ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​​​ធ្វើ​ដំណើរទៅអារ៉ា​ប៊ី​​ សាអូ​ឌីត


រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ជួបជាមួយព្រះមហាក្សត្រអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Salman នៅរដ្ឋធានីរីយ៉ាដ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ជួបជាមួយព្រះមហាក្សត្រអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Salman នៅរដ្ឋធានីរីយ៉ាដ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​សមា​ជិក​សភា​ខាង​គណបក្ស​ប្រជា​ធិប​តេយ្យ​បាន​រិះគន់ប្រធានា​ធិបតី​ដែល​និយាយថា ​រដ្ឋាភិបាល​អារ៉ាប់​ប៊ី សាអូឌីត ​មិន​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​លោក​ Khashoggi ជិត​២​សប្តាហ៍​បន្ទាប់​ពី​លោក​បាន​ត្រូវ​បានគេ​ឃើញ​ចូល​ក្នុង​ស្ថានទូត​អា​រ៉ាប់​ប៊ី ​សាអូឌីត។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូ​ណាល់ ​ត្រាំ​បាន​បញ្ជូន​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ Mike Pompeo ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី ​សាអូឌីត​ដើម្បី​ចរចា​ជាមួយ​ព្រះមហា​ក្សត្រ Salman អំពីការ​បាត់​ខ្លួន​លោកJamal Khashoggi ​ដែល​ជា​អ្នកកាសែត​អារ៉ាប់​សា អូឌីត​និង​ជា​អ្នកមាន​លំនៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ប្រភព​ពី​ប្រទេស​តួកគី​បាន​ចោទ​ប្រកាន់​ថា ​លោក Khashoggi បាន​ត្រូវ​គេ​ធ្វើ​ឃាត​យ៉ាង​ឃោឃៅនៅ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ី ​សាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុលនៃ​ប្រទេស​តួកគី។តើ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​អត្ថន័យ​យ៉ាងដូចម្តេចនៃ​ទំនាក់​ទំនងរវាង​សហរដ្ឋ​អាមេ​រិក​ និង​ប្រទេស​អារ៉ាប៊ី សាអូឌីត​?

នៅពេល​ដែល​ប៉ូលិស​តួកគី ​បានពិនិត្យ​ស្ថាន​កុង​ស៊ុលអារ៉ាប៊ី​សា អូឌីត​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​រក​សញ្ញា​របស់​លោក Jamal Khashoggi ការ​ចាប់​អារម្មណ៍​បាន​បង្វែ​ទៅរដ្ឋាភិបាល​ក្រុង​រីយ៉ាដ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​មាន​ប្រសាសន៍ថា លោក​បាន​និយាយ​ជាមួយ​ព្រះមហាក្សត្រ Salman ​នៃ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត ​ហើយ​បាន​ស្នើ​ថា ​ពួក​ឃាតករ​ដ៏​សាហាវទាំង​នោះ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហានេះ។លោក​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ ​បាន​ថ្លែងថា៖ «​ព្រះ​មហាក្សត្រ​អារ៉ាប៊ី ​សាអូឌីត ​បាន​បដិសេធ​មិនដឹងឮ​អំពី​បញ្ហា​នេះ។​ព្រះ​អង្គ ​ប្រហែល​មិន​បានដឹង​អំពី​បញ្ហា​នេះ​មែន។ ខ្ញុំ​មិន​ចង់​ដឹង​អំពីគំនិត​របស់​ព្រះ​អង្គ​ទេ ​ក៏ប៉ុន្តែ លោក ​អ្នក ​ដឹង​ទេ​ថា ចំពោះ​ខ្ញុំ​ ពួក​គេទាំង​នោះ​អាច​ជា​ឃាតករ​ដ៏​ព្រៃផ្សៃ។​យើង​នឹង​ព្យាយាមសម្រេច​ពីមូលហេតុ​នេះ​នៅ​ពេល​ឆាប់​ៗ​នេះ ​ក៏ប៉ុន្តែ ​ព្រះ​អង្គ​បានបដិសេធ​អំពី​បញ្ហា​នេះ»។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Pompeo បានទៅ​ដល់​ប្រទេស​អារ៉ាប៊ី ​សា​អូ​ឌីតហើយ សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន ​បាន​លេចចេញ​មក​ថា ​ក្រុមមន្រ្តី​អារ៉ា​ប៊ី ​សាអូឌីត ​ត្រូវគេ​រំពឹង​នឹង​សារភាព​ថា ​អ្នក​សរ​សេរ​ខ្ទង់​អត្ថបទ​ឲ្យ​កា​សែត Washington Post ​បានត្រូវ​គេ​សម្លាប់​ដោយ​ចៃ​ដន្យ​ក្នុង​អំឡុង​នៃការ​សួរ​ចម្លើយ​ខុស។​ នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​សមា​ជិក​សភា​ខាង​គណបក្ស​ប្រជា​ធិប​តេយ្យ​បាន​រិះគន់ប្រធានា​ធិបតី​ដែល​និយាយថា ​រដ្ឋាភិបាល​អារ៉ា​ប៊ី សាអូឌីត ​មិន​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​លោក​ Khashoggi ជិត​២​សប្តាហ៍​បន្ទាប់​ពី​លោក​បាន​ត្រូវ​បានគេ​ឃើញ​ចូល​ក្នុង​ស្ថានទូត​អា​រ៉ាប៊ី ​សាអូឌីត។ លោក Richard Blumenthal បាន​បញ្ជូន​សារ​តាម Twitter ​របស់​លោក​កាល​ពី​១១​ម៉ោង ​មុន​ថា៖ «ការស្តីបន្ទោស​ពួកឃាតករ​ព្រៃ​ផ្សៃ​ចំពោះ​ការ​ធ្វើ​ឃាត​លោក Khashoggi ​ធ្វើ​ឲ្យ​លោក​ប្រធានា​ធិបតី​ត្រាំ​មើល​ទៅដូចជាពលរដ្ឋអារ៉ាប៊ី ​សាអូ​ឌីត​ដែលសុំ​ទោស​គេ​នៅ​ក្នុង​ស្ថានភាព​ពិត​ជាក់​ស្តែងមួយ​ផ្សេង​ពី​នេះ។​ជាថ្មី​ម្តង​ទៀត ​ដោយមិន​គិត​ពី​ការ​ពិត​និងពីការ​បន្ទាប​តម្លៃ​អាមេរិកាំង»។

