ភ្នំពេញ —
កម្មករចំនួនជាង៣០០នាក់ត្រូវបានក្រុមហ៊ុនសាប្រីណាបញ្ឈប់ពីការងារ កាលពីថ្ងៃពុធ ក្រោយពីពួកគេបានចូលរួមបាតុកម្មជាប់ៗគ្នាមួយរយៈ កាលពីខែមុន។
នេះគឺជាការបញ្ឈប់បុគ្គលិកការងារទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនសាប្រីណាស្ថិតក្នុងខេត្តកំពង់ស្ពឺ និងជាក្រុមហ៊ុនដែលផលិតសម្លៀកបំពាក់នាំចេញឲ្យក្រុមហ៊ុនណៃគី (Nike) របស់សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ធំនៅលើពិភពលោក។
ក្រុមកម្មការរាប់ពាន់នាក់បានធ្វើបាតុកម្មចាប់តាំងចុងខែឧសភា និងបន្តរហូតមកដល់ខែមិថុនានេះ ដើម្បីទាមទារប្រាក់បន្ថែម១៤ដុល្លារសហរដ្ឋអាមេរិក ពីលើប្រាក់ខែបច្ចុប្បន្នដែលមានត្រឹមតែ៧៤ដុល្លារអាមេរិក។
ក្នុងអំឡុងពេលនោះមានការប៉ះទង្គិចគ្នារវាងក្រុមកម្មករ និងមន្ត្រីប៉ូលិស ហើយកម្មករចំនួនប្រាំបីនាក់ត្រូវចាប់ខ្លួន។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជា និយាយថា ការបញ្ឈប់កម្មការបែបនេះគឺជាការមិនគោរពច្បាប់។
លោកនិយាយថា៖ «គម្រាមកំហែងថា គឺបញ្ឈប់ពួកគាត់ដោយសារតែពួកគាត់បានប្រើអំពើហិង្សា»។
ប្រធានសហជីពដដែលបន្តថា ក្រុមហ៊ុនសាប្រីណាបានបង្ខំឲ្យក្រុមកម្មករផ្តិតមេដៃលើក្រដាសសដែលក្រុមកម្មករមិនបានដឹងពីមូលហេតុនោះទេ។ ប៉ុន្តែពួកគេត្រូវព្រមានថា ពួកគេនឹងត្រូវ បញ្ឈប់ពីការងារ ប្រសិនបើពួកគេមិនព្រមចុះហត្ថលេខានោះទេ។ លោកជា មុន្នី និងក្រុមកម្មករនិយាយថា ពួកគេត្រូវបានបណ្តេញចេញដោយសារមូលហេតុខាងលើនេះ។
ម៉ាន់ ចំរើន អាយុ២៨ឆ្នាំ គឺជាកម្មករធ្វើការនៅក្រុមហ៊ុនសាប្រីណាក្នុងផ្នែកតុកាត់ ឬកាត់ម៉ូដខោអាវ។ គាត់ត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារចាប់តាំងពីចុងខែឧសភា។ ភាគគីក្រុមហ៊ុនបានប្រកាសបញ្ចប់ការងាររបស់គាត់ដោយចោទប្រកាន់ថា ចំរើនបានបង្ករអំពើហិង្សាក្នុងពេលបាតុកម្ម។ ប៉ុន្តែលោកបានបដិសេធការចោទប្រកាន់នេះ។
គាត់និយាយថា៖ «គេនិយាយថា ពួកយើងនឹងមានចេតនាក្នុងការបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន»។
កម្មករម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបានបង្ខំឲ្យកម្មករផ្តិតមេដៃ ដោយប្រាប់ថា ជាការព្រមាន។
គាត់និយាយថា៖ «បើកម្មករចូលបាតុកម្មហ្នឹងគេបញ្ឈប់ចោល មិនដឹងផ្តឹមមេដៃអីគេ។ គេគ្រាន់តែប្រាប់ថា គេព្រមាន។ កម្មករគេបញ្ឈប់ចោលច្រើនហើយ»។
យ៉ាងហោចណាស់មានកម្មករជាង៥០០០នាក់បាននឹងកំពុងធ្វើការក្នុងក្រុមហ៊ុនសាប្រីណា។ ការប៉ះទង្គិចគ្នារវាងកម្មករ និងមន្ត្រីប៉ូលិសដែលការពារក្រុមហ៊ុនកាលពីដើមខែមិថុនាបានធ្វើឲ្យក្រុមកម្មករជិត១០នាក់រងរបួស ហើយតំណាងកម្មការ៨នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។
វីអូអេបានព្យាយាមទាក់ទងភាគីក្រុមហ៊ុនសាប្រីណាដើម្បីសុំការបំភ្លឺ តែមិនអាចធ្វើទំនាក់ទំនងបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ដោយឡែក លោកជួន មុំថុល ប្រធានសហព័ន្ធសហជីពកម្ពុជា បានគាំទ្រការបណ្តេញកម្មករចេញពីការងារនេះ។
លោកនិយាយថា៖ «កូដកម្មខុសច្បាប់ថៅកែមានសិទ្ធិសុំដីការរក្សាការពារ។ ហើយដោយកូដកម្មហ្នឹងមានប្រើអំពើហិង្សាទៀត»។
យ៉ាងណាក៏ដោយ លោកជា មុន្នីលើកឡើងថា ប្រសិនបើក្រុមហ៊ុនគិតថា ក្រុមកម្មករបង្កហិង្សា ក្រុមហ៊ុនអាចប្តឹងទៅតុលាការគឺមិនចាំបាច់បញ្ឈប់ការងារពួកគេនោះទេ។
លោកខៀវ សាវ៉ុន មន្ត្រីមកពីក្រសួងការងារ មិនបានធ្វើការអធិប្បាយច្រើនអំពីករណីនៃការបញ្ឈប់ការងារកម្មករនោះទេ ដោយលោកគ្រាន់តែប្រាប់ថា ក្រសួងការងារបានទទួលញ្ញត្តិពីសហជីពសេរីកម្មករកម្ពុជាហើយ ហើយក្រសួងការងារកំពុងត្រួតពិនិត្យមើលលើសំណើនោះ។
លោកនិយាយថា៖ «នាយកដ្ឋានក្រសួងការងារទទួលបានលិខិតរបស់ក្រុមកម្មករហើយ ហើយក្រសួងការងារបាននឹងកំពុងត្រួតពិនិត្យមើលលិខិតប្តឹងនោះ»។
ប្រាក់ខែរបស់កម្មករនៅកម្ពុជានៅតែជាប្រធានបទមួយដែលក្តៅនៅឡើងនៅកម្ពុជា។ យ៉ាងហោចណាស់មានកម្មកររោងចក្រសរុបជាង៣សែន៥ម៉ឺននាក់កំពុងធ្វើការនៅក្នុងរោងចក្រដែលមានសរុបជាង៣០០រោងចក្រទូទាំងប្រទេស។
លោកជា មុន្នីបន្តថា រហូតមកទល់ថ្ងៃនេះក្រុមកម្មករជាង៥០០នាក់ទៀតនៅតែបន្តតវ៉ាប្រឆាំង នឹងការបញ្ឈប់ការងារនេះ៕