែរ ដោយសារព័ត៌មានស្ទើរតែទាំងអស់ត្រូវគ្រប់គ្រងដោយរដ្ឋ និងមានការចាប់ខ្លួន បាញ់សម្លាប់អ្នកកាសែតកើតឡើងជាបន្តបន្ទាប់។ បញ្ហាដទៃទៀតដែលគេឃើញកើតមានឡើងនោះគឺពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្ស ការបង្រ្កាបផ្តាច់ផ្តិលជីវិត ការរិតត្បិតសេរីភាពជួបប្រជុំ សេរីភាពបញ្ចេញមតិ វិវាទនៃការបោះឆ្នោត ដែលគេបានចុះផ្សាយ រិះគន់លើបណ្តាញសង្គមជាប្រចាំដើម្បីឲ្យសហគមន៍អន្តរជាតិជួយដោះស្រាយ។
ការទាមទារនេះក៏ដូចជាការទាមទាររបស់ក្រុមអ្នកតស៊ូមតិដើម្បីឲ្យមានសេរីភាពបញ្ចេញមតិ សេរីភាពព័ត៌មាន សិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងប្រទេសវៀតណាមដែរ។
លោកដូ ហុងឌៀម (Do Hoang Diem) បានថ្លែងថា លោកនឹងធ្វើការជាមួយសហគមន៍អន្តរជាតិ ស.រ.អា. សហភាពអឺរ៉ុប ក្រុមហ៊ុន និងស្ថាប័ននានា ហើយនឹងពលរដ្ឋវៀតណាមទាំងក្នុងនិងក្រៅប្រទេស ដើម្បីនាំមកនូវសេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងប្រទេសវៀតណាម។
លោកស្រី ម៊ឺរ៊ឺឌីត វីតិគ័រ (Meredith Whittaker) នាយិកាកម្មវិធីក្រុមហ៊ុនអ៊ីនធឺណិត Google ដែលជាវាគ្មិនចូលរួមពិភាក្សាអំពីបញ្ហាសេរីភាពបណ្តាញព័ត៌មានក្នុងប្រទេសវៀតណាមនោះ បានបង្ហាញការគាំទ្រសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ដោយបានអះអាងប្រាប់ក្រុមអ្នកចូលរួមថា៖ «ខ្ញុំរង់ចាំធ្វើកិច្ចការជាមួយអ្នកតស៊ូមតិនិងអ្នកដទៃទៀតដើម្បីឲ្យមានដំណោះស្រាយរយៈពេលវែង ដែលអាចគាំទ្រការគោរពសិទ្ធិមនុស្សតាមរយៈប្រព័ន្ធបច្ចេកវិជ្ជាឲ្យបានត្រឹមត្រូវ ហើយក៏រង់ចាំធ្វើការជាមួយអ្នកដែលធ្វើកិច្ចការតាមរបៀបផ្សេងពីនេះក្នុងការគាំទ្រសិទ្ធិមនុស្ស ហើយនឹងធ្វើឲ្យប្រាកដថា កិច្ចប្រឹងប្រែងនោះមានលក្ខណៈទូលំទូលាយនិងតាមតម្រូវការបន្ថែម ហើយនឹងមានឥទ្ធិពលធ្វើឲ្យមានសារៈប្រយោជន៍ចំពោះសិទ្ធិសេរីភាពបញ្ចេញមតិក្នុងប្រទេសវៀតណាមនិងក្នុងពិភពលោក»។
លោកស្រី លីប៊ី លីវ (Libby Liu) នាយិកាវិទ្យុអាស៊ីសេរី ដែលជាអ្នករៀបចំនិងសម្របសម្រួលកម្មវិធីពិភាក្សាអំពីសេរីភាពព័ត៌មានក្នុងប្រទេសវៀតណាមបានលើកទឹកចិត្តដល់អ្នកសរសេរប្លក់ក្នុងប្រទេសវៀតណាមថា ពួកគេនៅទីនោះមិនមែនឯកកោទេ។ លោកស្រីនិងអ្នកដទៃទៀតក្នុងរដ្ឋធានីវ៉ាស៊ីនតោនគាំទ្រឲ្យមានសេរីភាពសារព័ត៌មានក្នុងប្រទេសវៀតណាម៕