ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​​នៅ​រុស្ស៊ី​នឹង​ហែក្បួន​ដើម្បី​រំលឹក​ដល់​មេដឹកនាំ​លោក​ Nemtsov ដែល​ត្រូវ​បាន​ធ្វើ​ឃាត​


ប្រជាជន​កាន់​រូប​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ Boris Nemtsov ដែល​ត្រូវ​បានបាញ់​សម្លាប់​នៅ​ថ្ងៃ​សុក្រ​ជិត​វិមាន​ក្រឹមឡាំង​។ អាជ្ញាធរ​រុស្សី​បាន​ផ្តល់ការ​អនុញ្ញាត​ឲ្យ​​មាន​ការ​ប្រជុំ​មហា​ជន​របស់​​ក្រុម​ប្រឆាំង​នៅ​ក្នុង​ក្រុង​មូស្គូនៅថ្ងៃអាទិត្យនេះ។
ប្រជាជន​កាន់​រូប​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ Boris Nemtsov ដែល​ត្រូវ​បានបាញ់​សម្លាប់​នៅ​ថ្ងៃ​សុក្រ​ជិត​វិមាន​ក្រឹមឡាំង​។ អាជ្ញាធរ​រុស្សី​បាន​ផ្តល់ការ​អនុញ្ញាត​ឲ្យ​​មាន​ការ​ប្រជុំ​មហា​ជន​របស់​​ក្រុម​ប្រឆាំង​នៅ​ក្នុង​ក្រុង​មូស្គូនៅថ្ងៃអាទិត្យនេះ។

អាជ្ញាធរ​រុស្សី​បាន​ផ្តល់ការ​អនុញ្ញាត​ឲ្យមាន​ការ​ប្រជុំ​មហា​ជន​របស់ក្រុម​ប្រឆាំង​នៅ​ក្នុង​ក្រុង​មូស្គូនៅថ្ងៃអាទិត្យនេះ ក្នុង​ការ​ជូន​ជា​កិត្តិយស​ដល់​លោក​ Boris Nemtsev មេដឹកនាំក្រុម​ប្រឆាំង​ដែល​បាន​ត្រូវ​ធ្វើឃាត។​

លោក​មានកំណត់​ត្រូវ​ដឹកនាំបាតុក​ម្ម​មួយ​នៅ​ក្នុង​ក្រុង​មូស្គូប្រឆាំង​នឹង​សង្គ្រាមនិង​ប្រឆាំង​នឹង​លោក Putin។​គេ​រំពឹង​ថា​មានមនុស្ស៥ម៉ឺននាក់​នឹង​ចូល​រួម​ក្នុង​ការ​សម្តែង​សេចក្តី​គោរព​ដល់​បុរស​ ដែល​លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់ អូបាម៉ា​ហៅ​ថា​ជា «អ្នកនិយាយ​ការពារដោយ​គ្មាន​ហត់នឿយ» ម្នាក់​ដល់​សិទ្ធិ​របស់​ប្រជាជន​រុស្សី។

ក្រុម​ប៉ូលិស​កំពុង​ស្វែង​រក​ចាប់ខ្លួន​ក្រុម​ជន​ប្រដាប់អាវុធ​ដែល​បាន​បាញ់​លោក Nemtsov ​បួន​គ្រាប់​ពីទ្បាន​មួយ​គ្រឿង​នៅ​ពេល​លោក​និង​គូកន​ស្រី​ម្នាក់​បាន​ដើរ​លើ​ស្ពាន​ឆ្លង​កាត់​ទន្លេ​មួយ​ក្នុង​ក្រុង​មូស្គូ​កាល​ពីយប់​ថ្ងៃ​សុក្រ​នៅ​ជិត​វិមាន​ក្រឹមទ្បាំង។ស្ត្រី​នោះ​មិន​បាន​រង​របួសទេ។

ប្រធានាធិបតី​រុស្សី Vladimir Putin បាននិយាយ​ថាការ​បាញ់​នេះ​មាន​ទំនង​ជា​ការ​បាញ់​ដោយ​មាន​កុងត្រា​ ហើយ​លោក​បាន​ហៅ​ការ​បាញ់នេះ​ថា​ជា​ «ការបង្ក​រឿង» មួយ។​អាជ្ញាធរ​វិមាន​ក្រឹមទ្បាំង​និយាយ​ថា​លោក​ Putin នឹង​មើលការ​ខុស​ត្រូវ​ដោយ​ផ្ទាល់​លើ​ការ​ស៊ើបអង្កេត​អំពី​ឃាតកម្មនេះ៕

XS
SM
MD
LG