ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្អើល​រត់​ជាន់​គ្នា​នៅ​រោងចក្រ​វីងស្តារស៊ូ​ដោយសារ​ទុស្សេ​ចរន្ត​អគ្គិសនី


ឧប្បត្តិហេតុ​នេះ​កើតឡើង​ប្រាំថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ពិដាន​រោងចក្រ​នៃ​ក្រុមហ៊ុន​នេះ​បានបាក់​និង​បាន​សម្លាប់​កម្មករ​ចំនួន​ពីរ​នាក់​ភ្លាមៗ​និង​ជាងដប់​អ្នក​ទៀត​រងរបួស។
ឧប្បត្តិហេតុ​នេះ​កើតឡើង​ប្រាំថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ពិដាន​រោងចក្រ​នៃ​ក្រុមហ៊ុន​នេះ​បានបាក់​និង​បាន​សម្លាប់​កម្មករ​ចំនួន​ពីរ​នាក់​ភ្លាមៗ​និង​ជាងដប់​អ្នក​ទៀត​រងរបួស។
យ៉ាង​តិច​មាន​កម្មករ​២០​នាក់​បាន​ដួល​សន្លប់​នៅក្នុង​រោងចក្រ​ស្បែកជើង​តៃវ៉ាន់​ វីងស្តារស៊ូ ​ក្នុង​ឃុំ​ព្រៃ​វិហារ ​ស្រុក​គងពិសី ​ខេត្ត​កំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃច័ន្ទ​នេះ ​ដោយសារការរត់​ជាន់​គ្នា​និង​ការ​ភ័យស្លន់​បណ្តាល​មកពី​ការផ្ទុះ​ចរន្ត​អគ្គិសនី​មួយ។

ឧប្បត្តិហេតុ​នេះ​កើតឡើង​ប្រាំថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ពិដាន​រោងចក្រ​នៃ​ក្រុមហ៊ុន​នេះ​បានបាក់​និង​បាន​សម្លាប់​កម្មករ​ចំនួន​ពីរ​នាក់​ភ្លាមៗ​និង​ជាងដប់​អ្នក​ទៀត​រងរបួស។

អ្នកស្រី​ ណន សុខល័ក្ខ ​ជា​កម្មករ​រោងចក្រ​វីងស្តារ​ម្នាក់​បាន​ថ្លែង​ថា​មាន​ការផ្ទុះ​ចរន្ត​អគ្គិសនី​ចំនួន​ពីរ​ដង​ក្នុង​រយៈពេល​ពីរ​ម៉ោង។

«គ្រោះថ្នាក់​ថ្នាក់​ធ្ងន់​នៅ​ពេលគេ​ផ្អើល​រត់​ជាន់​គ្នា ​ព្រោះ​កម្មករ​នៅ​រោងចក្រ​វីងស្តារ​ហ្នឹង​ច្រើន។ ព្រឹក​មិញ​មាន​អ្នក​សន្លប់​ច្រើន ​ដូច្នេះ​ខាង​តំណាង​សហជីព​គេ​ស្នើ​មិន​ឱ្យ​ធ្វើការ​ទេ​ថ្ងៃ​ហ្នឹង ​ព្រោះ​កម្មករ​នីមួយៗ​សុទ្ធតែ​ខ្លាច​រោងចក្រ​ហើយ​នឹង​លែង​ហ៊ាន​ចូល»។

លោក អាត់ ធុន ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ក៏​បានបញ្ជាក់​ដូចគ្នា​នេះ​ដែរ។
លោក​បន្ថែម​ថា​មាន​កម្មករ​ចំនួន២០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

លោក ជា​ សុថាវរិទ្ធ ​ប្រធាន​រដ្ឋបាល​របស់​រោងចក្រ​នេះ ​ថ្លែងការពារ​ថា​ពុំ​មាន​ការទុស្សេ​ខ្សែ​ភ្លើងទេ​ ប៉ុន្តែ​ការរត់​ជាន់​គ្នា​នេះ ​ដោយសារតែ​ការឮ​តៗ​គ្នា​ប៉ុណ្ណោះ។​

«ព្រឹកមិញ​ហ្នឹង ​អត់​មាន​ទុស្សេ​អី​ទេ ​គឺ​កណ្តុរ​វា​កាត់ខ្សែ​អញ្ចឹង ​វា​អត់​ទាន់​ទុស្សេ​ទេ វា​គ្រាន់​តែ​ធំ​ក្លិន​ឈ្ងៀម​អញ្ចឹង ​ធ្វើ​ឱ្យ​កម្មករ​ផ្អើល​មួយ​ក្រុម​ទៅ ​គាត់​ក៏​ផ្អើល​ត​គ្នា ​ឈុល​ពេញ​រោងចក្រ​អញ្ចឹង​ទៅ។ ដល់​ពេល​ហៅ​ពួកគាត់​ចូល​មក​ប្រជុំ​តាម​ក្រុម​នីមួយៗ ​ដល់​ពេល​ពួក​ខាង​ខ្សែ​ទឹក​ហូរ ​ឃើញ​ពួក​ខាង​ខ្សែ​ដេរ​ឈរ​អ៊ូៗ​ប្រជុំ ​ខាង​ទឹក​ខ្សែ​ហ្នឹង​គេ​អ៊ូ​ឈុល​ទៀត​ហើយ ​គេ​គិតថា​ខ្សែ​ដេរ​មាន​បញ្ហា ​ក៏​រត់​ចេញ​វិញ​អស់​ទៀត​ទៅ ​ពី​អគារ​ទី​១​ ទី២ ​រហូត​ដល់​ទី​៣ បន្ត​គ្នា​អស់»។

សព្វថ្ងៃ​នេះ​ មាន​កម្មករ​ប្រមាណ​ជាង​៧​ពាន់​នាក់​កំពុង​បម្រើការ​ក្នុង​រោងចក្រ​នេះ។
កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​កម្មករ​រោងចក្រ​វីងស្តារស៊ូ ​ចំនួន​១២​នាក់​បាន​រងរបួស​និង​ពីរនាក់​បាន​ស្លាប់​ដោយសារ​ការបាក់​រលំ​ពិដាន​ដែល​អាជ្ញាធរ​ថា​ជា​សំណង់​មិនមាន​ការអនុញ្ញាត។​

តាម​ការឱ្យ​ដឹង​ពី​លោក​ ជា សុថាវរិទ្ធ ​កម្មករ​ដែល​រងរបួស​នឹង​ទទួល​បាន​សំណង​ក្នុង​ម្នាក់ៗ​១.៥០០​ដុល្លារ ​ចំណែក​ឯ​គ្រួសារ​សព​ បាន​ព្រមព្រាង​ទទួល​ថវិកា​៦.៥០០​ដុល្លារ​ក្នុង​គ្រួសារ​នីមួយៗ។ ប៉ុន្តែ​គ្រួសារ​សព​ខ្លះ​អះអាង​ថា​ខ្លួន​មិនព្រម​ទទួលយក​សំណង​នេះ​ទេ៕
XS
SM
MD
LG