អ្នក​ជំនាញ​ខ្លះ​និយាយ​ថា ឧបទ្ទវហេតុ​នេះ ​ចោទ​សួរ​ពី​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ដែល​រដ្ឋបាល​ប្រធានា​ធិបតី​ត្រាំ​មាន​ជាមួយព្រះ​អង្គម្ចាស់​រជ្ជទាយាទMohammed bin Salman ដែល​កំពុង​ទទួល​ខុសត្រូវ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុងការ​ដឹកនាំ​ព្រះ​រាជា​ណា​ចក្រ។​លោកJamal Al Shayyal ​នៃ​ទូរទស្សន៍ Al Jazeeraបាន​និយាយថា៖«គេ ​មាន​ព្រះ​អង្គម្ចាស់​រជ្ជទាយាទ​ដ៏​ក្មេង​ម្នាក់​ដែល​រហូត​មក​ទល់​ពេល​នេះបាន​ធ្វើ​ឲ្យ​ខ្លួន​របស់​ព្រះ​អង្គ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ទៅ​តាមអារម្មណ៍ ដែល​មិន​ធ្វើ​ទៅ​តាម​ច្បាប់​ការ​ទូត​អន្តរជាតិ ​ដែល​មិន​គោរពស​ន្ធិ​សញ្ញា​អន្តរជាតិ​ និង​ច្បាប់​អន្តរ​ជាតិ»។

​អ្នក​ជំនាញ​ផ្សេង​ទៀត​និយាយថា ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត អាច​នឹង​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​មក​ពី​ពួក​អ្នក​វិនិយោគ​ប្រទេស​លោក​ខាងលិច បើ រដ្ឋាភិ​បាល​អារ៉ាប៊ី សាអូ​ឌីត ​បាន​បញ្ជា​ឲ្យ​សម្លាប់​លោកKhashoggi មែន​នោះ។លោកChris Beauchamp ជា​អ្នក​វិភាគ​ទីផ្សារIGនិយាយថា៖ «ក៏ប៉ុន្តែ ​ការណ៍​នេះ​កត់សម្គាល់​នៃ​ការ​ចេញ​ដំណើរដ៏​ច្បាស់​ក្រឡែត​របស់​អារ៉ាប៊ី ​សាអូឌីត​ដើម្បី​ធ្វើ​អ្វី​ដែល​ពួកគេ​គិតថា​ជា​ការ​ប្រឆាំង​ដ៏​ច្បាស់ក្រឡែត​ដល់ច្បាប់​អន្តរជាតិ​និងការ​ទូត។ ខ្ញុំ​គិត​ថា ហេតុ​ផល​ដែល​កើតឡើង​បន្ទាប់​ទៀត ​អាច​ធំ​បំផុត​ ​ប្រសិន​បើ ​សហរដ្ឋ​អាមេរិក​និយាយថា ​អារ៉ាប់​ប៊ី សាអូ​ឌីត ​មាន​ទោស​ពី​ការធ្វើ​ឃាត​លោក Khashoggi នោះ»។

ក្នុងការ​តវ៉ាប្រឆាំង​នឹងការ​បាត់​ខ្លួន​លោកKhashoggiនោះ ​ពា​ណិជ្ជករ​សហ​រដ្ឋ​អា​មេរិក​បាន​ដក​ខ្លួន​ចេញ​ពីសន្និសីទ​កិច្ច​ផ្តួចផ្តើម​ការ​វិនិយោគ​នាថ្ងៃ​អនាគត​នៅ​សប្តាហ៍​ក្រោយ​ក្នុង​រាជ​ធានី​រីយ៉ាដ ​ដែល​ត្រូវ​បាន​គេចាត់​ទុក​ជា«ទីក្រុងDavos ​នៅ​វាល​ខ្សាច់» ​បន្ទាប់​ពី​ជំនួប​ប្រចាំ​ឆ្នាំ​របស់​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​សាកល​លោកក្នុង​ប្រទេស​ស្វីស។

ប្រែសម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG