ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Pompeo ៖​ អារ៉ាប៊ី សាអូឌីត​សន្យា​ថា «នឹង​បង្ហាញ​ដល់​ពិភពលោក​ទាំង​មូល» អំពី​​អ្នកកាសែត​ដែល​បាត់ខ្លួន


រូបឯកសារ៖ លោករដ្ឋមន្ត្រី​ការបរទេសស.រ.អា Mike Pompeo

ក្រុម​មន្ត្រី​តួកគី​បាននិយាយថា​ ក្រុម​ភ្នាក់ងារ​អារ៉ាប៊ី សាអូឌីត​បាន​សម្លាប់​លោក Khashoggi។ ​ក្រុម​​មន្ត្រី​អារ៉ាប៊ី សាអូឌីត​បានថ្លែង​ថា​ លោក​បានដើរ​ចេញ​ពីស្ថានកុងស៊ុល​នេះដោយ​ខ្លួនឯង។

លោករដ្ឋមន្ត្រី​ការបរទេសស.រ.អា Mike Pompeo បានជួប​នៅ​ថ្ងៃ​ពុធ​នេះជាមួយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​តួកគី ដោយ​មាន​រួម​បញ្ចូល​ប្រធានាធិបតី Recep Tayyip Erdogan ផង​ដែរ នៅ​ក្រោយ​មាន​ការ​ធានារ៉ាប់រង​ពី​ក្រុម​មេដឹកនាំ​អារ៉ាប៊ី សាអូឌីត​ថា ពួក​គេ​នឹង«បង្ហាញ​ដល់ពិលោកទាំង​មូល» អំពីលទ្ធផល​នៃការ​ស៊ើបអង្កេត​ល្អិតល្អន់​មួយ​អំពី​ការ​បាត់ខ្លួនអ្នកកាសែត​អារ៉ាប៊ី សាអូឌីត​ម្នាក់ ​ដែល​មានមូល​ដ្ឋានក្នុង​ស.រ.អា។

លោក Pompeo មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ណា​មួយ​អំពី​ខ្លឹមសារ​នៃ​កិច្ច​ចរចា​របស់​លោក​ជាមួយ​លោក Erdogan ឬ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគី Mevlut Cavusoglu ទេ​នៅ​មុន​ពេល​លោក​ចាកចេញ​ពី​ប្រទេស​តួកគី។​

គេ​បាន​ឃើញ​លោក Jamal Khashoggi ដែល​ជា​អ្នករិះគន់​ដល់​រាជវង្ស​អារ៉ាប៊ី សាអូឌីត​ចូល​ទៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ី សាអូឌីត ក្នុងក្រុង​អ៊ីស្តង់ប៊ូល​ជា​ចុង​ក្រោយ​បង្អស់កាលពី​ថ្ងៃ​ទី​២ខែ​តុលា។

ក្រុម​មន្ត្រី​តួកគី​បាននិយាយថា​ ក្រុម​ភ្នាក់ងារ​អារ៉ាប៊ី សាអូឌីត​បាន​សម្លាប់​លោក Khashoggi។ ​ក្រុមមន្ត្រី​អារ៉ាប៊ី សាអូឌីត​បានថ្លែង​ថា​ លោក​បានដើរ​ចេញ​ពីស្ថានកុងស៊ុល​នេះដោយ​ខ្លួនឯង។

កាសែត​ The Wall Street Journal បាន​រាយការណ៍​ថា ​ក្រុម​អ្នកធ្វើ​ប្រតិបត្តិការ​អារ៉ាប៊ី សាអូឌីត​បាន​វាយដំ និងដាក់​គ្រឿង​ញៀនឱ្យ​លោក khashoggi បន្ទាប់​មក​បាន​សម្លាប់​លោក និង​កាត់ដៃ​ជើង​លោកថែមទៀតផង។​ សារព័ត៌មាន​នេះ​បាននិយាយ​ថា​ ក្រុម​មន្ត្រី​តួកគី​បានបង្ហាញ​ភស្តុតាង​ ដោយមាន​រួម​បញ្ចូលសេចក្តីល្អិតល្អន់​នៃ​ការ​ថត​សំឡេង​មួយ​ឱ្យ​ដល់​ក្រុមមន្ត្រី​អារ៉ាប៊ី សាអូឌីត​ និង​ក្រុម​មន្ត្រី​អាមេរិកាំង​ផង​ដែរ។​

លោក Pompeo បានមានប្រសាសន៍​ប្រាប់​ក្រុមអ្នកកាសែត​នៅ​ថ្ងៃពុធ​នេះ​នៅ​មុន​ពេល​លោកធ្វើដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ប្រទេស​តួកគី​ថា​ នៅ​ក្នុង​ជំនួប​របស់លោក​ជាមួយ​ព្រះចៅ​Salman នៃ​ប្រទេស​អារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammad bin Salman និង​រដ្ឋមន្ត្រី​ការបរទេស Adel al-Jubeir លោកបានគូស​បញ្ជាក់​អំពី​សេចក្តី​ត្រូវការ​ឱ្យមាន​ការ​ស៊ើបអង្កេតឱ្យ​បានសព្វគ្រប់ហើយ​ថា​លោក​បាន​ទទួល​ការធានារ៉ាប់រង​ថា​នឹង​មានការ​ស៊ើបអង្កេតមួយ​បែបនេះ៕

XS
SM
MD
LG