ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាបានដាក់ភស្តុតាងថ្មីមួយចំនួនទៀតជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងគោលបំណងដើម្បីបញ្ជាក់ថា មានភាពមិនប្រត្រីជាច្រើនក្នុងអំឡុងពេលបោះឆ្នោត។
ភាពមិនប្រក្រតី ដែលគណបក្សប្រឆាំងបានស្វាត់ស្វែងរកចុងក្រោយនេះគឺទាក់ទិននឹងឈ្មោះស្ទួនចំនួនជិត៤០ម៉ឺននាក់ដែលបានប្រមូលពី២៤ខេត្តក្រុងនៅទូទាំងប្រទេស ហើយត្រូវបានមន្ត្រីគណបក្សបានដាក់ជូនបន្ថែមទៅគ.ជ.ប.នៅថ្ងៃព្រហស្បតិ៍នេះ។
លោកកួយ ប៊ុនរឿន ជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តកំពង់ចាម បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា គណបក្សសង្គ្រោះជាតិបានដាក់ជូនគ.ជ.ប.នូវស្នាមផ្តិតមេដៃចំនួនជាង២ម៉ឺនដែលបានបង្ហាញថា ពួកគេបានបាត់បង់សិទ្ធិបោះឆ្នោតដោយសារការលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត និងឈ្មោះស្ទួនប្រមាណជិត៤០ម៉ឺននាក់។
លោកបានបញ្ជាក់ថា៖«ឈ្មោះស្ទួននៅក្នុងខេត្តមួយ ឈ្មោះមួយហ្នឹងដដែលអាចទៅស្ទួននៅក្នុងខេត្តដទៃផ្សេងទៀត។ អញ្ចឹងយើងឃើញថា វាមានលក្ខណៈនេះ ហើយចំណុចនេះហើយដែលយើងឃើញថា អ្នកណាដែលឈ្មោះស្ទួនហ្នឹងគេឲ្យមនុស្សផ្សេងប្រើប្រាស់តាមទម្រង់អត្តសញ្ញាណហ្នឹងដើម្បីបោះឆ្នោតជំនួស។អញ្ចឹងយើងដាក់ឲ្យគ.ជ.ប.មើល»។
កាលពីថ្ងៃពុធម្សិលមិញនេះ គណបក្សសង្គ្រោះជាតិបានសម្រេចដាក់ពាក្យប្តឹងជាផ្លូវការទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ដើម្បីជំទាស់នឹងលទ្ធផលបោះឆ្នោតដំបូងៗដែលបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលបានត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំនោះ បានឈ្នះឆ្នោត។
ពាក្យបណ្តឹងដែលបានដាក់មានពីរប្រភេទគឺទីមួយជាពាក្យបណ្តឹងដែលជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោត។ ហើយទី២គឺជាពាក្យបណ្តឹងមកពីខេត្តចំនួន១៥ដែលប្តឹងពីភាពមិន ប្រក្រតីដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត។
បណ្តឹងទាំងនេះធ្វើឡើងបន្ទាប់ពីគ.ជ.ប.បានប្រកាសលទ្ធផលបឋមៗកាលពីថ្ងៃទី១២ខែសីហាកន្លងទៅនេះ ហើយត្រូវគណបក្សជំទាស់ច្រានចោល។ គណបក្សជំទាស់អះអាងថា លទ្ធផលចេញពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា គឺគណបក្សសង្គ្រោះជាតិជាអ្នកឈ្នះ៦៣អាសនៈ ដែលអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន។
លោកកួយ ប៊ុនរឿនបានអះអាងថា ភាពមិនប្រក្រតីដែលកើតមានឡើងក្នុងអំឡុងពេលបោះឆ្នោតបានជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោត។
លោកនិយាយថា៖«កាលណាយើងទុកប្រព័ន្ធបោះឆ្នោតរបៀបនេះតទៅទៀតគឺថា មិនផ្តល់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរទេ ហើយក៏មិនយុត្តិធម៌សម្រាប់គណបក្សដែលប្រកួតប្រជែងនោះដែរ»។
ទោះជាយ៉ាងណាក៏ដោយ លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា បញ្ជីបោះឆ្នោតបានធ្វើតាំងពីឆ្នាំ២០១២ហើយគណបក្សប្រឆាំងធ្លាប់បានប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញចំនួនពីរដងរួចមកហើយ។ ដោយឡែកគណបក្សដដែលនេះទើបតែយកមកប្តឹងនៅពេលនេះគឺមិនត្រឹមត្រូវទេ។
លោកបញ្ជាក់ថា គ.ជ.ប.នឹងពិនិត្យដោយផ្អែកទៅលើច្បាប់បោះឆ្នោត ថាតើការប្តឹងលើបញ្ជីបោះឆ្នោតនឹងធ្វើនៅពេលណា។
ចាប់តាំងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីដើមសប្តាហ៍នេះ។ គ.ជ.ប.បានទទួលពាក្យបណ្តឹងចំនួន១៧ពីគណបក្សសង្គ្រោះជាតិ ដែលបានប្តឹងពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។
លោកទេព នីថាបានបញ្ជាក់ថា គ.ជ.ប.បានពិនិត្យលើបណ្តឹងមួយចំនួនហើយ ហើយបានសម្រេចឲ្យផ្ទៀងផ្ទាត់ឡើងវិញនូវបណ្តឹងមកពីខេត្តក្រចេះ និងខេត្តបាត់ដំបង៕