ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សាជីវកម្ម​ជាច្រើន​បាន​ដក​ខ្លួន​ចេញ​ពី​សន្និសីទ​ស្តី​ពី​ការវិនិយោគ​នៅ​អារ៉ាប៊ី សាអូឌីត


រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សលើកបដា ដែលមានឈ្មោះ Jamal Khashoggi នៅពីមុខស្ថានកុងស៊ុលអារ៉ាប៊ី សាអូឌីត ក្នុង​ប្រទេសតួកគី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨។ 
រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សលើកបដា ដែលមានឈ្មោះ Jamal Khashoggi នៅពីមុខស្ថានកុងស៊ុលអារ៉ាប៊ី សាអូឌីត ក្នុង​ប្រទេសតួកគី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨។ 

អារ៉ាប៊ី សាអូឌីត​បាន​បដិសេធ​ថា​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក Khashoggi ដែល​ជា​អ្នកសរសេរ​អត្ថបទ​រិះគន់​មេដឹក​អារ៉ាប់​គឺ​ព្រះអង្គម្ចាស់​រាជ្ជទាយាទMohammed bin Salmanនៅក្នុង​កាសែត The Washington Post នេះទេ។

នាយក​សាជីវកម្ម​នានា​នៅ​ប្រទេស​លោក​ខាងលិច​កំពុង​ដក​ខ្លួន​ម្តង​មួយៗ​ចេញ​ពី​សន្និសីទ​ស្តី​ពី​ការវិនិយោគ​ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​ក្នុង​ប្រទេសអារ៉ាប៊ីសាអូឌីតនៅ​សប្តាហ៍​ក្រោយ​ ដែល​ជា​ការ​ដកខ្លួន​របស់​ពួកគេ​ចេញ​ពី​ការ​ចោទសួរ​នានា​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​ក្រុងរីយ៉ាដ​ទៅក្នុង​ករណី​បាត់ខ្លួន​ និង​ការ​សម្លាប់​អ្នកកាសែតឈ្មោះ Jamal Khashoggi នៅក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ី សាអូឌីត​ក្នុង​ប្រទេសតួកគី។

កាល​ពី​ដំបូង​មេដឹកនាំ​អាជីវកម្ម​ជាច្រើន​បាន​ធ្វើ​ការវិនិច្ឆ័យ​អំពី​អ្វី​បាន​កើតឡើង​ទៅ​លើ​ករណី​បាត់ខ្លួន​អ្នកកាសែត​រូប​នេះ។ ប៉ុន្តែ​បន្ទាប់​ពី​របាយការណ៍​របស់​តួកគី​ដែល​បាន​ដាក់​ការចោទប្រកាន់​យ៉ាងខ្លាំង​ទៅ​លើ​ទីភ្នាក់ងារ​អារ៉ាប់​ថា​ បាន​ធ្វើ​ទារុណកម្ម​ និង​សម្លាប់​ដោយ​កាត់​សាកសព​លោក Khashoggi ជា​កង់ៗ​នៅក្នុង​ស្ថានកុងស៊ុល​អារ៉ាប់​ សាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​កាល​ពី​ពីរសប្តាហ៍​កន្លង​ទៅ ​បាន​ធ្វើ​ឲ្យ​ពួកមេដឹកនាំ​ទាំងនោះ​ប្រកាស​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថា​ ពួកគេ​នឹង​មិន​ចូលរួម​សន្និសីទ​រយៈពេល​បីថ្ងៃ​ស្តី​ពី​កិច្ចផ្តួចផ្តើម​ការវិនិយោគ​នា​ពេល​អនាគត​ដែល​រៀបចំ​ធ្វើ​នៅក្នុង​ទីក្រុងរីយ៉ាដ​ចាប់ផ្តើម​ពី​ថ្ងៃអង្គារ​សប្តាហ៍​ក្រោយ​នេះ។

អារ៉ាប៊ី សាអូឌីត​បាន​បដិសេធ​ថា​ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក Khashoggi ដែល​ជា​អ្នកសរសេរ​អត្ថបទ​រិះគន់​មេដឹក​អារ៉ាប់​គឺ​ព្រះអង្គម្ចាស់​រាជ្ជទាយាទMohammed bin Salmanនៅក្នុង​កាសែត The Washington Post នេះទេ។ ប្រទេស​អារ៉ាប៊ី សាអូឌីត​បាន​ប្រកាស​ថា​នឹង​ផ្សព្វផ្សាយ​លទ្ធផល​ពី​ការស៊ើបអង្កេត​លើ​ករណី​បាត់​ខ្លួន​នេះ៕

XS
SM
MD
LG