ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ដ៏​ច្រើន​ណាន់​តាន់​តាប់​ចូល​រួម​ពិធី​ដើរ​ក្បួន​ស្រ្តី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក


ហ្វូង​បាតុករ​ដើរ​ក្បួន​សម្រាប់​ស្ត្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។
ហ្វូង​បាតុករ​ដើរ​ក្បួន​សម្រាប់​ស្ត្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។

ហ្វូង​មនុស្ស​ដ៏​ធំបាន​ប្រមូលផ្តុំ​គ្នា​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ចូលរួម​ការ​ដើរ​ក្បួន​ស្រ្តី​និង​ការ​តវ៉ា។ មួក​សុទ្ធ​តែ​ពណ៌​ផ្កាឈូក​បាន​ស្ថិត​នៅ​គ្រប់​ទិសទី​ចាប់​តាំង​ពី​វេទិកា​នៅ​ជ្រុង​ផ្លូវទី៣​ហើយ​និង​វិថី Independence ​ដែល​នៅ​ទី​នោះ​ការ​តវ៉ា​បាន​បញ្ចប់។ ​មនុស្ស​ដែល​ដើរ​ប៉ះ​ស្មា​គ្នា​នៅ​តាម​ផ្លូវ​បាន​បង្ខំ​ឲ្យ​អ្នក​រៀប​ចំ​ចាត់​ចែង​សុំ​មនុស្ស​ឲ្យ​ដើរ​តាម​ផ្លូវ​ផ្សេង។

​អ្នករៀប​ចំ​ចាត់​ចែង​បាន​និយាយ​ថា ​ពួកគេ​រំពឹង​ថា​មនុស្ស​កន្លះ​លាន​នាក់​បាន​ចូលរួម​ពិធី​ដើ​ហែរ​ក្បួន​នេះ​ដែល​នឹង​បញ្ចប់​នៅ​សេតវិមាន​បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​តាម​ផ្លូវ​ផ្សេង​បណ្តាល​មក​ពី​ចំនួន​មនុស្ស​ដែល​ចូលរួម។

នៅ​ពេល​ដែល​បាតុករ​បាន​ចាប់​ផ្តើម​ដើរ​ក្បួន ​អ្នក​ចម្រៀង Madonna ​បាន​បង្ហាញ​ខ្លួន​ដ៏​ភ្ញាក់​ផ្អើល​ដែលនាំឲ្យអ្នក​ដែល​នៅ​សល់​ស្រែក​ពាក្យ​ស្លោក​ថា «យើង​ជ្រើសរើស​ការ​ស្រឡាញ់‍»។​ អ្នក​ចម្រៀង Madonna ​បាន​ច្រៀង​ចម្រៀង​៣-៤​បទ។

​ហ្វូង​មនុស្ស​ច្រើន​ជាង​ការ​រំពឹង​ទុក​បាន​ត្រូវ​គេ​រាយការណ៍​នៅ​ក្នុង​ទីក្រុង​ផ្សេងៗ​ទៀត​ដែរ។

​នៅ​ក្នុង​ទីក្រុង​ឈីកាហ្គោ ​ការ​ដើរ​ក្បួន​ផ្លូវ​ការ​មួយ​បាន​បង្គាប់​ឲ្យ​ឈប់​បន្ទាប់​ពី​មនុស្ស​ជាង​១សែន​៥ម៉ឺន​នាក់​បាន​ចេញ​មកមក​ចូលរួម​ដែល​មាន​ចំនួន​៧​ដង​ច្រើន​ជាងការ​រំពឹង​ទុក។

​នៅ​ក្នុង​ទីក្រុង Los Angeles ​រទេះ​ភ្លើង​រត់​ក្រោម​ដី​ពោរពេញ​ដោយ​បាតុករ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កន្លែង​តវ៉ា​នៅ​ទីលាន Pershing ​កណ្តាល​ទីក្រុង ​នេះ​យោ​ងតាម​សេចក្តី​រាយការណ៍​របស់​កាសែត Los Angeles Times។ ​កាសែត​នោះ​បាន​ដកស្រង់​សម្តី​ស្រ្តី​ម្នាក់​មក​ចុះ​ផ្សាយ​ថា ​លោកស្រី​បាន​រង់ចាំ​ស្ទើ​រតែ​មួយ​ម៉ោង​មុន​ពេល​អាច​ ប្រជ្រៀត​ចូល​ក្នុង​រទេះ​ភ្លើង។

នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ​បណ្តាញ​ទូរទស្សន៍ NBC ​បាន​រាយការណ៍​ថា ​ហ្វូង​មនុស្ស​ប្រហែល​៦​ម៉ឺននាក់​ ហើយ​បាន​រីក​កាន់​តែ​ធំឡើងនៅ​សង្កាត់​ពាណិជ្ជកម្ម​ផ្លូវទី​៥ ​នៅ​ក្រោយ​ពេល​ថ្ងៃត្រង់៕

XS
SM
MD
LG