ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោករដ្ឋមន្ត្រី​ការពារ​ប្រទេស Jim Mattis ថា​​អាមេរិក​មិន​មែន​ចូល​ក្នុង​អ៊ីរ៉ាក់​ដើម្បី​រឹបអូស​ប្រេងអ្នកណា​ទេ


លោករដ្ឋមន្ត្រី​ការពារ​ប្រទេស Jim Mattis (កណ្តាល)​បាន​ស្វាគមន៍​ដោយ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់លោក Douglas Silliman ខណ​ដែល​លោក​បាន​មកដល់អាកាសយាន​ដ្ឋាន​អន្តរជាតិ​ Baghdad International កាល​ពី​ថ្ងៃទី​២០ កុម្ភៈ ២០១៧។

លោករដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា. Jim Mattis បាននិយាយនៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ស.រ.អា.គ្មានបំណងរឹបអូសយក​ប្រេង​ពី​ប្រទេសអ៊ីរ៉ាក់ទេ ដែល​ជាអ្វី​លោកប្រធានាធិបតី​ Donald Trump បាន​ចង់ឱ្យមាន​កាល​ពី​ពេល​មុន​ដូច​ជា​ «ជ័យភ័ណ្ឌ»​សម្រាប់​សកម្មភាព​យោធា​ស.រ.អា.នៅ​ទីនោះ​និង​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ពួក​រដ្ឋឥស្លាម​ លក់​ប្រេង​នេះ។​

លោក Mattis បាន​និយាយ​ទៅ​កាន់ពួក​អ្នកកាសែត​ដែល​ធ្វើដំណើរ​ជាមួយលោក​ទៅ​កាន់ប្រទេស​ Iraq ដើម្បី​បំពេញ​ទស្សនកិច្ច​មួយ​ដែលមិន​បានត្រូវ​ប្រកាស​ឱ្យ​ដឹង​ជាមុន។​ ទស្សនកិច្ចនេះមាន​ឡើង​នៅថ្ងៃ​ទី​ពីរ​នៃ​ការ​វាយ​លុក​យោធា​មួយ​ដើម្បី​រុញ​ច្រាន​ពួក​រដ្ឋឥស្លាម​ ចេញ​ពីផ្នែកខាង​លិចនៃ​ក្រុង​ Mosul។​

លោក Mattis បាន​មានប្រសាសន៍​ថា «ខ្ញុំ​យល់ថា​យើង​ទាំងអស់គ្នា​នៅ​ក្នុង​បន្ទប់នេះ យើង​ទាំងអស់​គ្នា​នៅ​ក្នុង​ប្រទេស​អាមេរិក ជា​ទូទៅ​បាន​បង់ប្រាក់​ដើម្បី​ទិញ​សាំង​និង​ប្រេង​ជា​យូរយា​មក​ហើយ​ ហើយ​ខ្ញុំ​ប្រាកដ​ប្រជា​ថាយើង​នឹង​បន្ត​ធ្វើដូច្នេះ​ទៀត​ក្នុង​ពេល​អនាគត។ យើង​មិនមែន​ឋិត​នៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់ ដើម្បី​រឹប​អូស​យកប្រេង​នរណា​ម្នាក់ឡើយ»។

ការ​ឈប់សំចត​របស់លោកក្នុង​ប្រទេស​អ៊ីរ៉ាក់​ មាន​រួម​បញ្ចូល​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ Iraq​ Haider al-Abadi និង​ពួកមន្ត្រី​ឯទៀតៗ ព្រមទាំង​លោក​ឧត្តមសេនីយ៍ទោ​ Stephen Towsend ដែល​ជា​អគ្គមេបញ្ជាការ​កង​កម្លាំង​ចម្រុះដឹកនាំ​ដោយ​ស.រ.អា.ដែលប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋឥស្លាម​។​

លោក Mattis កំពុង​រៀបចំ​ផែនការ​របស់​លោកផ្ទាល់ដើម្បី​ពន្លឿនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋឥស្លាម​ ដែល​លោក Trump បាន​បញ្ជា​កាលពី​ថ្ងៃ​ទី​២៨មករា​ឱ្យ​ប្រគល់​ឱ្យ​លោក​ក្នុង​រយៈពេល​៣០ថ្ងៃ។​

នៅ​ពេល​ដែល​ការ​វាយ​លុក​ក្នុង​ក្រុង Mosul បាន​ចាប់ផ្តើមធ្វើ​កាល​ពី​ថ្ងៃ​អាទិត្យលោក Mattis បាន​មានប្រសាសន៍​ថា​មុខនាទី​របស់​ស.រ.អា.ដែលធ្វើការ​វាយ​ប្រហារ​តាម​អាកាស​និង​បម្រើការ​ជា​ទី​ប្រឹក្សា​ដល់ពួក​ទាហានរដ្ឋាភិបាលអ៊ីរ៉ាក់​នៅតែ​មាន​ដូច​ដើម​ដដែល៕

XS
SM
MD
LG